ទើបចេញប៉ុន្មានម៉ោងសោះ បទទោលរបស់ Jungkook សាងប្រវត្តិសាស្ត្រលើតារាង iTunes អាមេរិកបាត់ហើយ

Jungkook សមាជិកកូនពៅពីក្រុម BTS បានបង្កើតកំណត់ត្រាថ្មីមួយនៅលើ iTunes អាមេរិកភ្លាមៗជាមួយនឹងបទទោលដំបូង “Seven” រយៈពេលត្រឹមប៉ុន្មានម៉ោងបន្ទាប់ពីចេញផ្សាយ។

Chart Data ដែលជាទំព័រស្ថិតិដ៏ល្បីនៅលើ Twitter បានរាយការណ៍ថា បទ “Seven” បានឈានដល់លេខ ១ នៅលើតារាង iTunes របស់សហរដ្ឋអាមេរិកក្រោយចេញបានតែ ១ ម៉ោង ៦ នាទីប៉ុណ្ណោះ ធ្វើឱ្យបទនេះក្លាយជាបទចម្រៀងពីសិល្បករកូរ៉េដែលចំណាយពេលលឿនបំផុតក្នុងប្រវត្តិសាស្រ្តដើម្បីបានជាប់ក្នុងចំណាត់ថ្នាក់នេះ។

វីដេអូចម្រៀងបទនេះត្រូវបានគេចាត់ទុកថា ជាចំណុចទាក់ទាញដ៏គួរឱ្យចាប់អារម្មណ៍ដោយអាចទាញ Han So Hee ធ្វើជាតួឯកស្រី និងទទួលបានចំនួនទស្សនាជិត ១០លានក្នុងរយៈពេល ៣ម៉ោងដំបូងក្រោយចេញលើ Youtube។

កាន់តែពិសេសថែមទៀត ក្រុមផលិតករដែលផលិតបទនេះឱ្យ Jungkook សុទ្ធសឹងជាកំពូលផលិតករចម្រៀងប៉ុបពិភពលោក គឺ Andrew Watt និង Cirkut។ ក្នុងនោះ Andrew Watt ធ្លាប់បាន​ឈ្នះ​ពាន​ផលិតករ​ប្រចាំ​ឆ្នាំពី Grammys ឆ្នាំ ២០២១ និងជាផលិតករពី​ក្រោយ​បទ​របស់តារាល្បីៗ​រួម​មាន Justin Bieber, Dua Lipa, Miley Cyrus និង Britney Spears ខណៈ Cirkut ឬ Henry Russell Walter វិញក៏ធ្លាប់បានផលិតបទចម្រៀងល្បីៗជាច្រើនដែរដូចជាបទ “Dark Horse” របស់ Katy Perry និង “Starboy” របស់ The Weeknd ។

ការដែលបទ “Seven” របស់ Jungkook មានផលិតករកំពូលពីរមកផលិតឱ្យ ថែមទាំងច្រៀងជាភាសាអង់គ្លេសសុទ្ធ និងមានការចូលរួមពីតារារ៉េបស្រីដ៏ល្បី Latto បូកជាមួយនឹងកម្លាំងអ្នកគាំទ្រដូចជា ARMY ទៀតនោះ ធ្វើឱ្យគេជឿជាក់ថាបទចម្រៀងនេះនឹងទទួលបានជោគជ័យយ៉ាងខ្លាំង ហើយនឹងត្រូវបានចាក់ផ្សាយជាប្រចាំនៅលើវិទ្យុអាមេរិករយៈពេលយូរខែយូរឆ្នាំជាមិនខាន។

ត្បិតថាធ្លាប់បានចេញបទចម្រៀងទោលខ្លះពីមុន រួមទាំងបទ “Dreamers” សម្រាប់ FIFA World Cup ក៏ដោយ ប៉ុន្តែបទ “Seven” នឹងជាបទដំបូងសម្រាប់ការចាប់ផ្ដើមអាជីពជាតារាទោលរបស់ Jungkook ក្នុងអំឡុងដែល BTS ផ្អាកសកម្មភាពក្រុម ហើយនៅថ្ងៃស្អែក រូបគេ​នឹងឡើងសម្ដែងបទនេះជាលើកដំបូងក្នុងការប្រគំតន្ត្រីរដូវក្ដៅរបស់កម្មវិធី “Good Morning America” ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ

ហេតុផល ៥ យ៉ាងដែលប្រជាជនខ្មែរគ្រប់រូបមិនគួររំលងការទៅទស្សនាភាពយន្ត «LOOT»

ភាពយន្តឯកសារស៊ើបអង្កេត «LOOT: ការវិលត្រឡប់មកវិញនូវរតនៈសម្បត្តិវត្ថុរបស់កម្ពុជា» ដែលលាតត្រដាងរឿងរ៉ាវប្រវត្តិសាស្ត្រដ៏សំខាន់នៃការលួចវត្ថុបុរាណ

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​