​គ្រាន់​តែ ​Trailer​​ រឿង «ប្រវត្តិ​ស្នេហ៍​នាង​នាថ» មាន​អ្នក​ចូល​មើល​ដល់​ទៅ​ជាង​២ ​លាន​ដង​ហើយ​ហ្នឹង​!

ចំនួន​អ្នក​ទស្សនា ​Trailer​ រឿង ​​«ប្រវត្តិ​ស្នេហ៍​នាង​នាថ»​​ បាន​កើន​ឡើង​យ៉ាង​គំហុក​​​​​​រហូត​ដល់​ទៅ​ ២​ លាន​ដង​​ក្នុង​រយៈពេល​ត្រឹម​តែ ​២៤​ ម៉ោង​ប៉ុណ្ណោះ​។ នេះ​បើ​យោង​តាម​ការ​បង្ហោះ​របស​ម្ចាស់​ផលិតកម្ម LD គឺ​លោក លៀក លីដា។

ភាពយន្ត​ខ្នាត​ធំ​រឿង ​«ប្រវត្តិ​ស្នេហ៍​នាង​នាថ»​ ជា​សមិទ្ធផល​ថ្មី​របស់​ផលិត​កម្ម​ LD ដែល​កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​​​​យ៉ាង​​ខ្លាំង​ពី​អ្នក​​ចូល​ចិត្ត​តាម​ដាន​​ខ្សែ​ភាពយន្ត​នៅ​ក្នុង​រោង​កុន​។​​​​​ សន្ទុះ​នៃ​ការ​គាំទ្រ​តាម​រយៈ​ការ​ចូល​ទស្សនា​ Trailer ​ខ្សែ​រឿង​មួយ​នេះ​បាន​ធ្វើ​ឱ្យ​​មហាជន​ជា​ច្រើន​​អន្ទះសា​ចង់​ទស្សនា​ខ្សែ​រឿង​ពេញ​ថា​​ល្អ​មើល​ប៉ុណ្ណា​ទៅ ព្រោះ​​​គ្រាន់​តែ ​Trailer​ ក៏​​​ធ្វើ​ឱ្យ​អ្នក​ទស្សនា​ផ្ទុះ​សំណើច​បាត់​ទៅ​ហើយ​​​។​​​

ពិត​ជា​ប្លែក​​ធ្លាប់​តែ​ឃើញ​នាង​នាថ​ជា​ខ្មោច​លង​សាហាវ​ តែ​ នាង​នាថ​​​​​ ក្នុង​រឿង​នេះ​បែរ​ជា​កាច ​ឆ្នាស​ មក​ប៉ះ​ជាមួយ​កំលោះ​ ដាវ​ ស្ដេច​ញ៉ែ​ប្រចាំ​ភូមិ​ សង្គ្រាម​​ពាក្យ​សម្ដី​រវាង​តួ​​ប្រុស ​និងតួ​ស្រី​នៅ​ក្នុង​ខ្សែ​រឿង​មួយ​នេះ​​ធ្វើ​ឱ្យ​អ្នក​មើល​ទប់​សំណើច​​អម​ជាមួយ​តួ​អង្គ​ឪពុក​ដែល​សម្ដែង​ដោយ​តារា​ជើង​ចាស់​លោក ទេព​ រិន​ដារ៉ូ​​ កាន់តែធ្វើឱ្យសាច់រឿងល្អមើលតែម្ដង​​។​​​

ដោយឡែកនៅ​ក្នុង​​ Trailer ​​មាន​សម្រង់​ឃ្លា​មួយ​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​គឺ​​​​​ «ឪ​ខ្ញុំ​ជា​មេទ័ព​ ឯ​ខ្ញុំ​កូន​គាត់​ជា​មេកង ​ហើយ​មេ​អាប៉ោង​ជា​ជំនាញ​ក្រៅ​ម៉ោង​របស់​ខ្ញុំ​ ដៃ​ឪ​កាន់​ដាវ​ ដៃ​ខ្ញុំ​កាន់​ដប​ ឪ​ខ្ញុំ​សាក់​អាគម​ការពារ​ទឹក​ដី​ ឯ​ខ្ញុំ​សាក់​ឈ្មោះ​ស្រី​ ….​»។​ ចង់​ដឹង​​ថា​ខ្សែ​រឿង​មាន​ភាព​ទាក់​ទាញ ​និង​គួរ​ឱ្យ​ចាប់​អារម្មណ៍​យ៉ាង​ណា​នោះ​​កុំ​ភ្លេចរង់ចាំតាម​ដាន​ទស្សនា​ទាំង​អស់​គ្នា​នៅ​ថ្ងៃ​ទី​​១​ ខែ​សីហា​ ឆ្នាំ​ ២០២៤​។​

​ខ្សែ​ភាព​យន្ត​ដែល​បញ្ចូលនូវ​សិល្បៈរប្បធម៌របស់​ខ្មែរ​មួយ​នេះ​ មាន​ការ​ចូល​រួម​សម្ដែង​តារា​ប្រុស​ស្រី​ល្បី​ៗ​ជា​ច្រើន​ដូច​ជា​កូន​កាត់ខ្មែរ​​បារាំង​ មាលា​ តារា​សម្ដែង​ប្រុស​ភូមា​ Paing Takhon តារា​សម្ដែង​ជើង​ចាស់​​ ទេព​ រិន​ដារ៉ូ​​​ និង​តារា​ប្រុស​ស្រី​ជា​ច្រើន​រូប​ទៀត​៕​​​​​​​​​​​​​​​​​​​​​​​​​​​​​

Official Trailer



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក