សមាជិក Super Junior, SHINee និង Girls’ Generation ចូលរួមអបអរការសម្ពោធស្នាដៃថ្មីរបស់អតីតមេ SM នៅហូលីវូដ

ក្រោយបាត់មុខមួយរយៈដោយសារជម្លោះចម្រូងចម្រាសជាមួយផលិតកម្ម SM ស្ថាបនិក និងជាអតីតកំពូលផលិតកររបស់ផលិតកម្មនេះគឺលោក Lee Soo-man បានបង្ហាញមុខជាសាធារណៈវិញជាផ្លូវការជាមួយនឹងការចាក់បញ្ចាំងភាពយន្តឯកសារថ្មីរបស់លោកផលិតដោយក្រុមហ៊ុនហូលីវូដមានចំណងជើងថា “Lee Soo Man: King of K-Pop” ។

រៀបចំឡើងនៅតំបន់ Hollywood ក្នុងរដ្ឋកាលីហ្វ័រញ៉ា កម្មវិធីសម្ពោធ និងជប់លៀងពិសេសសម្រាប់ភាពយន្តសម្រាប់ចាក់ផ្សាយលើកម្មវិធី Amazon Prime មួយនេះរួមមានវត្តមានរបស់បុគ្គលល្បីៗ ៣០០ រូបពីឧស្សាហកម្មតន្ត្រី និងភាពយន្ត ដែលរួមមានទាំងតារាសម្តែង តារាចម្រៀង ពិធីករ តារាម៉ូដែល និង Influencers ជាច្រើន។ ជាពិសេសក្នុងចំណោមនោះក៏មានសិល្បករ K-pop កំពូលៗជាច្រើនរូបដែលលោក​ធ្លាប់​ធ្វើ​ការ​ជាមួយកំឡុង​ពេលលោកស្ថិតនៅ​ផលិតកម្ម SM មានដូចជា Si-won ​ក្រុម Super Junior, Taemin ក្រុម SHINee និង​សមាជិក Girls’ Generation ដូចជា Tiffany, Hyoyeon និង Sunny។

សមាជិកនៃក្រុមនារីអន្តរជាតិថ្មីក្នុងក្រុមហ៊ុនថ្មីរបស់លោកមានឈ្មោះថា A2O រួមមានក្រុម A2O Rookies និង A2O May ក៏បានបង្ហាញវត្តមានជាមួយគ្នាផងដែរ។

ត្រូវបានគេស្គាល់ថាជាអ្នកត្រួសត្រាយផ្លូវសម្រាប់តារា K-pop តាំងជំនាន់ទី ១ លោក Lee Soo-man បានដើរតួនាទីយ៉ាងសំខាន់សម្រាប់ភាពល្បីល្បាញជាសកលនៃវិស័យចម្រៀងកូរ៉េ។ យ៉ាងណាមិញ លោកបានចាកចេញពីផលិតកម្ម SM Entertainment ក្នុងឆ្នាំ ២០២៣ បន្ទាប់ពីមានជម្លោះក្នុងជួរថ្នាក់ដឹកនាំ។ នៅឆ្នាំដដែលនោះ លោកបានលក់ភាគហ៊ុនរបស់លោកនៅក្នុងក្រុមហ៊ុន SM ទៅឱ្យក្រុមហ៊ុន HYBE ហើយក្រោមលក្ខខណ្ឌនៃការលក់ភាគហ៊ុននោះ លោកបានយល់ មិនប្រកួតប្រជែងក្រុមហ៊ុនក្នុងប្រទេសកូរ៉េខាងត្បូងរយៈពេល ៣ ឆ្នាំ ជាហេតុធ្វើឱ្យលោកចាប់ផ្ដើមបង្កើតក្រុមចម្រៀងនៅក្រៅប្រទេសវិញ។

ខណៈពេលដែលសកម្មភាពក្នុងស្រុករបស់លោកមានកម្រិតតិចតួច ការបញ្ចាំងភាពយន្តឯកសារនេះ និងការជួបជុំរបស់លោកជាមួយអតីតសិល្បករ SM បានបង្កការចាប់អារម្មណ៍យ៉ាងខ្លាំង និងមានការរំពឹងថាលោកនឹងសហការជាមួយពួកគេក្នុងពេលឆាប់ៗ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ



Leave a Reply

Your email address will not be published.Required fields are marked *