ក្រោយជោគជ័យខ្លាំងទាំង ២ វគ្គ ពេលនេះ Angelina Jolie ត្រៀមត្រលប់មកវិញសម្រាប់ “Maleficent” វគ្គ៣

រយៈពេល ៦ឆ្នាំបន្ទាប់ពីវគ្គ២បានចេញផ្សាយ នៅពេលនេះតារាសម្ដែងអាមេរិក Angelina Jolie បានត្រៀមខ្លួនរួចហើយសម្រាប់ការវិលត្រលប់មកសម្ដែងភាពយន្ត “Maleficent” មួយវគ្គទៀត។

បន្ទាប់ពីមានពាក្យចចាមអារ៉ាម និងសំណូមពរពីអ្នកគាំទ្រជាបន្តបន្ទាប់ ថ្មីៗនេះ ក្រុមហ៊ុន Walt Disney ក៏បានទាក់ទងអ្នកនិពន្ធរឿង Linda Woolverton ដើម្បីអភិវឌ្ឍសាច់រឿងវគ្គ ៣ សម្រាប់ភាពយន្តទេពអប្សរបិសាច ‘Maleficent’ ដែលបានធ្វើអោយទស្សនិកជនទូទាំងពិភពលោកពេញចិត្តខ្លាំងទាំងពីរភាគរួចមកហើយ។

គួរបញ្ជាក់ថាអ្នកនិពន្ធ Linda Woolverton ត្រូវបានគេស្គាល់ច្រើនរួចមកហើយតាមរយៈស្នាដៃនិពន្ធអត្ថបទភាពយន្តបែបរឿងព្រេងនិទានជាច្រើនរួមមានភាពយន្ត Beauty and the Beast ភាពយន្ត The Lion King ភាពយន្ត Alice in Wonderland និង Maleficent ទាំង ២ វគ្គកន្លងមក។

ចេញផ្សាយភាគដំបូងក្នុងឆ្នាំ ២០១៤ ភាពយន្ត “Maleficent” និយាយពីរឿងរ៉ាវទេពអប្សរបិសាចមានថាមពលពិសេស Maleficent (សម្តែងដោយ Angelina Jolie) រស់នៅក្នុងដែនដីទេវតាមានឈ្មោះថា The Moors ។ ប៉ុន្តែ​ថ្ងៃ​មួយ នាង​ត្រូវ​បាន​បុរសដែល​នាង​​ស្រលាញ់ក្បត់ដោយលួច​កាត់​ស្លាប​របស់​នាង យក​ថ្វាយ​ទៅស្ដេចនៅនគររបស់គេ ដូច្នេះហើយ Maleficent ក៏​បាន​ដាក់​បណ្តាសា​កូនស្រី​ស្ដេចនោះ គឺព្រះនាង Aurora ឱ្យគេងលក់ជារៀងរហូតនៅថ្ងៃខួបកំណើតទី ១៦ របស់នាង លើកលែងតែនាងទទួលបានការថើបពីស្នេហាពិត។

ចូលមកដល់វគ្គទី២ ដែលចេញនៅឆ្នាំ ២០១៩ បន្ទាប់ពីបានរស់ឡើងវិញ ព្រះនាង Aurora ក៏បាន​រស់នៅទឹកដី The Moors យ៉ាងមានក្ដីសុខដោយមាន Maleficent ជាម្ដាយចិញ្ចឹម។ ប៉ុន្តែបញ្ហាបានកើតឡើងនៅពេលដែលនាងសម្រេចចិត្តរៀបការជាមួយព្រះអង្គម្ចាស់ Phillips ខណៈមាតារបស់បុត្រារូបនេះមានផែនការអាក្រក់ចំពោះប្រជាជនលើទឹកដី The Moors ធ្វើឱ្យ Maleficent ត្រូវបញ្ចេញមហិទ្ធិឫទ្ធម្ដងទៀតដើម្បីការពារកូនស្រីនិងដែនដីរបស់ខ្លួន។

ទោះជាយ៉ាងណា បើទោះបីជាតារាសម្តែងជើងចាស់ Angelina Jolie បានបង្ហើបថានាងពិតជាត្រៀមខ្លួនរួចរាល់ហើយក្នុងការវិលមកសម្តែងជាតួ Maleficent ប៉ុន្តែមកដល់ពេលនេះនៅមិនទាន់មានការបញ្ជាក់ថាតើតារាស្រី Elle Fanning នឹងត្រលប់មកសម្តែងជាព្រះនាង Aurora ឬអត់នោះទេ  រួមទាំងអ្នកដឹកនាំរឿង និងតួអង្គផ្សេងទៀត ក៏មិនទាន់ការប្រកាសជាផ្លូវការនៅឡើយដែរ។ ថាតើសាច់រឿងសម្រាប់វគ្គបីនេះនឹងទៅជាយ៉ាងណា ហើយនឹងមានតួអង្គថ្មីណាទៀត មានតែរង់ចាំតាមដានព័ត៌មានជាបន្តទាំងអស់គ្នា ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ



Leave a Reply

Your email address will not be published.Required fields are marked *