សារមន្ទីរជាតិ ជូនដំណឹងពីការរឹតត្បិតចំពោះអាជីវករជួលសម្លៀកបំពាក់បុរាណប្រាសចាកទម្រង់ដើម

កាលពីថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅថ្មីៗ សារមន្ទីរជាតិកម្ពុជាបានចេញសេចក្តីប្រកាសមួយ ដើម្បីបញ្ចៀសការយល់ច្រឡំថាសារមន្ទីរជាតិកម្ពុជាមិនគាំទ្រដល់វិស័យឯកជនក្នុងការផ្សព្វផ្សាយពីតម្លៃវប្បធម៌ខ្មែរក្រោយមានអាជីករជួល សម្លៀកបំពាក់បុរាណមួយចំនួន បានលើកសំណួរនៅលើបណ្ដាញសង្គមថា «តើសារមនី្ទរជារបស់អ្នកណា? ជារបស់ជាតិ ឬក៏របស់ឯកជន?»។

ក្នុងខ្លឹមសារនៃការបង្ហោះរបស់ខ្លួន សារមន្ទីរជាតិបានសរសេរថា៖ «សារមន្ទីរជាតិសូមស្វាគមន៍ចំពោះសាធារណជន ឬអាជីវករ ទាំងអស់ដែលបានចូលរួមផ្សព្វផ្សាយពីវប្បធម៌ខ្មែរ នាពេលកន្លងមក ប៉ុន្តែអ្វីដែលយើងខ្ញុំបារម្ភគឺទម្រង់នៃការផ្សព្វផ្សាយនោះប្រាសចាកពីទម្រង់ដើម ព្រោះមិនបានពិគ្រោះយោបល់ជាមួយអ្នកជំនាញ ទើបបណ្តាលអោយមានការប៉ះពាល់ដល់វប្បធម៌ដ៏ល្អផូរផង់របស់ខ្មែរយើង។ កង្វល់របស់យើងខ្ញុំ មិនមែនជាការតឹងតែងឡើយ ប៉ុន្តែយើងខ្ញុំគ្រាន់តែមានការជួយក្រើនរំលឹក ក្នុងនាមសេនាធិការរបស់ក្រសួងជំនាញ អាស្រ័យហេតុនេះសូមសាធារណជន និងអាជីវករមេត្តាយោគយល់ ចំពោះវិធានការណ៍នានាដែលយើងបានដាក់ចេញទៅ»។

ដោយឡែកសម្រាប់មូលហេតុនៃការ​រឹតត្បិតទៅលើអាជីវករមួយចំនួន សារមន្ទីរជាតិកម្ពុជាបានបញ្ចាក់នៅក្នុងសេចក្តីប្រកាសដូចខាងក្រោម។

១.អាជីវករមិនបានទាក់ទងស្នើសុំការអនុញ្ញាតពីសារមន្ទីរជាតិ មុននឹងបញ្ចូលទីតាំងសារមន្ទីរជាតិ ជាផ្នែកមួយនៃសេវាកម្មអតិថិជន នៅក្នុងការជួលសម្លៀកបំពាក់ថតរូប។

២.អាជីវករបានប្រើប្រាស់ស្ថាប័នរដ្ឋ នៅក្នុងការផ្តល់សេវាកម្ម សម្រាប់ផលប្រយោជន៍ផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាត។ ក្នុងករណីនេះ សារមន្ទីរជាតិចាំបាច់មានវិធានការណ៍ទប់ស្កាត់មួយចំនួន រាប់ទាំងការហាមឃាត់ ឬផ្អាកសកម្មភាព ថតផ្ទាល់ខ្លួនតែម្តង រហូតដល់សារមន្ទីរជារតិបានទទួលការណែនាំ ឬអនុញ្ញាតពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាមុនសិន។ ដើម្បីជៀសវាងទាក់ទងទៅក្រសួងជំនាញ (ក្រសួងវប្បធម៌​និងវិចិត្រសិល្បៈ) ដើម្បីសុំការឯកភាពលើគំរូម៉ូត សម្លៀកបំពាក់ដែលត្រូវប្រើប្រាស់ជូនដល់អតិថិជន។

៣.កន្លងមក មានករណីនៃការប្រើប្រាស់សម្លៀកបំពាក់បុរាណខុសឆ្គងមួយចំនួន ជាពិសេសទៅលើការប្រើប្រាស់ពណ៌ ការរចនគ្រឿងអលង្ការ ម្កុដ និងស្បៃបន្ថែមលើឈុតបុរាណ ហេតុនេះហើយ ទើបសារមន្ទីរជាតិស្នើឲ្យមានការឆ្លងយោបល់ ពីអ្នកជំនាញរបស់ក្រសួងជាមុនសិន ដើម្បីជៀសវាងកំហុសឆ្គង ក្នុងការផ្សព្វផ្សាយ ដែលប្រាសចាកទម្រង់ដើម និងគ្មានមូលដ្ឋានច្បាស់លាស់។

ក្នុងន័យនេះ សារមន្ទីរជាតិកម្ពុជាទទូចស្នើសុំអាជីវករទាំងអស់ ដែលមានបំណងចង់ចូលរួមផ្សព្វផ្សាយវប្បធម៌ខ្មែរ ត្រូវទាក់ទងទៅក្រសួងជំនាញជាមុនសិន ដើម្បីឆ្លងយោបល់លើគំរូម៉ូត សម្លៀកបំពាក់ដែលនឹងដាក់ជួលថត ឬស្លៀកពាក់ ពិសេសត្រូវសុំការអនុញ្ញាតចូលថតរូប ក្នុងបរិវេណខាងមុខអាគារសារមន្ទីរជាតិ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម