វិស័យកុននៅប្រទេសថៃ និងវៀតណាមក្នុងឆ្នាំ២០២៣ មានសន្ទុះខ្លាំងយ៉ាងណាដែរ?

បើនិយាយអំពីស្ថានភាពភាពយន្តថៃនៅដើមឆ្នាំ ២០២៣ សំណួរមួយដែលអ្នកស្ថិតក្នុងវិស័យនេះនាំគ្នាចោទសួរច្រើនបំផុតនោះគឺ តើពួកគេនឹងអាចឆ្លងផុតឆ្នាំនេះដោយរបៀបណា ខណៈដែលភាពយន្តថៃដែលចេញក្នុងឆមាសទីមួយនៃឆ្នាំនេះ សុទ្ធតែទទួលបានប្រាក់ចំណូលតិចខ្លាំង ដូចជារឿង “និស្ស័យស្នេហ៍អាប” វគ្គ២ ដែលរកចំណូលបានតិចជាង ១០ លានបាត (៣សែនដុល្លារ) ទូទាំងប្រទេស ឬសូម្បីតែភាពយន្ត “Home for Rent” ​ដែល​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ទទួល​បាន​ប្រាក់​ចំណេញ​ច្រើន​ នៅតែរកចំណូលមិនដល់ ១០០ លានបាត (២,៩ លានដុល្លារ)។ មានតែភាពយន្ត “ឃុនផាន់” វគ្គ៣ មួយប៉ុណ្ណោះដែលអាចរកចំណូលបានជាង ១០០ លានបាតទូទាំងប្រទេស។

ស្ថានភាព​នេះ​ផ្ទុយ​ស្រឡះ​ពី​អ្វី​ដែលកើត​ឡើង​នៅ​ប្រទេស​​វៀតណាម ដោយនៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២៣ ប្រាក់ចំណូល Box Office នៃខ្សែភាពយន្តទាំងអស់ដែលបានចាក់បញ្ចាំងនៅក្នុងប្រទេសវៀតណាមមានចំនួនសរុប ៤៦ លានដុល្លារ ខណៈច្រើនជាងពាក់កណ្ដាលគឺជាប្រាក់ចំណូលបានមកពីការបញ្ចាំងភាពយន្តវៀតណាមចំនួន ៨ រឿង។ ក្នុងនោះភាពយន្តដែលរកចំណូលបានច្រើនជាងគេប្រចាំឆ្នាំគឺរឿង “The House of No Man” ដែលអាចរកបាន ១៩លានដុល្លារម្នាក់ឯង ខណៈចំណាត់ថ្នាក់ទី២ រឿង “Face Off 6: The Ticket of Destiny” អាចរកបាន ១១លានដុល្លារ។

ក្រឡេកមកមើលប្រទេសថៃវិញ ស្ថានភាព​នៃ​ចំណូល​ភាពយន្ត​ថៃ​ធ្លាក់ចុះ​ក្នុង​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​នេះ បាន​បង្កើត​ក្តី​បារម្ភ​​សម្រាប់អ្នកធ្វើការក្នុង​ឧស្សាហកម្ម​ភាពយន្ត​ថៃមិនតិចនោះទេ។ ស្ទូឌីយោជាច្រើនបានចាប់ផ្តើមបង្កើតផែនការផលិតកម្មតឹងរ៉ឹង ខណៈបុគ្គលិកនៅក្នុងខ្សែសង្វាក់ផលិតកម្មតាំងពីអ្នកដឹកនាំរឿងរហូតដល់ក្រុមបច្ចេកទេស ​ចាប់​ផ្ដើម​ចោទ​សួរ​ពី​ស្ថិរភាព​នៃ​អាជីព​របស់ខ្លួនឯង។ សំណួរ​សួរ​ថា “តើ​ភាពយន្ត​ថៃ​នឹង​ស្លាប់​ឬ​អត់?” ត្រូវបានគេចោទសួរកាន់ច្រើនឡើងៗ ដូចគ្នានឹងសំនួរសួរថា តើការ​ចាក់ផ្សាយអនឡាញ (Streaming) នឹង​ក្លាយ​ជាខ្នង​បង្អែក​ចុង​ក្រោយ​សម្រាប់​ផលិតករ​ភាពយន្ត​ថៃមែនទេ?

យ៉ាងណាក៏ដោយ ការផ្លាស់ប្ដូរដ៏សំខាន់មួយបានកើតឡើងនៅក្នុងត្រីមាសទី ៤ នៃឆ្នាំនេះ នៅពេលដែលភាពយន្តរន្ធត់អំពីមន្តអាគមផ្លូវងងឹតមូស្លីម “The Djinn’s Curse (ของแขก)” បានបង្កភាពភ្ញាក់ផ្អើលដោយរកចំណូលបានជាង ៥០ លានបាតទូទាំងប្រទេសនៅចុងខែតុលា។

បន្ទាប់ពីរឿងនេះក៏មានភាពយន្តកាន់តែខ្លាំងៗថែមទៀតដូចជាភាពយន្តរន្ធត់ “The Undertaker (สัปเหร่อ)” ដែលស្ថិតក្នុងសែស្រឡាយ “Thibaan The Movies” អាចរកចំណូលបាន ៧២០ លានបាត (២១លានដុល្លារ) ទូទាំងប្រទេស ខណៈដើមទុនផលិតអស់ត្រឹម ៣សែនដុល្លារ និងបានក្លាយជាភាពយន្តថៃដែលរកចំណូលបានខ្ពស់បំផុតក្នុងឆ្នាំនេះ។

មិនទាន់អស់ទេ ប៉ុន្មានសប្តាហ៍បន្ទាប់ពីការចេញបញ្ចាំងរឿង “The Undertaker” ភាពយន្តភ័យរន្ធត់មួយទៀតគឺ “Death Whisperer (ទំនួញព្រាយ)” ក៏បានពង្រឹងភាពជោគជ័យក្នុងវិស័យភាពយន្តថៃដោយរកចំណូលបានជាង ៤៨០ លានបាត (១៤លានដុល្លារ) មុនពេលភាពយន្តចុងក្រោយប្រចាំឆ្នាំគឺ “4KINGS 2” ដែលជារឿងភាគបន្តពីភាពយន្តរកចំណូលបានខ្ពស់បំផុតរបស់ថៃក្នុងឆ្នាំ ២០២១ អាចរកចំណូលបានជាង ២០០ លានបាត (៥,៨ លានដុល្លារ) ថែមទៀត។

ដូច្នេះមានន័យថា ត្រឹមតែក្នុងត្រីមាសចុងក្រោយនៃឆ្នាំ ២០២៣ ភាពយន្តថៃទាំង ៤ នេះរកចំណូលបានសរុបជិត ១៥០០ លានបាត (៤៤លានដុល្លារ) ហើយប្រសិនបើរាប់បញ្ចូលប្រាក់ចំណូលក្នុង ៣ត្រីមាសមុនដែរ ចំណូលភាពយន្តថៃនៅឆ្នាំនេះគឺប្រមាណ ១៨០០លានបាត និងត្រូវបានចាត់ទុកថាជាកំណត់ត្រាខ្ពស់បំផុតក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក។

សំណួរសំខាន់គឺ តើមានអ្វីកើតឡើងចំពោះភាពយន្តថៃក្នុងត្រីមាសចុងក្រោយ ដែលអាចផ្លាស់ប្តូរស្ថានភាពពីការប្រឈមមុខនឹងការធ្លាក់ទឹកចិត្តទៅជាការឱបក្រសោបនូវក្តីសង្ឃឹមដ៏ភ្លឺស្វាងសម្រាប់អ្នកនិពន្ធ? លទ្ធភាពនៃការផ្លាស់ប្តូរភ្លាមៗបែបនេះអាចបណ្តាលមកពីកត្តាដូចខាងក្រោម៖

១. ភាពប្លែកថ្មីនៃមាតិកា

ដោយមិនរាប់បញ្ចូល “4KINGS 2” ភាពយន្តដែលរកចំណូលបានច្រើនជាងគេទាំង ៣ សុទ្ធតែជាភាពយន្តបែបភ័យរន្ធត់ រួមមាន រឿង “The Djinn’s Curse” រឿង “The Undertaker” និង “ទំនួញព្រាយ” ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺថា ទោះបីជាភាពយន្តរន្ធត់ដូចគ្នា ប៉ុន្តែ​ទម្រង់នៃការតំណាល​រឿង​នីមួយ​ៗ​គឺ​ខុស​គ្នា​ទាំង​ស្រុង ដោយ​រឿង “The Djinn’s Curse” ​បង្ហាញ​អំពី​វេទមន្តផ្លូវងងឹត​បែបមូស្លីមដែល​ជា​រឿងប្លែកថ្មីសម្រាប់​ប្រជាជន​ថៃ​ ចំណែករឿង “The Undertaker” វិញ​ ទោះ​បី​ជាប្រភេទរឿងខ្មោចកំប្លែងៗដែល​ប្រជាជន​ថៃ​ធ្លាប់ទស្សនាច្រើនហើយក៏ដោយ ប៉ុន្តែចំណុចដែលធ្វើឱ្យភាពយន្តទទួលការគាំទ្រខ្លាំងជាងនេះ​នោះ​គឺ​ការ​បង្ហាញ​ទស្សនវិជ្ជា​អំពី​សេចក្ដី​ស្លាប់​ដែល​ងាយ​យល់​ ប៉ុន្តែ​មុត​ស្រួច​។​ រីឯរឿង​ “ទំនួញព្រាយ” គឺជា​ភាពយន្ត​ខ្មោច​ដែល​រួម​បញ្ចូល​គ្នា​នូវ​ការ​លង​បន្លាច​​ផ្អែក​លើ​រឿងពិតកើតឡើង​អតីតកាល ជាមួយនឹងឈុតឆាកបែប Action ដែលគេមិនសូវបានឃើញក្នុងរឿងខ្មោចថៃ។ ភាពចម្រុះ និងវិធីសាស្ត្រតំណាលរឿងសម្បូរបែប បែបនេះហើយដែលធ្វើឲ្យអ្នកទស្សនារំភើប ចង់ដឹងចង់ឃើញ និងមានការរំពឹងខ្ពស់នៅពេលបានឃើញការផ្សព្វផ្សាយពីខ្សែភាពយន្តទាំងនេះ តាមរយៈបណ្តាញផ្សព្វផ្សាយផ្សេងៗ រួមទាំងការនិយាយពីមាត់មួយទៅមាត់មួយ។

២. គុណភាពផលិតកម្ម

កាល​ពី​មុន ភាពយន្ត​ថៃ​ច្រើន​តែ​ត្រូវ​បាន​គេ​វាយ​តម្លៃ​​ថាមាន​គុណភាព​ផលិត​មិន​ល្អ ព្រោះដើមទុនទាប​ជាង​ភាពយន្ត​បរទេស ជាពិសេសធៀបនឹងកុនហូលីវូដ ឬកូរ៉េខាងត្បូង។ ប៉ុន្តែនាពេលថ្មីៗនេះ ជាពិសេសក្នុងរយៈពេល ៤-៥ ឆ្នាំចុងក្រោយ គុណភាពនៃការផលិតភាពយន្តថៃមានភាពប្រសើរឡើងខ្លាំង ដោយសារតែចំនួនបុគ្គលិកមានជំនាញក្នុងការផលិតភាពយន្តបច្ចុប្បន្នមានកាន់តែច្រើន ទាំងអ្នកដឹកនាំរឿង អ្នកថត អ្នកកាត់តរូបភាព និងសំឡេង។ ការ​សន្សែសន្សំ​ទំនុក​ចិត្ត​លើ​គុណភាព​ផលិត​កម្ម​ជា​បន្ត​បន្ទាប់​នេះ ធ្វើ​ឲ្យ​អ្នក​ទស្សនា​ចាប់ផ្ដើមជឿជាក់​លើ​ភាពយន្ត​ថៃ​ដោយ​មិនដឹង​ខ្លួន។ អាចសង្កេត​បាន​ថា​ភាពយន្ត​ថៃ​ចំនួន ៤​រឿង​ដែល​ចេញ​ក្នុង​ត្រីមាស​ចុង​ក្រោយ​នៃ​ឆ្នាំ​នេះ ស្ទើរតែគ្មានរឿងមួយណា​ដែល​រង​ការ​រិះគន់​ចំពោះ​គុណភាព​ផលិត​កម្ម​ឡើយ លើកលែងតែស្គ្រីបរឿងមួយចំនួនដែលអាចត្រូវបានរិះគន់ថាមានភាពទន់ខ្សោយបន្តិច។​ លើសពីនេះ ភាពយន្ត “ទំនួញព្រាយ” បានបង្កើតកំណត់ត្រាថ្មីដោយបានដាក់បញ្ចាំងក្នុងរោងភាពយន្ត IMAX ដែលពីមុនរោងនេះគឺសម្រាប់តែភាពយន្តហូលីវូដប៉ុណ្ណោះ។

៣. អាចទាក់ចិត្តអ្នកមិនចូលចិត្តមើលកុន

ជាធម្មតា មូលដ្ឋានទស្សនិកជនសំខាន់សម្រាប់ភាពយន្តថៃគឺជាយុវវ័យដែលមានអាយុមិនលើសពី ២៥ ឆ្នាំ។ ប៉ុន្តែសូចនាករដែលអាចកំណត់ថាភាពយន្តណាមួយអាចទទួលបានជោគជ័យខ្លាំងនោះគឺ ដោយសារការចូលរួមពីក្រុមទស្សនិកជនថ្មីៗ (Hidden Audiences) ដោយទស្សនិកជននេះគឺជាក្រុមអ្នកទស្សនាដែលកម្រនឹងចេញមកមើលរឿងថៃណាស់ អាច​មក​ពីការ​ខក​ចិត្តនឹង​រឿង​ថៃ ឬមកពីកត្តាសេដ្ឋកិច្ច។ ប៉ុន្តែនៅពេលណាដែលទស្សនិកជនក្រុមនេះត្រូវបានដាស់ឱ្យភ្ញាក់ លទ្ធផលតាមមកគឺប្រាកដជាជោគជ័យភ្លូកទឹកភ្លូកដីសម្រាប់ភាពយន្តមិនខានឡើយ។ តួយ៉ាងក្នុង​ករណី​ “The Djinn’s Curse” មូលដ្ឋាន​ទស្សនិកជន​ថ្មី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​គឺ​ក្រុម​អ្នក​ទស្សនា​នៅ​ខេត្ត​ភាគ​ខាងត្បូង ជាពិសេសនៅតំបន់ដែលមានជនជាតិមូស្លីមរស់នៅច្រើន ឬតំបន់បាងកក នៅប៉ែកខាងកើត។ គុណភាពនៃរឿងដែលនាំឱ្យមានការនិយាយសរសើរពីមាត់មួយទៅមាត់មួយក៏ជាកត្តាជំរុញចិត្តឱ្យអ្នកមិនធ្លាប់មើលកុន ចង់ចេញមកមើលយ៉ាងច្រើនដូចគ្នា ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក