ឱកាសមកដល់ហើយ! ក្រុមហ៊ុនធំៗប្រកាសជ្រើសរើសតារាខេប៉ុបថ្មី អ្នកចាប់អារម្មណ៍អាចដាក់ពាក្យបាន

បច្ចុប្បន្ន ក្រុមហ៊ុនខេប៉ុបជាច្រើនកំពុងតែបើកឱកាសឱ្យបេក្ខភាពទូទាំងពិភពលោក អាចដាក់ពាក្យបង្ហាញសមត្ថភាព ដើម្បីក្លាយជាតារាខេប៉ុបក្រុមថ្មី។ ដូច្នេះ សម្រាប់អ្នកដែលមានគោលបំណងចង់ក្លាយជាតារាលំដាប់ពិភពលោក សូមកុំឱ្យឱកាសនេះរំលងឱ្យសោះ។

ខាងក្រោយ គឺជាព័ត៌មានទាក់ទងនឹងកាលបរិច្ឆេទ លក្ខណសម្បត្តិ និងឯកសារភ្ជាប់ ដែលក្រុមហ៊ុននីមួយៗត្រូវការ៖

១. 2025 BIGHIT MUSIC GLOBAL AUDITION

កាលបរិច្ឆេទ៖ ចាប់តាំងពីថ្ងៃទី១៩ ខែកញ្ញា ដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ ២០២៥

លក្ខណសម្បត្តិ៖ បេក្ខជនដែលកើតចាប់ពីឆ្នាំ ២០០៧ ភេទប្រុស

ទេពកោសល្យ៖ ទេព្យកោសល្យណាមួយដែលបេក្ខជនចង់បង្ហាញ

ព័ត៌មានលម្អិតបន្ថែម៖https://www.bighitaudition.com/en

២. Source Music Daily Audition

កាលបរិច្ឆេទ៖ ចាប់តាំងពីថ្ងៃនេះតទៅ

លក្ខណសម្បត្តិ៖ បេក្ខភាពដែលកើតចាប់ពីឆ្នាំ ២០០៧ តទៅ  មិនកំណត់ភេទ និងសញ្ជាតិ

ទេពកោសល្យ៖ ច្រៀង រ៉េប រាំ និងទេពកោសល្យពិសេសផ្សេងៗទៀត​

លទ្ធផល៖ បេក្ខភាពដែលត្រូវបានជ្រើសរើស ទីភ្នាក់ងារនឹងទាក់ទងត្រឡប់ទៅវិញក្នុងចន្លោះពេលពី ២ ទៅ ៤សប្ដាហ៍

ព័ត៌មានលម្អិត៖ https://www.sourcemusic.com/audition/index?lang=en#:~:text=Eligibility,applicants%20will%20be%20contacted%20individually

៣. 2025 Pledis GLOBAL AUDITION: WONDER TEENS

កាលបរិច្ឆេទ និងទីតាំង៖

  • ទីក្រុង ឡុងដ៍ ថ្ងៃទី២៨ ខែកញ្ញា
  • ទីក្រុង ឡូស​អាន់​ជ័រ​លេស ថ្ងៃទី១៩ ខែតុលា
  • ទីក្រុង Oakland ថ្ងៃទី៧ ខែធ្នូ
  • ទីក្រុង បាងកក ថ្ងៃទី២១ ខែធ្នូ
  • អនឡាញ ចាប់ពីខែកក្កដា រហូតដល់ខែធ្នូ

លក្ខណសម្បត្តិ៖ បេក្ខភាពដែលកើតចាប់ពីឆ្នាំ ២០០៧ តទៅ  

ទេពកោសល្យ៖ ច្រៀង រ៉េប រាំ បង្ហាញម៉ូដ សម្ដែង និងជំនាញផលិត

ព័ត៌មានលម្អិត៖https://pledisaudition.co.kr/en

៤. 2025 BE:LIFT LAB BOY GROUP AUDITION

កាលបរិច្ឆេទ៖ ចាប់តាំងពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៥

លក្ខណៈសម្បត្តិ៖ បេក្ខជនដែលកើតចន្លោះឆ្នាំ ២០០៧ ដល់ឆ្នាំ ២០១៤ ភេទប្រុស មិនកំណត់សញ្ជាតិ

ទេពកោសល្យ៖ ច្រៀង រ៉េប រាំ សម្ដែង បង្ហាញម៉ូដ និពន្ធចម្រៀង ផលិតបទភ្លេង និងទេពកោសល្យផ្សេងទៀត​

ដំណាក់កាលការដាក់ពាក្យ៖

  • ដំណាក់កាលទី១៖​ ដាក់ពាក្យតាមរយៈអនឡាញ ភ្ជាប់ជាមួយនឹងរូបភាព និងវីដេអូបង្ហាញសមត្ថភាព ដោយប្រើប្រាស់រូបភាពដើម ឥតមានកែសម្រួលក្នុងផ្នែកណាមួយ
  • ដំណាក់កាលទី២៖ បេក្ខជនដែលបានជ្រើសរើស នឹងត្រូវបង្ហាញសមត្ថភាពដោយផ្ទាល់។ ក្រុមហ៊ុននឹងធ្វើដំណើរទៅជួប ដោយបេក្ខជនមិនចាំធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងត្បូងនោះទេ។

ព័ត៌មានលម្អិត៖https://beliftlab.hybeaudition.com/en

៥.​ KOZ Entertainment Daily Audition

កាលបរិច្ឆេទ៖ មិនមានកាលកំណត់

ទេពកោសល្យ៖ ច្រៀង រ៉េប រាំ និងជំនាញផលិត​

ឯកសារភ្ជាប់សម្រាប់ទេពកោសល្យនីមួយៗ៖

  • ច្រៀង៖​ រូបថតចំពីមុខ និងវីដេអូច្រៀងត្រឹម ១វគ្គ
  • រ៉េប៖ រូបថតចំពីមុខ និងវីដេអូរ៉េបត្រឹម ១នាទី
  • រាំ៖ រូបថតចំពីមុខ និងវីដេអូរាំត្រឹម ១នាទី
  • ផលិត និងការនិពន្ធចម្រៀង៖ ស្នាដៃដែលបេក្ខភាពបាននិពន្ធដោយខ្លួនឯង
  • បញ្ជាក់៖ សូមថតរូបភាព និងវីដេអូនៅទីតាំងដែលមានពន្លឺគ្រប់គ្រាន់ អាចឃើញមុខច្បាស់ និងជៀសវាងការកែសម្រួលនានា

ព័ត៌មានលម្អិត៖https://www.kozofficial.com/audition/index#:~:text=Application%20Categories,APPLY

៦. Hybe x Ryan Tedder: Worldwide Talent Search

កាលបរិច្ឆេទ៖ រហូតដល់បំណាច់ឆ្នាំ

លក្ខណសម្បត្តិ៖ បេក្ខជនដែលមានអាយុចាប់ពី ១៣ ដល់ ២៣ឆ្នាំ ភេទប្រុស មិនកំណត់សញ្ជាតិ

ទេពកោសល្យ៖ ច្រៀង និងរាំ

ឯកសារភ្ជាប់៖

  • វីដេអូណែនាំខ្លួនរយៈពេលត្រឹម ៣នាទី ចំនួន ១ វីដេអូ
  • វីដេអូច្រៀងរយៈពេលត្រឹម ១នាទី ចំនួន ២វីដេអូ
  • វីដេអូរាំរយៈពេលត្រឹម ១នាទី ចំនួន ២វីដេអូ
  • រូបថតចំនួន ៥សន្លឹក រួមមាន រូបថតមួយជំហរខ្លួន រូបថតត្រឹមក្បាល រូបថតត្រឹមស្មា រូបថតពីចំហៀងខាងឆ្វេង និងខាងស្ដាំ

លទ្ធផល៖ បេក្ខភាពដែលត្រូវបានជ្រើសរើស ទីភ្នាក់ងារនឹងទាក់ទងត្រឡប់ទៅវិញក្នុងរយៈពេលត្រឹម ២ សប្ដាហ៍

