ក្រុម​ការងាររឿង “JailBreak” ត្រឡប់​មក​​ផលិតភាពយន្តវាយប្រហារវិញ តែម្ដងនេះថែមបែបកំប្លែងទៀត

ទីបំផុត​ក្រុម​ការងារ​រឿង “JailBreak” បាន​ត្រឡប់​មក​វិញ​ហើយ ដោយ​អ្នក​ដឹកនាំ​រឿង លោក Jimmy Henderson បាន​កំពុង​ចាប់ដៃ​សហការ​គ្នា​ជាមួយ​លោក អ៊ូ តារា ត្រៀម​ផលិត ភាពយន្ត​វាយប្រហារ​បែប​កំប្លែង​ថ្មី​មួយ​ទៀត ចំណងជើង​ថា “KTV: Killing Time Violently” ដោយ​មាន​ការ​ចូលរួម​ពី​តារា​សម្ដែង​ល្បី​ៗ​​​ដែល​ធ្លាប់​សម្ដែង​រឿង​បែប​វាយប្រហារ​ជាច្រើន​រូប​រួមមាន លោក អ៊ូ តារា កញ្ញា សំ ថារ័ត្ន Phang និងលោក រស់ មុនី ជាដើម។ មិនតែប៉ុណ្ណោះ រឿង​នេះ​ក៏​នឹង​មានការ​ចូលរួម​សម្ដែង​ពី​បុគ្គល​ល្បី​ៗ​ជាច្រើន​រូប​ទៀត​ដូចជា តារា​កំប្លែង នាយ​ពាក់មី​ នាយ​ក្រូច DJ ស្ដី និង Influencer ដ៏​ល្បី​នៅ​ទី​ក្រុង​តូក្យូ Hinano Kurosaki ថែមទៀត ដែល​នឹង​ញ៉ាំង​ឱ្យ​រឿង​ទាំងមូល​ពោរពេញ​ដោយ​ការ​វាយប្រហារ និង​សំណើច​ក្អាកក្អាយ។

Jimmy Henderson អ្នក​ដឹកនាំ​រឿង​ឱ្យ​ដឹង​ថា ព្រោះ​លោក​ដិតដាម​ជាប់​និង​ពាក្យ KTV ហើយ​នរណា​ៗ​ក៏​ស្គាល់​ពាក្យ​នេះ​ដែរ ដូច្នេះ​ទើប​លោក​លើក​យក KTV មក​ថត​ជា​សាច់​រឿង​ផ្សេង​បែប action នេះ​មក​ជា​គំនិត​បំផុស​ឱ្យ​រឿង​នេះ។

អ្នក​ដឹកនាំ​រឿង​បន្ត​ថា ការ​ដាក់​បញ្ចូល​តួអង្គ នាយ​​ពាក់​មី​ នាយ​ក្រូច ជាពិសេស​វត្តមាន​របស់ DJ ស្ដី ជា​អ្នក​ចម្រៀង​រ៉េប​ជើង​ចាស់​ដ៏​ល្បី​ល្បាញ គឺ​ដើម្បី​ជំរុញ​​ផ្ទៃ​រឿង​ឱ្យ​កាន់តែ​ល្អ និង​ពោរពេញ​ដោយ​សំណើច ព្រោះ នាយ​ពាក់​មី​ នាយ​ក្រូច ជា​ពិភព​សំណើច ហើយ​ជា​មនុស្ស​ដែល​អាច​បត់បែន​បាន​លឿន​គ្រប់​ស្ថានភាព។ ចំណែក តួអង្គ​ដែល DJ ស្ដី លោក​នៅ​មិន​ទាន់​ទម្លាយ​ឱ្យ​ដឹង​ឡើយ ព្រោះ​ជា​ផ្នែក​សំខាន់​មួយ​ដែល​គ្រប់គ្នា​នឹង​បាន​ឃើញ​នៅ​ពេល​រឿង​ចាក់​បញ្ចាំង ប្រាប់​បាន​តែ​បន្តិច​​ថា លោក​នឹង​សម្ដែង​នូវ​អ្វី​ដែល​គ្រប់គ្នា​មិន​ធ្លាប់​ឃើញ​​គាត់​សម្ដែង​ពី​មុន​មក។

លោក រស់ មុនី តួអង្គ​សំខាន់​ម្នាក់​ក្នុង​រឿង “KTV: Killing Time Violently” ថា បុគ្គលិក​លក្ខណៈ​តួអង្គ​ក្នុង​រឿង​នេះ ថ្មី​ប្លែក​ខ្លាំង​ណាស់​សម្រាប់​លោក ហើយ​វា​នឹង​ជា​បទពិសោធន៍ សម្រាប់​ការ​សម្ដែង​​លោក ដោយសារ​តួអង្គ​ដែល​លោក​សម្ដែង​មាន​ច្រើន​សណ្ឋាន​ខ្លាំង​ដែល​ត្រូវ​ឱ្យ​លោក​បត់បែន​ទៅ​តាម​នោះ។

ចំណែក អ៊ូ តារា ជា​តួអង្គ​សំខាន់​ម្នាក់​ទៀត​ឈ្មោះ ថា Mak បាន​ចាត់​ទុក​រឿង​នេះ​ជា​ការ Challenge ខ្លួនឯង ព្រោះ​លោក​ត្រូវ​ផ្លាស់ប្ដូរ​ខ្លួនឯង ១៨០ ដឺក្រេ ពី​ខ្លួន​លោក និង​អ្វី​ដែល​លោក​ធ្លាប់​សម្ដែង​ពី​មុន​មក។ ដើម្បី​ឱ្យ​រាងកាយ​លោក សមសួន​ជាមួយ​តួអង្គ​នេះ លោក​ត្រូវ​បង្កើន​ទម្ងន់​ឱ្យ​ដល់ ៨៥-៩០ គីឡូក្រាម ដែល​នេះ​ជា​ការ Challenge ខ្លាំង​មែនទែន​សម្រាប់​លោក​ដែល​ត្រូវ​លះបង់​រូបរាង​កាយ ដើម្បី​ថត​សាច់​រឿង​ថ្មី​នេះ​ឱ្យ​ដូច​ពិត​ៗ។ ការ​ឡើង​ទម្ងន់​នឹង​ធ្វើ​ឱ្យ​លោក​ពិបាក​បម្លាស់ទី និង​មិន​អាច​វាយតប់​បាន​លឿន​ដូច​អ្វី​ដែល​ធ្លាប់​ធ្វើ​នោះ​ទេ ដូច្នេះ​លោក​ត្រូវ​ធ្វើ​យ៉ាង​ណា​ឱ្យ​ខ្លួនឯង​អាច​វាយ​តប់​បាន​ក្នុង​រូបរាង​កាយ​ដែល​ធាត់​ជាង​មុន។

តួអង្គ​សំខាន់​ៗ​ក្នុង​រឿង​សង្ឃឹម​​ថា​ពុក​ម៉ែ​បងប្អូន​នឹង​នៅតែ​បន្ត​គាំទ្រ​ស្នាដៃ​សម្ដែង ​ និង​​គាំទ្រ​ភាពយន្ត​វាយប្រហារ​ឱ្យ​បាន​ច្រើន ដើម្បី​​ឱ្យ​ពិភពលោក​មើល​ឃើញ​ថា កម្ពុជា​យើង​ក៏​មាន​សមត្ថភាព​ផលិត​រឿង​បែប​វាយ​ប្រហារ (Action) ដែរ មិនមែន​មានតែ​រឿង​ខ្មោច និង​រឿង​មនោសញ្ចេតនា​​ទេ។

យោង​តាម​ការ​ប្រកាស​ក្នុង​សន្និសីទ​សារព័ត៌មាន​រឿង “KTV: Killing Time Violently” នឹង​ចាប់ផ្ដើម​បើក​កាមេរ៉ា​ចេញ​ថត​នៅ​ដើម​ខែ​កញ្ញា​នេះ និង​គ្រោង​ធ្វើ​ការ​ចាក់​បញ្ចាំង​នៅ​កម្ពុជា​នៅ​អំឡុង​ឆ្នាំ ២០២៣ ខាង​មុខ​នេះ។ បន្ទាប់ពី​ចាក់​បញ្ចាំង​នៅ​កម្ពុជា រឿង​នេះ​គ្រោង​នឹង​ដាក់​ក្នុង​មហោស្រព​ភាពយន្ត​អន្តរជាតិ​ផ្សេង​ៗ ហើយ​ក៏​មាន​គម្រោង​ដាក់​បញ្ចូល​តាម Online platform ផ្សេងៗ ដើម្បី​ឱ្យ​បរទេស​អាច​ទស្សនា​រឿង “KTV: Killing Time Violently” នេះ​បាន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ

មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ

ថ្មីៗនេះសមាគម​ចុងភៅ​កម្ពុជា Cambodia Chefs Association ដណ្ដើម​បាន​មេដាយ​រហូត​ដល់​ទៅ ១១ គ្រឿង ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សិល្បៈ​ចម្អិន​ម្ហូប​អន្តរជាតិ​លើក​ទី២០

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la

មូលនិធិគ្រួសារ Herbalife (HFF) បន្តភាពជាដៃគូជាមួយអង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) នៅប្រទេសកម្ពុជា

មូលនិធិគ្រួសារ Herbalife (HFF) បានប្រកាសពីការបន្តភាពជាដៃគូជាមួយ អង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញដែលផ្តល់

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