ចេញហើយ! “Priceless” បទចម្រៀងសហការដំបូងរវាង Maroon 5 និង Lisa ក្រុម BLACKPINK

បន្ទាប់ពីបានសហការជាមួយតារាអន្តរជាតិជាច្រើនដូចជា Doja Cat, Raye, Megan Thee Stallion, Future និង Tyla សម្រាប់អាល់ប៊ុមទោលដំបូងរបស់ខ្លួន “Alter Ego” នៅពេលនេះ Lisa បានបន្តពង្រីកឥទ្ធិពលសកលរបស់នាងថែមទៀតតាមរយៈការសហការជាមួយក្រុមចម្រៀងអាមេរិក Maroon 5។

នៅថ្ងៃសុក្រ ទី២ ខែឧសភានេះ ក្រុមចម្រៀង Maroon 5 រួមជាមួយសមាជិក BLACKPINK Lisa បានចាប់ដៃចេញបទចម្រៀងរួមគ្នាលើកដំបូងមានចំណងជើងថា “Priceless” ដែលជាការសហការ​ដំបូង​របស់ក្រុមចម្រៀងអាមេរិកមួយនេះ​ជាមួយ​នឹង​សិល្បករ K-pop។

បទចម្រៀង “Priceless” គឺជាបទ​នាំមុខ​សម្រាប់​អាល់ប៊ុមថ្មី​របស់ Maroon 5 ដែលត្រៀមចេញនាពេល​ខាង​មុខ។ ក្រុម​ចម្រៀង​អាមេរិកមួយនេះ​បាន​និយាយ​ថា បទ​ចម្រៀង​ថ្មី​នេះ​ឆ្លុះ​បញ្ចាំង​ពី​ការ​វិល​ត្រឡប់​ទៅ​រក​ឫសគល់នៃ​តន្ត្រី​របស់​ពួក​គេ ដោយ​រំលេច​នូវ​ការ​និពន្ធ​បទ​ចម្រៀង​កាន់​តែ​ស៊ីជម្រៅ និង​ភាព​ពិត​ប្រាកដ​នៃ​អារម្មណ៍។

ការសហការគ្នានេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងមិនត្រឹមតែពីសំណាក់អ្នកគាំទ្រក្នុងប្រទេសកូរ៉េប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់ទស្សនិកជនទូទាំងពិភពលោកផងដែរ ខណៈដែលការរួមចំណែករបស់ Lisa ត្រូវបានរំពឹងថានឹងធ្វើឱ្យបទចម្រៀងនេះក្លាយជាបទចម្រៀងដ៏លេចធ្លោរបស់ Maroon 5 នៅឆ្នាំនេះ។

ទន្ទឹមនឹងបទចម្រៀងទោលនេះ Maroon 5 ក៏បានប្រកាសពីគម្រោងជាច្រើនសម្រាប់អាល់ប៊ុមថ្មីនេះ ព្រមទាំងការប្រគំតន្ត្រីទេសចរណ៍ពិភពលោកក្នុងឆ្នាំ ២០២៥ ធ្វើឱ្យអ្នកគាំទ្រជុំវិញពិភពលោកកាន់តែអន្ទះសាសម្រាប់ការវិលត្រលប់របស់ពួកគេមកកាន់ពិភពតន្ត្រី បន្ទាប់ពីខកខានចេញអាល់ប៊ុមថ្មីប្រមាណ៤ឆ្នាំមកហើយ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ



Leave a Reply

Your email address will not be published.Required fields are marked *