ភាពយន្ដ​របាំ​ព្រះ​រាជ​ទ្រព្យ​ «​ទេព​ហត្ថា​» នឹងចូលទៅដល់រោងភាពយន្ត​ ចាប់​ពីដើមខែមេសាខាងមុខនេះ

របាំព្រះរាជទ្រព្យធ្លាប់ជាពិធីដ៏ពិសិដ្ឋមួយ ដែលដើមឡើយគេសម្តែងតែចំពោះព្រះភ័ក្ត្រព្រះមហាក្សត្រ និងព្រះមហាក្សត្រីតែប៉ុណ្ណោះ។ តែបច្ចុប្បន្នរបាំដ៏វិសេសវិសាលមួយនេះក្លាយជាភាសាសកល ដែលត្រូវបានគេស្គាល់ទូទាំងពិភពលោកថាជា “របាំអប្សរា”។

របាំព្រះរាជទ្រព្យ គឺជារបាំមួយដែលបង្ហាញពីសភាពនៃចិត្ត ដែលអ្នករបាំបានបន្សាំខ្លួនទៅនឹងតន្ត្រី ជាមួយនឹងរូបរាងកាយ និងសិល្បៈ ប្រៀបដូចជាចំណងភ្ជាប់រវាងផែនដី និងមេឃា។

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន ភាពយន្តឯកសារ «​ទេព​ហត្ថា» ដែលចងក្រងអស់រយៈពេល ៥ឆ្នាំ និងដឹកនាំសម្តែងដោយ​លោក​ Xavier de Lauzanne ជា​ភាពយន្ត​នឹងធ្វើឲ្យអ្នក​ទស្សនាបាន​យល់​អំពី​របាំ​ព្រះ​រាជ​ទ្រព្យ​ ដែល​បាន​បង្កើត​ជា​វប្បធម៌​ និង​អត្ដ​សញ្ញាណ​កម្ពុជា​តាំងពី​ដូន​តា​រៀង​មក។

ភាពយន្ដ​ឯកសារ​មួយនេះមានរយៈ​ពេល​ ១ ម៉ោង ២៦ នាទីដែលផ្ដោត​លើ​សាច់រឿង​សំខាន់​ ​២ គឺប្រវត្ដិ​របាំ​ព្រះ​រាជ​ទ្រព្យតាំងពី​ឆ្នាំ​ ១៩០៦ និង​ការ​បង្កើត​ក្បាច់​របាំ​​ «នាង​វឌ្ឍនាទេវី» ដោយ​ព្រះ​រៀម​នរោត្ដម​ ព្រះនាង បុប្ផា​ទេវី។

ថ្លែងក្នុងសេចក្ដីប្រកាសព័ត៌មាន លោក Xavier បានឱ្យដឹងនៅថា៖ «ទេពហត្ថាជាភាពយន្ដឯកសារដ៏ល្អអស្ចារ្យដែលចំណាយពេល៥ឆ្នាំ។ ពីទស្សនៈទៅកាន់សំណេរអត្ថបទរឿងនិងពីការសម្ដែងរហូតដល់ផលិតកម្មវាជាដំណើរដ៏វែងឆ្ងាយ មិនគួរឱ្យជឿដូចទៅនឹងដំណើរសាច់រឿងដែលមិនអាចទាយទុកបាន»។ ក្នុង​ឱកាស​នោះ​លោកបន្តថា៖ «យើងចង់ផលិតភាពយន្ដ១ដែលផ្ដិតយកទាំងសោភណភាពនៃរបាំបុរាណខ្មែរ និងស្ថានភាពប្រវត្ដិសាស្ដ្រ។ ពិតជាគួរឱ្យកោតស្ញប់ស្ញែងចំពោះសិល្បករ ដែលស្ថិតក្នុងសម័យសង្គ្រាមដ៏បំផ្លិចបំផ្លាញ ដោយនៅតែពុះពារបង្ហាត់បង្រៀន និងស្ដារទម្រង់សិល្បៈឱ្យរស់រាន និងប្រែក្លាយជាប្រភពធនធាននៃក្ដីសង្ឃឹម និងរីកចម្រើនឡើងវិញ»។

ចំណែក សេរី វណ្ណកុសន ​ជា​តួ​អង្គ​​ក្នុង​ភាពយន្ត «ទេពហត្ថា» និង​ជាតួ​អង្គ​ឯក​ក្នុង​ទស្សនីយ​ភាព «នាង​វឌ្ឍនាទេវី»​  បាន​​ឱ្យ​ដឹង​ថា​ កញ្ញា​ចូ​លចិត្ដ​របាំ​ក្បាច់​បុរាណ​ដោយសារ​តែ​ឮ​ភ្លេង ​និង​ឮ​ចម្រៀងធ្វើ​ឱ្យ​កញ្ញា​សប្បាយ​ចិត្ដ​ ទោះបីជា​ខ្លួន​ជា​នារី​ពូកែ​អៀន​ខ្មាសក្តី​។

វណ្ណកុសន បានបន្តឲ្យដឹង​ថា​៖ «​ប្រសិនបើ​សម្ដេច​ព្រះ​រៀម​ នរោត្ដមបុប្ផា​ទេវីមិនផ្ដល់​ទំនុក​ចិត្ដ​មក​លើ​ខ្ញុំ​នោះ​ទេខ្ញុំ​នឹង​គ្មាន​អ្វីដែល​ខ្ញុំ​មាន​សព្វ​ថ្ងៃ​នេះ​ដែរ​»។

តាមទំព័រហ្វេសប៊ុក របស់ភាពយន្ត «​ទេព​ហត្ថា​» បានបញ្ជាក់ឲ្យដឹងថា ភាសានៃរបាំព្រះរាជទ្រព្យខ្មែរមិនអាចចងក្រងទុកជាតម្រាបានទេ ប៉ុន្តែអាចត្រឹមសម្ដែងចេញ និងផ្ទេរទៅកាន់មនុស្សជំនាន់ក្រោយបាន ចំណែកឯអត្តសញ្ញាណវិញក៏ដូចគ្នាដែរ។

គួរបញ្ជាក់ថា ភាពយន្តឯកសារ «​ទេព​ហត្ថា​» ឬជាភាសាអង់គ្លេស «The Perfect Motion» នឹងមកដល់គ្រប់រោងភាពយន្តនៅប្រទេសកម្ពុជានាថ្ងៃទី ០១ មេសា ២០២៣ ឆាប់ៗខាងមុខនេះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម