ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្ប: ប្រកាស​រៀបចំ​ការ​ប្រកួត​ល្បែង​ប្រពៃណី «វាយ​ប្រដំ» ពានស្រុកស្វាយទាបឆ្នាំ២០២៣

ល្បែង​ប្រពៃណី «វាយ​ប្រដំ» ឬ «វាយកូនគោល» ឃុំ​ព្រៃ​តា​អី ស្រុក​ស្វាយទាប ខេត្ត​ស្វាយរៀង​ជា​ល្បែង​ប្រពៃណី​មួយ​ប្រភេទ មាននៅ​ក្នុង​សង្គម​ខ្មែរ​ស្ទើរ​គ្រប់​ស្រុក​គ្រប់​តំបន់​ជា​យូរ​មក​ហើយ ដោយ​ល្បែង​នេះ​គេ​ឃើញ​មាន​ឆ្លាក់​នៅ​លើ​ជញ្ជាំង​ខឿន​លាន​ជល់​ដំរី​ជ្រុង​ខាង​ជើង, នៅ​អង្គរធំ (រូប​លេខ ១-៣) ដែល​គេ​ប៉ាន់ស្មាន​ថា​ប្រហែល​សាង​ឡើង​នៅ​ចុង​ស.វ.ទី១២ឬដើមស.វ.ទី១៣។ ដោយ​ឡែក​មក​ទល់​បច្ចុប្បន្ន​នេះ​ល្បែង​ប្រពៃណី «វាយ​ប្រដំ» ​ពុំ​សូវ​មាន​ប្រជាប្រិយភាព​នៅ​ក្នុង​ចំណោម​ប្រជាជន​ខ្មែរ​ប៉ុន្មាន​ឡើយ​ ខណៈ​មាន​តែ​ភូមិ​ និង​ស្រុក​មួយ​ចំនួន​ប៉ុណ្ណោះ​នៅ​លេង​ល្បែង​ប្រពៃណី​មួយ​នេះ​ដោយ​កម្រ។

ទោះ​បី​យ៉ាងណា​ក្នុង​គោលដៅ អភិរក្ស លើក​ស្ទួយ និង​ផ្សព្វផ្សាយ​មត៌ក​វប្បធម៌​អរូបី ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ បាន​សហការ​ជា​មួយ​អាជ្ញាធរ​មូលដ្ឋាន​ស្រុក​ស្វាយទាប ខេត្ត​ស្វាយរៀង នឹង​រៀបចំ​ការ​ប្រកួត “ល្បែង​ប្រពៃណី​វាយ​ប្រដំ” ពាន​រង្វាន់​ស្រុក​ស្វាយទាប ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​៨ ខែ​មករា ឆ្នាំ២០២៣ ចាប់​ពី​វេលា​ម៉ោង​៧ព្រឹក នៅ​ទី​វាល​ភូមិ​ត្រពាំង​ស្បូវ ឃុំ​ព្រៃតាអី ស្រុក​ទាប ខេត្ត​ស្វាយរៀង និង​ព្រម​ទាំង​មាន​ការ​ផ្សាយ​ផ្ទាល់​នៅ​​លើ​ហ្វេសប៊ុក​ផេក​ផ្លូវការ​របស់​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្ប​ផង​ដែរ។

ដោយឡែក កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មិថុនា ឆ្នាំ​២០២២ ការ​ប្រកួត​ល្បែង​ប្រពៃណី​វាយ​ប្រដំ​ ពាន​រង្វាន់​ព្រៃតាអី ស្រុក​ស្វាយ​ទាប ខេត្ត​ស្វាយ​រៀង​ មាន​ក្រុម​ប្រកួត​ចូល​រួម​១០​ក្រុម​ ហើយ​ក្នុង​នោះ​មាន​៤​ក្រុម​​ គឺ​ជា​សិស្ស​មក​ពី​អនុវិទ្យា​ល័យ​ព្រៃ​តាអី​។ ចំណែក​ឯ​ក្រុម​ដែល​ទទួល​បាន​ជ័យ​លាភី​លេខ​១ ឈ្មោះ​ក្រុម​​ភូមិ​តាប៉ោញ ​ និង​ជ័យ​លាភី​លេខ​២ ឈ្មោះ​ក្រុម​​ត្រពាំង​ចក​។

សូម​ជម្រាប​ថា​ ល្បែង​នេះ​មាន​ពីរ​ប្រភេទ គឺ​ប្រភេទ “​អ្នកលេង​ជិះ​លើ​ខ្នង​សេះ​” ដែល​នៅ​បរទេស​គេ​ហៅ​ថា «Polo Game» និង​មួយ​ប្រភេទ​ទៀត​គឺ «អ្នកលេង​រត់​ថ្មើរជើង​» ដែល​នៅ​បរទេស​គេ​ហៅ​ថា​ Hockey ជា​អាទិ​មាន​ដូចជា «Field Hockey» និង «Ice Hockey»។ ដោយ​ឡែក​សម្រាប់​ខ្មែរ​យើង​សព្វថ្ងៃ ល្បែង​វាយកូនគោល​ជិះ​សេះ​នេះ ​គេ​អាច​និយាយ​បាន​ថា​វា​បាន​បាត់បង់​ទៅ​ហើយ ដោយ​​ពុំ​មាន​នរណា​ម្នាក់​ធ្លាប់​ឃើញ​លេង​កម្សាន្ត​ ឬ​ប្រកួត​ឡើយ​ ពោល​គឺ​ឃើញ​នៅ​សល់​តែ​ចម្លាក់​នៅ​លានជល់ដំរី (​ចុង​ស​.​វ​.​ទី​១២ ឬ​ដើម​ស​.​វ​.​ទី​១៣) ខេត្ត​សៀមរាប​ប៉ុណ្ណោះ​។ ចំណែក​ល្បែង​វាយកូនគោល​ដែល​លេង​ដោយ​រត់​ថ្មើរជើង​ដែល​យើង​ហៅ​ថា​ «វាយ​ប្រដំ» ឬ «វាយកូនគោល» អាច​នឹង​បាត់បង់​ដូច​គ្នា​ដោយ​​តំបន់​ខ្លះ​មាន​លេង​ដោយ​កម្រ​មកដល់​សព្វថ្ងៃ​៕

កិច្ចការពារបេតិភណ្ឌវប្បធម៌ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប !



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