ព័ត៌មានលម្អិត៖https://hybeamerica-audition.com/


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អ៊ិន លក្ខិណា ចូលដល់ Top 60 នៃការប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026

បវរកញ្ញា​ពិភពលោក​របស់​កម្ពុជា ២០២៦ កញ្ញា អ៊ិន លក្ខិណា បាន​ជាប់​ចូល​ក្នុង​ Top 60 នៃ​ការ​ប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026 ដែល​កំពុង​រៀបចំ​ឡើង​នៅ​ប្រទេស​វៀតណាម

ឪពុកម្ដាយចង់ឱ្យកូនមានចំណេះជំនាញសិល្បៈក្នុងខ្លួន សិក្សាឥតបង់ថ្លៃនៅសាលាមធ្យមវិចិត្រសិល្បៈ

អាណាព្យាបាល​ដែល​មាន​កូន​ៗ​ក្រោម​អាយុ ១៨ ឆ្នាំ ហើយ​ចង់​បណ្ដុះ​ជំនាញ​សិល្បៈ​ក៏​ដូច​ជា​ចង់​ឱ្យ​ពួកគេ​បាន​សិក្សា​នូវ​ចំណេះ​ជំនាញ​ដែល​ដូន​តា​ខ្មែរ​បាន​បន្សល់​ទុក​ឱ្យ ឱកាស​បាន​ដល់​ហើយ។

ទៅ​សៀមរាប​កុំ​ភ្លេច​ចូល​មើល​ពិព័រណ៍​សំលៀកបំពាក់​ប្រពៃណី​បុរាណ​ខ្មែរ សម្រាប់ភ្ញៀវ​ខ្មែរ​ ១ពាន់​រៀល​ប៉ុណ្ណោះ

ដំណឹង​ល្អ​សម្រាប់​ទេសចរ​ដែល​ទៅ​លេង​លេង​កម្សាន្ត​ក្នុង​ខេត្ត​សៀមរាប​កុំ​ភ្លេច​ឆៀង​ចូល​ទស្សនា ពិព័រណ៍​សម្លៀកបំពាក់​បុរាណ​ដែល​ជា​កេរ្តិ៍​ដំណែល​ដូន​តា​បាន​បន្សល់​ទុក​តាំង​ពី​យូរ​លង់​នៅ​ឯ​សារមន្ទីរ​វាយនភណ្ឌ​ប្រពៃណី​អាស៊ី។

កម្ពុជាត្រូវជ្រើសជា «ប្រទេសកិត្តិយស» ក្នុងមហោស្រពភាពយន្តនិយាយភាសាបារាំងទីក្រុង Angoulême

អបអរ​កម្ពុជា​ដែល​ត្រូវ​បាន​ជ្រើស​រើស​ជា​ប្រទេស​កិត្តិយស​សម្រាប់​មហោស្រព​ភាពយន្ត​និយាយ​ភាសា​បារាំង​ទីក្រុង Angoulême លើក​ទី​១៩ ចាប់​ពី​ថ្ងៃ​ទី ២៤ ដល់​ថ្ងៃ​ទី ២៩ ខែ សីហា ឆ្នាំ ២០២៦។

ឆ្នាំមុនមករៀបចំកម្មវិធីបង្ហាញម៉ូដនៅប្រាសាទខ្មែរ ស្រាប់តែស្ងាត់ៗនេះប្រធានក្រុមហ៊ុន Bvlgari Jc babin ត្រឡប់មកសៀមរាបម្ដងទៀត

ជឿ​ថា​ប្រិយមិត្ត​ពិត​ជា​ចាំ​ពី​ព្រឹត្តិការណ៍ Bvlgari Aeterna Angkor Thom High Jewelry នៅ​ខេត្ត​សៀមរាប កាលពី​ថ្ងៃ​២១ ខែ​កុម្ភៈ ឆ្នាំ ២០២៥ ដោយ​បាន​នាំ​យក​គ្រឿងអលង្ការ​មាន​តម្លៃ និង​ជា​របស់​ប្រណិត​មក​កម្ពុជា មាន​តម្លៃ​

សាស្ត្រាចារ្យ ខ្លូត រតនា ចង់ឱ្យមានអ្នកបន្តវេន ត្បិតមិនចង់ឃើញ «ល្ខោននិយាយ» ត្រូវបាត់បង់

មិន​ត្រឹម​ជា​សាស្ត្រាចារ្យ​មួយ​រូប​ដែល​កំពុង​បង្ហាត់​បង្រៀន​កូន​សិស្ស​លើ​ជំនាញ​សិល្បៈ​បុរាណ​លោក ខ្លូត រតនា ជា​ជើង​ចាស់​មួយ​រូប​ដែល​ធ្លាប់​បាន​ប្រឡូក​ក្នុង​វិស័យ​ភាពយន្ត​ក្នុង​នាម​ជា​ផលិតករ តារា​សម្ដែង និង​ជា​អ្នក​ដឹក​

សឹងមិនគួរឲ្យជឿតារាចម្រៀងប្រុសអាមេរិក Jason Derulo ស្នើសុំ មាលា ធ្វើវីដេអូខ្លីសម្រាប់បទចម្រៀងថ្មីលោក

តារា​ម៉ូដែល និង​ជា​តារា​ភាពយន្ត​កម្ពុជា Mélia Constantin ជា​កូន​កាត់​ខ្មែរ​បារាំង បាន​សាង​រឿង​ភ្ញាក់ផ្អើល​មួយ​នា​ថ្ងៃ​នេះ ដោយ​កញ្ញា​បាន​បង្ហាញ​សារ​ឆ្លើយឆ្លង​រវាង​នាង និង​តារា​ចម្រៀង​អាមេរិក Jason Derulo

ChatGPT និង Gemini ក្លាយជា AI ដែលមានអ្នកប្រើប្រាស់ដល់ខ្ទង់ពាន់លាននាក់!

ប្រសិនបើត្រឡប់ទៅប៉ុន្មានឆ្នាំមុន គ្មាននរណានឹកស្មានដល់ថា Chatbot AI នឹងក្លាយជាសេវាកម្មដែលមានអ្នកប្រើប្រាស់រហូតដល់កម្រិត «ពាន់លាននាក់» នោះឡើយ។ ប៉ុន្តែនៅពេលនេះ រូបភាពនោះកំពុងតែក្លាយជាការពិត

ប្រធាន​នាយកដ្ឋាន​សិល្បៈ​ភាពយន្ត បញ្ជាក់ច្បាស់ថា Zhu ZhengTing នឹង​មក​កម្ពុជា​ ចូលរួម 4th CAFF

តារា​សម្ដែង/ចម្រៀង​ចិន​ល្បី​ឈ្មោះ Zhu ZhengTing នឹង​ធ្វើ​ដំណើរ​មក​កម្ពុជា​ចូលរួម​ព្រឹត្តិការណ៍​មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជា ដើម្បី​ដើរ​លើ​វេទិកា​កម្រាល​ព្រំ​ក្រហម ក្នុង​នាម​ជា​ទូត​សុឆន្ទៈ 4th CAFF ។

ក្រោយឈ្នះជយលាភី 2nd Runner up Face of Cambodia 2026 សំអុល គុណយ៉ាន្នី សម្រេចបន្តក្ដីស្រមៃ​ចេញទៅសិក្សានៅអាមេរិក

កញ្ញា សំអុល គុណយ៉ាន្នី តារាម៉ូដែលវ័យក្មេងពោរពេញដោយសមត្ថភាព ថ្មី​ៗ​នេះ​ទើប​តែ​ដណ្ដើម​បាន​ជយលាភី​លំដាប់​រង​ទី ២ ក្នុង​កម្មវិធី Face of Cambodia 2026 បាន​សម្រេច​ចិត្ត​ចេញ​ទៅ​បន្ត​ការ​សិក្សា​នៅ​សហរដ្ឋអាមេរិក

Leave a Reply

Your email address will not be published.Required fields are marked *