បុរស​អាយុ​ ៧៣ឆ្នាំ​ម្នាក់​កែ​ច្នៃ​យន្តហោះ​ Boeing ទៅ​ជា​ផ្ទះ​កណ្ដាល​ព្រៃ​តម្លៃ​ជាង ២០មុឺន​ដុល្លារ

មនុស្ស​ភាគ​ច្រើន​នឹង​បើក​ភ្នែក​ធំ​ៗ​បើ​គ្រាន់​តែ​ឮ​ថា​ត្រូវ​ប្រើ​ជីវិត​ប្រចាំ​ថ្ងៃ​នៅ​លើ​យន្ត​ហោះ​ តែ​សម្រាប់​លោក​ Bruce Campbell វា​គឺ​ជា​ក្ដី​សុខ​របស់​គាត់​ ដោយ​ហេតុ​ថា​យន្តហោះ​របស់​គាត់​នៅ​ជាប់​លើ​ដី​កណ្ដាល​ព្រៃ​ មាន​អ្វី​ៗ​គ្រប់​យ៉ាង​ដែល​គាត់​ឲ្យ​ឈ្មោះ​ថា​ផ្ទះ​។

វិស្វករ​អគ្គិសនី​វ័យ​ ៧៣​ឆ្នាំ​រូប​នេះ​បាន​កែច្នៃ​យន្តហោះ​ Boeing 727 ដែល​លោក​បាន​ទិញ​កាល​ពី​ឆ្នាំ​ ១៩៩៩ ក្នុង​តម្លៃ​ ១០មុឺន​ដុល្លារ​ឲ្យ​ក្លាយ​ទៅ​ជា​ផ្ទះ​នៅ​លើ​ដី​របស់​លោក​ក្នុងទីក្រុង​​ Portlandរដ្ឋOregon សហរដ្ឋអាមេរិក។ យន្ត​ហោះ​ Boeing 727 មួយ​គ្រឿង​ដែល​​លោក Campbell បាន​ទិញ​មក​ពី​ប្រទេស​ក្រិក​មាន​អាយុ​កាល​ត្រឹម ៦៥ឆ្នាំ​ប៉ុណ្ណោះ​ ថែម​ទាំង​អាច​ហោះ​ហើរ​បាន ប៉ុន្តែ​ក្រោយ Campbell កាន់​កាប់​លោក​ត្រូវ​ដោះ​ម៉ាស៊ីន​ចោល​ទាំង​អស់​ដើម្បី​កែច្នៃ​វា​ឲ្យ​ទៅ​ជា​ផ្ទះ។

នៅ​លើ​យន្ត​ហោះ​ដែល​មាន​ផ្ទៃ​សម្រាប់​រស់​នៅ​ប្រមាណ​ ១០៦៦ហ្វីត ឬ៩៩មែត្រ​ លោក Campbell បាន​រៀប​ចំ​ឲ្យ​មាន​អ្វីៗ​គ្រប់​យ៉ាង​រាប់​ចាប់​តាំង​ពី កន្លែង​ធ្វើ​ការ​ ម៉ាស៊ីន​បោក​ខោអាវ សាឡុង ទូទឹកកក​ និង​ផ្ទះ​បាយ​ជា​ដើម។ លើស​ពី​នេះ ​វិស្វករ​អគ្គិសនី​វ័យ​ចំណាស់​រូប​នេះ​បាន​ឲ្យ​ថា​​ការ​ចំណាយ​ប្រចាំ​ខែ​របស់​គាត់​អស់​ត្រឹម​តែ​ ៣៧០ដុល្លារ​ប៉ុណ្ណោះ​បូក​រួម​ទាំង​ការ​បង់​ពន្ធ និង​ថ្លៃ​អគ្គិសនី។

