អ្នក​កំពង់ចាម និង​បាត់ដំបង​ត្រៀម​ខ្លួន! មហោស្រព​ភាព​យន្ត​ជប៉ុន​នឹង​​ទៅ​ដល់​ឆាប់ៗនេះ

មហោស្រព​ជប៉ុន​ដែល​មាន​ប្រជាប្រិយភាព​ជាង​គេ​ក្នុង​ឆ្នាំ​នេះ​នឹង​ទៅ​ដល់​ខេត្ត​បាត់ដំបង និង​ខេត្ត​កំពង់ចាម ក្នុង​ខែ​ធ្នូ​ខាង​មុខ​នេះ។ ក្នុង​ខេត្ត​បាត់ដំបង មហោស្រព​ភាពយន្ត​នេះ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​រោងភាពយន្ត​ឯកភ្នំ ចាប់​ពី​ថ្ងៃ​ទី​ ២-៤ធ្នូ ចំណែក​ខេត្ត​កំពង់​ចាម​ឯណោះ​វិញ​នឹង​ចាប់​ផ្ដើម​នា​ថ្ងៃ​ទី ១៦-១៨ធ្នូ​ ទី​តាំង​សាល​មហោស្រព​ព្រះសីហមុនី ដោយ​មហាជន​ទាំង​អស់​ចូល​រួម​ទស្សនា​បាន​​ដោយ​ឥត​គិត​ថ្លៃ។

ចាប់ពីឆ្នាំ២០១៥មក មហោស្រព​ភាព​យន្ត​ជប៉ុន បាន​រៀបចំ​​ជា​រៀងរាល់​ឆ្នាំ​ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្ត​មួយ​ចំនួន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​បាន​នាំ​មក​នូវ​ភាពយន្ត​ជា​ច្រើន ប្រកប​ដោយ​គុណ​តម្លៃ សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​បាន​ទស្សនា និង​សិក្សា​ស្វែង​យល់​ពី​វប្បធម៌ ប្រពៃណី ទំនៀម​ទម្លាប់ ការ​រស់​នៅ​របស់​ប្រជាជន​ជប៉ុន ។

ដោយ​ឡែក​ក្នុង​ឆ្នាំ ២០២២ នេះ​មូលនិធិ​ជប៉ុន រួម​សហការ​ជាមួយ ស្ថានទូត​ជប៉ុន ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ និង​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា (CJCC) បាន​ប្រកាស​រៀបចំ​មហោស្រព​ភាពយន្ត​ជប៉ុន ២០២២ ចំនួន​ ៣ទីតាំង​ហើយ​នៅ​កម្ពុជា។ ក្នុង​នោះ​កាល​ពី​ខែ​មករា​មហោស្រព​ភាពយន្ត​ជប៉ុន បាន​ប្រព្រឹត្ត​ទៅ​រួច​រាល់​នឹង​ជោគជ័យ​នៅ​ក្រុង​ភ្នំពេញ និង​កំពុង​បន្ត​រៀបចំ​ឆ្ពោះ​ទៅ​ខេត្ត​បាត់ដំបង និង​ខេត្ត​កំពុង​ចាម​ឆាប់ៗ​ខាង​មុខ​នេះ​បន្ថែម​ទៀត​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​កម្មវិធី​មហោស្រព​ភាពយន្ត​ដ៏​មាន​ប្រជាប្រិយភាព​មួយ​នេះ​នឹង​មាន​បញ្ចាំង​នូវ​ភាពយន្ត​របស់​ជប៉ុន​ជា​ច្រើន​ប្រភេទ​នៅ​ខេត្ត​ទាំង​ ២​នេះ​​ដូច​ជា ភាពយន្ត​បែប​ដ្រាម៉ា បែប​កំប្លែង ភ័យរន្ធត់ និង​គំនូរ​ជីវចល​របស់​ជប៉ុន​ជា​ដើម។ ក្រៅ​តែ​ពី​ភាពយន្ត​ព្រម​ទាំង​មាន​ការ​​បង្ហាញ​វប្បធម៌​មួយ​ចំនួន​របស់​ជនជាតិ​ជប៉ុន ការ​សម្ដែង​សៀក ព្រម​ជាមួយ​នឹង​ការ​លេងល្បែង​ផ្សេងៗ​ទទួល​បាន​កាដូ​អនុស្សាវរីយ៍​ជា​ច្រើន​ទៀត។

សូម​ជម្រាប​ថា​ សម្រាប់​ព័ត៌មាន​ជាក់លាក់​ស្ដី​ពី​កាល​វិភាគ​នៃ​ពេល​វេលា និង​ភាព​យន្ត​សូម​បង​ប្អូន​ដែល​នៅ​បណ្ដាល​ខេត្ត​ទាំង​ ២​នេះ តាម​ដាន​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​ Japanese Film Festival – Cambodia។ កុំ​ភ្លេច​ទៅ​ទៅ​មុន​ការ​បញ្ចាំង​ឲ្យ​បាន​មុន​ ៣០នាទី ដើម្បី​យក​សំបុត្រ និង​កុំ​ភ្លេច​ដៃគូ​បើ​មាន​ កូន​ៗ ឬ​ក្រុម​គ្រួសារ​ទៅ​ទស្សនា​ខ្សែភាពយន្ត​ដែល​មាន​គុណភាព​របស់​ជប៉ុន​ទាំង​នេះ​កុំ​បី​ខាន​៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម