ឆែកមើលតារា Kpop ល្បីៗណាខ្លះត្រៀម Comeback ក្នុងខែសីហា

ខែសីហាខាងមុខនេះនឹងក្លាយជាខែដ៏មានថាមពលសម្រាប់អ្នកស្រឡាញ់ K-pop ជុំវិញពិភពលោក ខណៈតារាចម្រៀង និងក្រុមចម្រៀងល្បីៗ ដូចជាសមាជិក TWICE, TVXQ, BBGIRLS និង MAMAMOO+ ជាដើមសុទ្ធតែកំពុងត្រៀមសម្រាប់ការវិលត្រលប់មកឆាកតន្ត្រីវិញនៅខែសីហា។

BBGIRLS (ថ្ងៃទី ៣ ខែសីហា)

BBGIRLS ដែលពីមុនត្រូវបានគេស្គាល់ថា Brave Girls គ្រោងនឹងចេញបទចម្រៀងថ្មីក្រោមផលិតកម្មថ្មីរបស់ពួកគេ Warner Music Korea នៅថ្ងៃទី ៣ ខែសីហា។

Brave Girls ត្រូវបានបង្កើតឡើងដោយ Brave Entertainment ក្នុងឆ្នាំ ២០១១ ហើយត្រូវបានរុះរើសមាជិកជាថ្មីក្នុងឆ្នាំ២០១៦ ដោយសមាជិកបច្ចុប្បន្នមានដូចជា Minyoung, Yujeong, Eunji និង Yuna។ ក្រុមនេះបានល្បីខ្លាំងនៅឆ្នាំ ២០២១ ជាមួយនឹងភាពជោគជ័យនៃបទចម្រៀងរដូវក្តៅឆ្នាំ ២០១៧របស់ពួកគេគឺបទ “Rollin” ប៉ុន្តែ Brave Entertainment បាននិយាយកាលពីខែកុម្ភៈថាក្រុមនេះបានសម្រេចចិត្តចែកផ្លូវជាមួយខ្លួនហើយបន្ទាប់ពីចប់កិច្ចសន្យា។

អ្នកគាំទ្រជាច្រើនមានការព្រួយបារម្មណ៍ថាក្រុមនេះនឹងរំសាយ ប៉ុន្តែភ្លាមៗនោះក្រុមក៏បានប្រកាសពីការចាប់ផ្តើមថ្មីរបស់ពួកគេ ដោយបង្ហាញថាពួកគេបានចុះកិច្ចសន្យាផ្តាច់មុខជាមួយក្រុមហ៊ុន Warner Music Korea ដែលជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុនតន្ត្រីសកលរបស់អាមេរិក និងបានប្តូរឈ្មោះទៅជា BBGIRLS ផងដែរ។

ឆ្លើយតបការទន្ទឹងរង់ចាំរបស់អ្នកគាំទ្រ BBGIRLS បានបង្ហោះនៅលើ Twitter កាលពីថ្ងៃពុធ ដោយបង្ហាញឈុតខ្លីៗដែលជូនដំណឹងអំពីកាលបរិច្ឆេទចេញផ្សាយបទចម្រៀងថ្មីរបស់ខ្លួន។

MAMAMOO+ (ថ្ងៃទី ៣ ខែសីហា)

MAMAMOO+ ដែលជាក្រុមតូច (sub-unit) នៃក្រុមចម្រៀង MAMAMOO ក៏គ្រោងនឹងចេញអាល់ប៊ុមខ្នាតតូចដំបូងរបស់ខ្លួនមានចំណងជើងថា “Two Rabbits” នៅថ្ងៃទី ៣ ខែសីហា ដែរ។ ក្រុមនេះមានសមាជិកពីរនាក់គឺ Solar និង Moonbyul ។

អ្នកទាំងពីរបានបង្ហាញបទ “Save Me” ដែលជាបទមួយក្នុងអាល់ប៊ុម “Two Rabbits” កាលពីថ្ងៃទី ១៨ ខែកក្កដា ហើយបទនេះក៏បានជាប់ចំណាត់ថ្នាក់លេខ ១ នៅលើតារាង iTunes ១០ ប្រទេស ដែលរួមមានតៃវ៉ាន់ សិង្ហបុរី និងកម្ពុជាផងដែរ។ “Save Me” គឺជាបទចម្រៀងបែបមនោសញ្ចេតនាដែលរំលេចសមត្ថភាពច្រៀងរបស់តារាទាំងពីរយ៉ាងល្អឥតខ្ចោះ ខណៈ Moonbyul បានចូលរួមក្នុងការនិពន្ធទំនុកច្រៀងដែរ។

U-Know Yunho ក្រុម TVXQ (ថ្ងៃទី៧ សីហា)

U-Know (Yunho) សមាជិកក្រុម TVXQ នឹងទម្លាក់អាល់ប៊ុមថ្មីរបស់ខ្លួនមានចំណងជើងថា “Reality Show” នៅថ្ងៃទី ៧ ខែសីហា រយៈពេលជាងពីរឆ្នាំបន្ទាប់ពីអាល់ប៊ុមចុងក្រោយរបស់គេ “NOIR” បានចេញកាលពីឆ្នាំ ២០២១។

ពីផលិតកម្ម SM Entertainment ដែលជាទ្រនំរបស់តារាវ័យ ៣៧ឆ្នាំរូបនេះបានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “អាល់ប៊ុម “Reality Show” នឹងមានបទចម្រៀងចំនួន ៦ បទដែលរសជាតិផ្សេងៗគ្នាទាំង ៦ ដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់អ្នកគាំទ្រទូទាំងពិភពលោក។ ក្នុងនោះ Yunho បានចូលរួមចំណែកច្រើនក្នុងការផលិតអាល់ប៊ុមនេះ”។

Jihyo ក្រុម TWICE (ថ្ងៃទី១៨ សីហា)

សមាជិក TWICE មួយរូបគឺ Jihyo នឹងធ្វើ Solo Debut ជាមួយអាល់ប៊ុមខ្នាតតូច “Zone” ដោយមានបទ “Killin’ Me Good” ជាបទនាំមុខ។ នេះបើយោងតាម JYP Entertainment ដែលជាក្រុមហ៊ុនគ្រប់គ្រង។ Jihyo គឺជាសមាជិកក្រុម TWICE ទីពីរដែលបានចេញបទចម្រៀងទោលបន្ទាប់ពី Nayeon ដែលបានចេញអាល់ប៊ុមទោលដំបូងមានចំណងជើងថា “IM NAYEON” កាលពីឆ្នាំមុន។

ក្រៅពីតារាដែលបានរៀបរាប់ខាងលើ ក្រុម The Boyz គ្រោងនឹងទម្លាក់អាល់ប៊ុមពេញទីពីររបស់ពួកគេនៅថ្ងៃទី៧ ខែសីហា រយៈពេលជាងបីឆ្នាំបន្ទាប់ពីការចេញបទ “Reveal” ក្នុងឆ្នាំ ២០២០។ អាល់ប៊ុមថ្មីរបស់ក្រុមចម្រៀងនារី STAYC ក៏នឹងមកដល់នៅថ្ងៃទី ១៦ ខែសីហាផងដែរ។

ចុងក្រោយ ក្រុមចម្រៀងបុរស VANNER ដែលជាម្ចាស់ជយលាភីក្នុងកម្មវិធី “Peak Time” ក៏ត្រៀមនឹងត្រលប់មកឆាកតន្ត្រីវិញនៅខែក្រោយដែរ ប៉ុន្តែកាលបរិច្ឆេទពិតប្រាកដមិនទាន់ត្រូវបានប្រកាសនោះទេ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម