យុវផលិតករ​ជាស្រ្តី ដណ្តើមបានពានរង្វាន់មាស ពីមហោស្រពភាពយន្ត​ជាតិខ្នាតខ្លីកម្ពុជា លើកទី៣

មហោស្រពភាពយន្តជាតិខ្នាតខ្លីកម្ពុជា លើកទី៣ ឆ្នាំ ២០២២ បានបញ្ចប់ទៅដោយរលូនហើយ កាលពីល្ងាចថ្ងៃទី ២០ ខែធ្នូ ដោយពិធីបិទមហោស្រពត្រូវប្រារព្ធឡើងយ៉ាងអធិកអធម ក្រោមអធិបតីភាព ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ផលិតករ-យុវផលិតករ អ្នកនិពន្ធ អ្នកដឹកនាំរឿង សិល្បករ-សិល្បការិនី និងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិយ៉ាងច្រើនកុះករ នៅសាលសន្និសីទចតុម្មុខ។

ក្នុងនោះ ម្ចាស់ជយលាភីពានរង្វាន់មាស ពានរង្វាន់ប្រាក់ និងពានរង្វាន់សំរឹទ្ធ រួមទាំងពានរង្វាន់លើកទឹកចិត្តចំនួន ៥ ត្រូវបានរកឃើញហើយ បន្ទាប់ពីឆ្លងកាត់ការវាយតម្លៃយ៉ាងល្អិតល្អន់ពីគណៈមេប្រយោគវគ្គផ្តាច់ព្រ័ត្រ ៧ រូប។

  • ពានរង្វាន់មាស មហោស្រពភាពយន្តជាតិខ្នាតខ្លីកម្ពុជា លើកទី៣ បានទៅលើរឿង «ជីវិត ស្នេហា សុខសាន្ត» អមដោយសាច់ប្រាក់ ១២ លានរៀល ជាស្នាដៃរបស់យុវផលិតករជាស្ត្រី
  • ពានរង្វាន់ប្រាក់ បានលើរឿង «ក្តីស្រលាញ់ដែលអ្នកផ្តល់ឱ្យ» អមដោយសាច់ប្រាក់ ៨ លានរៀល
  • ពានរង្វាន់សំរឹទ្ធ បានលើរឿង «ក្តារចុច» អមដោយសាច់ប្រាក់៤លានរៀល
  • ពានរង្វាន់លើកទឹកចិត្ត ៥
  • ពានរង្វាន់ទស្សនិកជន (Audience Choice Award) បានលើរឿង «ស្នេហ៍ឆ្លងវេហា» អមដោយកាម៉េរ៉ាឌីជីថល មួយគ្រឿង
  • ពានរង្វាន់ពិសេសរបស់មេប្រយោគ (Special Jury Award) បានលើរឿង «ឆ្ងាយដាច់អាល័យ» អមដោយទឹកប្រាក់ ៣ លានរៀល
  • ពានរង្វាន់អត្ថបទនិពន្ធល្អ (Best Script Award) បានលើរឿង «សម្លេងរាត្រី» អមដោយទឹកប្រាក់ ២ លានរៀល
  • ពានរង្វាន់អ្នកដឹកនាំរឿងវ័យក្មេង (Rising Director Award) បានលើរឿង «ប៊ិចសរសេរ»  អមដោយទឹកប្រាក់ ២ លានរៀល
  • ពានរង្វាន់បច្ចេកទេសល្អ (Technical Excellence) បានលើរឿង «ស្រទាប់ផ្កា» អមដោយទឹកប្រាក់ ២ លានរៀល។

ប្រាប់ឱ្យ AMS ដឹងក្រោយទទួលបានពានរង្វាន់មាស យុវផលិតករ សុធា អ៊ីណែស ថា ខ្លួនមិននឹកស្មានខ្លួនឯងអាចទទួលបានជយលាភីក្នុងមហោស្រពភាពយន្តខ្នាតខ្លីកម្ពុជា ឆ្នាំ ២០២២ លើកទី៣ នេះទេ ព្រោះតាមអ្វីដែលមើលឃើញ គឺមានរឿងខ្លីល្អៗច្រើនណាស់ដែលបានដាក់ចូលប្រកួតប្រជែងក្នុងមហោស្រពនៅឆ្នាំនេះ។ រឿង «ជីវិត ស្នេហា សុខសាន្ត» ត្រូវផលិតឡើងអំឡុងវិបត្តិកូវីដ-១៩ ដែលផលិតករត្រូវធ្វើរិះរកគំនិតបែបណាធ្វើឱ្យមានគុណភាព និងប្រើប្រាស់មនុស្សតិច។ រឿងនេះចំណាយថវិកាផលិតអស់ជាង ១៥០០ ដុល្លារអាមេរិក។ ក្នុងនាមម្ចាស់ជយលាភី យុវផលិតកររូបនេះចង់ឱ្យអ្នកស្រលាញ់វិស័យភាពយន្តគ្រប់គ្នារៀនសូត្រពីការសរសេរសាច់រឿងឱ្យបានច្រើន និងចង់ឱ្យអ្នកប្រាប់ពីសាច់រឿងទៅអ្នកមើលឱ្យច្រើនឡើង។

គួររំលឹកផងដែរថា មហោស្រពភាពយន្តខ្នាតខ្លីកម្ពុជា ឆ្នាំ២០២២ លើកទី៣ ប្រារព្ធឡើងក្រោមពាក្យស្លោក «ភាពយន្តខ្នាតខ្លីជាជំហានឆ្ពោះទៅភាពយន្តខ្នាតវែង» ដើម្បីជំរុញលើកទឹកចិត្តដល់យុវជនឱ្យបញ្ចេញគំនិត ចែករំលែក​ព័ត៌មានដែលពួកគេមាន តាមរយៈអេក្រង់ ឬផ្ទាំងសំពត់ស ហើយនេះគឺជាជំហ៊ានដំបូងដែលនាំពួកគេឱ្យក្លាយជាផលិតករភាពយន្ត៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la

មូលនិធិគ្រួសារ Herbalife (HFF) បន្តភាពជាដៃគូជាមួយអង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) នៅប្រទេសកម្ពុជា

មូលនិធិគ្រួសារ Herbalife (HFF) បានប្រកាសពីការបន្តភាពជាដៃគូជាមួយ អង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញដែលផ្តល់

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

ប្រធានសមាគមសិល្បករខ្មែរអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង រៀបចំឱ្យក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម