សម្ងំរាប់ឆ្នាំ ស្ងាត់ៗ Justin Bieber ប្រកាសចេញអាល់ប៊ុមថ្មីឱ្យអ្នកគាំទ្រភ្ញាក់ផ្អើល

ក្រោយការទន្ទឹងរង់ចាំជាង ៤ ឆ្នាំរបស់អ្នកគាំទ្រ ទីបំផុតតារាចម្រៀងប៉ុបកាណាដា Justin Bieber ក៏បានប្រកាស​​អាល់ប៊ុម​ទី​ប្រាំពីររបស់ខ្លួនមានចំណងជើងថា “Swag”។

តាមរយៈគណនី Instagram នៅថ្ងៃទី១១ ខែកក្កដានេះ តារាចម្រៀងម្ចាស់បទ “Love Yourself” បានចាប់ផ្ដើមផ្សព្វផ្សាយអាល់ប៊ុមថ្មីរបស់ខ្លួន ខណៈបានបង្ហាញរូបភាពពីអាល់ប៊ុមនេះលើផ្ទាំងប៉ាណូនៅតំបន់ផ្សេងៗជាច្រើនផងដែរ។

តាមរយៈផ្ទាំងរូបភាពដែលចេញផ្សាយ អាល់ប៊ុមថ្មីនេះនឹងរួមមានបទចម្រៀងមួយចំនួនដូចជា All I Can Take, Walking Away, Dadz Love និងបទ Forgiveness។ ​សារព័ត៌មាន Hollywood Reporter បានរាយការណ៍ថាអាល់ប៊ុមនេះនឹងចេញលក់ និងមានលើសេវាកម្ម​ Streaming នានថ្ងៃសុក្រ ទី១១ ខែកក្កដា (ត្រូវនឹងថ្ងៃសៅរ៍នៅកម្ពុជា)។

អាល់ប៊ុមថ្មីនេះនឹងកត់សម្គាល់ការចេញស្នាដៃចម្រៀងថ្មីលើកដំបូងរបស់ Justin ចាប់តាំងពីអាល់ប៊ុម “Justice” បានចេញក្នុងឆ្នាំ ២០២១ ហើយក៏ជាអាល់ប៊ុមដំបូងដូចគ្នាបន្ទាប់ពីលោកបានក្លាយជាឪពុកគេ ដោយកាលពីខែសីហាឆ្នាំ ២០២៤ តារាវ័យ ៣១ ឆ្នាំនិងភរិយាគឺតារាម៉ូដែល Hailey Bieber បានប្រកាសកំណើតកូនដំបូងរបស់ពួកគេមានឈ្មោះថា Jack Blues Bieber។

គួរបញ្ជាក់ដែរថា កាលពីឆ្នាំ ២០២៣ Justin Bieber បានលក់សិទ្ធិលើបទចម្រៀងក្នុងអាល់ប៊ុមដែលបានចេញទាំង ៦ របស់ខ្លួន ដែលរួមទាំងបទល្បីៗដូចជា Sorry និង Baby ឱ្យទៅ Hipgnosis ដែលជាក្រុមហ៊ុនវិនិយោគតន្ត្រីមានមូលដ្ឋាននៅចក្រភពអង់គ្លេស។ ព័ត៌មានលម្អិតផ្នែកហិរញ្ញវត្ថុក្នុងកិច្ចព្រមព្រៀងនេះមិនត្រូវបានបង្ហាញឱ្យដឹងនោះទេ ប៉ុន្តែទស្សនាវដ្តី Billboard រាយការណ៍ថា ការលក់នេះមានតម្លៃប្រហែល ២០០ លានដុល្លារអាមេរិក ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក់ «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ

មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ

ថ្មីៗនេះសមាគម​ចុងភៅ​កម្ពុជា Cambodia Chefs Association ដណ្ដើម​បាន​មេដាយ​រហូត​ដល់​ទៅ ១១ គ្រឿង ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សិល្បៈ​ចម្អិន​ម្ហូប​អន្តរជាតិ​លើក​ទី២០

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la

មូលនិធិគ្រួសារ Herbalife (HFF) បន្តភាពជាដៃគូជាមួយអង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) នៅប្រទេសកម្ពុជា

មូលនិធិគ្រួសារ Herbalife (HFF) បានប្រកាសពីការបន្តភាពជាដៃគូជាមួយ អង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញដែលផ្តល់

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF



Leave a Reply

Your email address will not be published.Required fields are marked *