បទថ្មី Meovv ប្ដូរមកស្ទីលបែប Pop-rock ស្របពេលចេញអាល់ប៊ុម EP ដំបូង

ក្រុមចម្រៀងនារីជំនាន់ថ្មី MEOVV បានផ្លាស់ប្ដូរស្ទីលជាមួយបទចម្រៀងបែប Pop-rock មានចំណងជើងថា “Drop Top” ដែលជាបទចម្រៀងនាំមុខសម្រាប់អាល់ប៊ុម EP ដំបូងរបស់ពួកគេ។

ចូលរួមកម្មវិធីសម្ពោធនិងផ្សព្វផ្សាយអាល់ប៊ុមថ្មីនេះនៅទីក្រុងសេអ៊ូលកាលពីថ្ងៃចន្ទ ក្រុមចម្រៀងសិស្សប្អូនរបស់ BLACKPINK និង 2NE1 បានបង្ហាញការរំពឹងកាន់តែខ្ពស់ជាមួយអាល់ប៊ុមពេញដំបូងរបស់ពួកគេមានចំណងជើងថា “My Eyes Open VVide”។ សមាជិក Sooin បាននិយាយថា តាមរយៈអាល់ប៊ុមនេះ ពួកគេនឹងនាំអ្នកគាំទ្រទៅកាន់ពិភពតន្ត្រីកាន់តែស៊ីជម្រៅ និងសម្បូរបែប ហើយសមាជិកក្រុមម្នាក់ៗបានត្រៀមខ្លួនរួចរាល់ហើយក្នុងការបង្ហាញឱ្យអ្នកគាំទ្របានឃើញចក្រវាលដ៏ពិសេសរបស់ Meovv។

អាល់ប៊ុម “My Eyes Open VVide” ដែលមានបទចម្រៀងសរុប ៦​បទ ត្រូវបានចេញផ្សាយរយៈពេល ៨ ខែបន្ទាប់ពីក្រុមចម្រៀងមួយនេះបានបង្ហាញមុខជាមួយបទចម្រៀងដំបូងគឺបទ “Meow” កាលពីខែកញ្ញា ឆ្នាំមុន។

មានសមាជិកសរុប ៥ នាក់ Meovv គឺជាក្រុមចម្រៀងស្រីដំបូងបំផុត​ក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធ YG គឺ The Black Label ដែលស្ថិតក្រោមការដឹកនាំរបស់ផលិតករ Teddy Park។ ផលិតកររូបនេះត្រូវបានគេស្គាល់ថាជាផលិតករនិងអ្នកនិពន្ធចម្រៀងសម្រាប់ក្រុមល្បីៗរបស់ YG ដូចជា BIGBANG, 2NE1 និង BLACKPINK។

បើទោះបីជាការបង្ហាញមុខដំបូងរបស់ពួកគេមិនសូវមានសកម្មភាពអធិកអធមបើធៀបនឹងក្រុម​ចម្រៀងថ្មីដទៃ ប៉ុន្តែសមាជិកទាំង ៥ រូបរួមមាន Sooin, Gawon, Anna, Narin និង Ella បានបង្ហាញមុខយ៉ាងញឹកញាប់ក្នុងកម្មវិធី Talk Show ផ្សេងៗ និងទាក់ទាញការគាំទ្របានយ៉ាងច្រើន។

បន្ទាប់ពីចេញផ្សាយអាល់ប៊ុមដំបូង សមាជិកទាំង ៥ មានគម្រោងរៀបចំកម្មវិធីជួបជុំផ្ទាល់ជាមួយអ្នកគាំទ្រ​ទាំងនៅប្រទេសកូរ៉េ និងក្រៅប្រទេសដោយចាប់ផ្ដើមពីខែឧសភានេះ។ ទស្សនាវីដេអូចម្រៀងបទ “Drop Top” របស់ពួកគេខាងក្រោមនេះ៖



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *