តារាសម្តែងមុខស្រស់ វរ លិក សុខចិត្តចោលលុយដុំ ដើម្បីសាកល្បងអាជីពថ្មីមួយ!

ហ្វេនៗភ្ញាក់ផ្អើលព្រាត សុខៗ​ស្រាប់តែ​តារាសម្តែងមុខស្រស់​ វរ លិក ដែលមានឈ្មោះពិតថា ផាន់ មិនា បែរជាលេចមុខប្រកួតកម្មវិធីបវរកញ្ញាជាលើកដំបូង ក្រោយនាង​សាង​កេរឈ្មោះលើវិថីសិល្បៈរយៈពេលប្រមាណ ១០ ឆ្នាំមកនេះ។

ប្រាប់ឱ្យដឹងកាលពីពេលថ្មីៗនេះ​តួស្រីក្នុងរឿង «លួចស្នេហ៍គូដណ្តឹង» ថា នាងសម្រេចចិត្តផ្អាកទទួលថតរឿងភាគមួយរយៈ ដើម្បី​ពង្រឹង​ការងារ​រកស៊ី​ផ្ទាល់ខ្លួន ​ដែល​ទើប​តែ​ចាប់ផ្តើម​​ដំណើរការ។ ទន្ទឹមគ្នានោះ នាងក៏បានលៃលកពេលវេលាសម្រាប់ការប្រកួតបវរកញ្ញាផងដែរ ដោយនាងបានដាក់ពាក្យប្រកួត Miss Grand Phnom Penh 2024 ដើម្បីដណ្តើមមកុដឆ្ពោះទៅការប្រកួតថ្នាក់ជាតិនាពេលខាងមុខ។

ការផ្អាកទទួលថតភាពយន្ត ប្រៀបបីដូចជាការផ្អឹបចោលលុយដុំដូច្នោះដែរ ទោះបីជាការថតរឿងភាគច្រើនចំណាយពេលយូរ ប៉ុន្តែកន្លងមក វរ លិក បានលេចមុខក្នុងរឿង​ភាគ​ធំៗជាច្រើន ដែលអាចនិយាយបានថា នេះជាប្រភពចំណូលមួយផ្នែកធំរបស់នាងផងដែរ។ យ៉ាងណាមិញ តារាស្រីធ្មេញច្រពើសនេះហាក់មិនសូវសោកស្តាយលើរឿងនេះឡើយ ផ្ទុយទៅវិញនាងមើលទៅសប្បាយចិត្ត និងរំភើបចំពោះការឈានជើងចូលប្រកួត Miss Grand Phnom Penh 2024 ព្រោះនេះជាលើកទី១ដែលនាងសាកល្បង Challenge​ ខ្លួនឯងលើវិថីមួយនេះ។

គោលបំណង​ដែល​នាង​ចូលរួម​ប្រកួត​កម្មវិធី​ Miss Grand គឺ​ចង់​បញ្ចេញ​សមត្ថភាព​ដែល​ខ្លួន​មាន ហើយ​ក៏​ចង់​ចាប់​អាជីព​មួយ​នេះ​បន្ថែម​ទៀត​ ដោយសារកន្លងមកនាងធ្លាប់​រៀនជំនាញដើរម៉ូដដែរ តែមិនសូវប្រើប្រាស់ ព្រោះជាប់់រវល់ថតច្រើន ទើបពេលនេះដែល​នាង​សម្រេច​ផ្អាក​ការ​សម្តែង​សិន ដោយ​ងាក​ទៅ​រក​អាជីព​ដើរ​ម៉ូត​វិញ តាម​រយៈ​ការ​ដាក់​ពាក្យ​ប្រឡង​ក្នុង​កម្មវិធី​ខាងលើ​នេះ​។

វរ លិក សម្លឹងឃើញថា កម្មវិធីប្រកួត Miss Grand នាពេលបច្ចុប្បន្នមានសន្ទុះការគាំទ្រយ៉ាងខ្លាំងក្លា ហើយបេក្ខនារីដែលជាប់វគ្គ Top ក្នុងកម្មវិធីនេះចេញមកខ្លាំង ថែមទាំងទទួលបានឱកាសការងារច្រើនទៀតផង។ មួយវិញទៀត ការ​ឈានជើង​ដល់​ឆាក​អន្តរជាតិ វា​ផ្តល់​ឱកាសឱ្យ​យើង​បាន​បញ្ចេញ​នូវ​សមត្ថភាព​ដែល​មាន ​បង្ហាញ​ឱ្យពិភពលោកឃើញពីស្ត្រី​ខ្មែរ ​ពិតជា​មាន​សមត្ថភាព​អាច​ធ្វើ​បាន រួម​ទាំង​មាន​រូប​សម្រស់​ស្រស់​ស្អាត​ផង​ដែរ​ ។ តារាស្រីរូបនេះជឿជាក់ថា នឹងធ្វើបានល្អក្នុងការប្រកួតនេះ ព្រោះដឹងពីកម្រិតសមត្ថភាពរបស់ខ្លួនឯង ម៉្យាងនាងក៏ទើបបញ្ចប់ការសិក្សាថ្នាក់​បរិញ្ញាបត្រថ្មីៗនេះផងដែរ។

តួយ៉ាង កាលពីរសៀលថ្ងៃទី២៧ ខែធ្នូ កន្លងទៅ ស្ថាប័នរៀបចំការប្រកួត Miss Grand Phnom Penh 2024 បានរៀបចំពិធីកម្មវិធីបំពាក់ឆៀងជាផ្លូវការនៃកញ្ញាឯកដ៏អស្ចារ្យ​រាជធានីភ្នំពេញ នៅអគារ GIA កោះពេជ្រ ដោយ​ លិក ជា Miss Grand តំណាងខណ្ឌជ្រោយចង្វារ សម្រាប់ការប្រកួត Miss Grand Phnom Penh 2024 ដែលកំពុងចាប់ផ្តើម។ 

សូមជម្រាបថា ​វរ លិក មានឈ្មោះពិតថា ផាន់ មិនា អាយុ ២៣ឆ្នាំ កម្ពស់ ១.៧០ ម៉ែត្រ​កម្រិតសិក្សាថ្នាក់បរិញ្ញាបត្រ។ នាងអាចប្រើប្រាស់បាន ២ភាសា គឺភាសាខ្មែរ និងអង់គ្លេស ហើយបច្ចុប្បន្ននាងមានអាជីពជាតារាសម្តែង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក