ត្រូវគេរិះគន់រឿងសម្ងំចាយប្រាក់ភរិយា ឥឡូវ DJ Koo ត្រៀមជិត ១ លានដុល្លារទិញផ្ទះថ្មីឱ្យ សាន់ ឆាយ

ដូចប្រិយមិត្តបានជ្រាបរួចមកហើយថា ជម្លោះរវាង សាន់ ឆាយ និងអតីតស្វាមី បានក្លាយជាប្រធានបទក្ដៅគគុកកាលពីមួយរយៈមុនដោយសារតែនាងសម្រេចប្ដឹងអតីតស្វាមីខ្លួនរឿងមិនព្រមបង់ថ្លៃមើលថែកូនៗ។ ជម្លោះនេះក៏បានរាលទៅដល់ស្វាមីថ្មីរបស់ សាន់ ឆាយ លោក Koo Jun Yup ផងដែរ ជាពិសេសត្រូវបានអតីតស្វាមីចេញរិះគន់ថា រស់នៅចាយទ្រព្យភរិយា។

យោងតាមប្រភពព័ត៌មាន Ettoday បានឱ្យដឹងថា បច្ចុប្បន្នលោក Koo Jun Yup កំពុងត្រៀមប្រាក់ ៩៨១ ០០០ ដុល្លារអាមេរិកដើម្បីទិញផ្ទះជូនភរិយា  ដោយលោកបានទៅមើលផ្ទះនៅតំបន់ជិតកន្លែងដែល សាន់ ឆាយ កំពុងរស់នៅតែម្ដងក្នុងតំបន់វីឡាមួយកន្លែងនៅតៃវ៉ាន់។  

យោងតាមប្រភពដដែលបានឱ្យដឹងថា ការទិញផ្ទះនេះលោក Koo Jun Yup មានគម្រោងបង់ជាដំណាក់កាល។ សម្រាប់ដំណាក់កាលទី ១ បង់ ៣០ ភាគរយមុនប្រមាណ ៣២៧ ០០០ ដុល្លារអាមេរិក។ តែមិនទាន់ច្បាស់ថា បន្ទាប់ពីទិញរួច សាន់ ឆាយ ព្រមរើទៅស្នាក់នៅទីនោះ ឬទុកធ្វើជាអាជីវកម្មនានាឡើយ។

គួររំឮកថា បើនិយាយពីទ្រព្យសម្បត្ដិតារាស្រី សាន់ ឆាយ គឺមានជាងស្វាមីថ្មីរបស់ខ្លួនដល់ទៅ ៨ ដង ឯណោះ ទ្រព្យសម្បត្ដិរបស់នាងមានជាង ២០ លានដុល្លារអាមេរិក ខណៈលោក Koo Jun Yup មានប្រមាណតែជិត ៣ លានដុល្លារអាមេរិកប៉ុណ្ណោះ។ មូលហេតុនេះហើយដែលធ្វើឱ្យអ្នកគាំទ្ររបស់នាងហាក់ភ័យព្រួយខ្លាចជួបស្នេហ៍ខកចិត្តម្ដងទៀត ជាពិសេសខ្លាចស្វាមីថ្មីនាងសំឡឹងឃើញទ្រព្យទើបព្រមរៀបការជាមួយនាង៕   



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។