ក្រោយ​ការ​កែច្នៃ​ បូក​រួម​ទាំង​តម្លៃ​យន្តហោះ​ផ្ទះ​កណ្ដាល​ព្រៃ​របស់​លោក​ Campbell មាន​តម្លៃ​ សរុប ២២មុឺន​ដុល្លារ​។ Campbell សរសេរ​នៅ​ក្នុង​គេហទំព័រ​ផ្លូវការ​របស់​ខ្លួន គាត់​បាន​ឲ្យ​ដឹង​ថា​រូប​គាត់​រស់​នៅ​ក្នុង​យន្តហោះ​មួយ​នេះ​រយៈ​ពេល​ ៦ខែ​ក្នុង​មួយ​ឆ្នាំ ចំណែក​ ៦ខែ​ដែល​នៅ​សេស​សល់​គាត់​ចំណាយ​ពេល​រស់​នៅ​ក្នុង​ប្រទេស​ជប៉ុន ហើយ​នៅ​ទី​នោះ​​ក៏​គាត់​មាន​គម្រោង​ទិញ​យន្ត​ហោះ​ Boeing មួយ​ទៀត​ដើម្បី​ច្នៃ​ទៅ​ជា​ផ្ទះ​ដូច​អ្វី​ដែល​គាត់​បាន​ធ្វើ​ដាក់​នៅ​តំបន់​ Miyazaki ប្រទេស​ជប៉ុន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​

នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយា សម្រេចផ្ដល់អាហារូបករណ៍ ៤៦៥០ កន្លែងដល់សិស្ស-និស្សិត

ដំណឹង​ល្អ! អាហារូបករណ៍​ជិត ៥ ពាន់​កន្លែង​ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់​សិស្ស​ទី១២ លើ​មុខ​ជំនាញ​សិក្សា​ជា​

សិស្សទី១២ អាចដាក់ពាក្យប្រឡងអាហារូបករណ៍មួយនេះបាន ទោះជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ

​សិស្ស​ទី១២ ដែលជាប់​ និងធ្លាក់បាក់ឌុប អាច​ដាក់​ពាក្យ​ប្រឡង​អាហារូបករណ៍ ១០០% សម្រាប់​កម្រិត​សញ្ញាប័ត្រ​ជាន់​ខ្ពស់​បច្ចេកទេស (Diploma Level) លើ​ជំនាញ​ឯក​ទេស​ចំនួន

បន្ថែមការការពារអ្នកដែលជាធនធានមានស្នាដៃ សមាគមទិញសេវាធានារ៉ាប់រង​អាយុជីវិត ដល់សិល្បករខ្មែរ

ដោយ​មើល​ឃើញ​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​សិល្បករ​ខ្មែរ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​បន្ថែម​​ការ​ការពារ​ផ្នែក​សុវត្ថិភាព​បន្ត​ដល់​អ្នក​ថែរក្សា និង​បណ្ដុះបណ្ដាល​វប្បធម៌​ទាំង​នោះ​

សម្បូរខ្លាឃ្មុំចូលខាំមនុស្សពេក ប្រទេសជប៉ុនប្រើ AI, ដ្រូន និងរូប៉ូតឆ្កែព្រៃ ដើម្បីទប់ស្កាត់

ការវាយប្រហារដោយខ្លាឃ្មុំនៅប្រទេសជប៉ុនបានកើនឡើងដល់កម្រិតកំណត់ត្រា ដោយបានសម្លាប់មនុស្ស ១៣ នាក់ និងបង្ករបួសជាង ២២០ នាក់ ចន្លោះពីខែមេសា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ

ដូចការរំពឹងទុកពិតមែន លទ្ធផលប្រឡងបាក់ឌុបរបស់តារាចម្រៀង កែវ ទិត្យផល្លី ទទួលបាននិទ្ទេស B

កញ្ញា កែវ ទិត្យផល្លី ដែល​ជា​តារា​ចម្រៀង​វ័យ​ក្មេងសំឡេងពីរោះ មានសមត្ថភាព ចំណេះដឹង និង​ជា​សិស្ស​ប្រឡង​បាក់ឌុបឆ្នាំ ២០២៦ បាន​ទៅ​ស្ដាប់ ​មើល​ការ​ប្រកាស​លទ្ធផល​នៅ​ព្រឹក​នេះ ដោយ​តារា​វ័យ ១៨ ឆ្នាំ​រូប​នេះ​ទទួល​បាន​បាន​