ជីវិតល្អប្រសើរឬអត់អាស្រ័យផ្នត់គំនិត បើមានការគិត ឬ Mindset ទាំងនេះ អនាគតនឹងរីកចម្រើន

១. មនុស្សមានអនាគតមើលឃើញបញ្ហាជាបទពិសោធន៍

មនុស្សមិនបានការមើលឃើញបញ្ហាជាលេស ហើយបណ្តោយឱ្យជីវិតជាប់គាំងនឹងពាក្យថា “ធ្វើមិនបាន” យូរពេក។ សម្រាប់មនុស្សមានអនាគត បើមានបញ្ហា ឬកំហុស ពួកគេ​​នឹងសួរខ្លួនឯងបន្តថា “លើកក្រោយត្រូវធ្វើឱ្យល្អជាងនេះដោយរបៀបណា?”

២. មនុស្សមានអនាគតទទួលខុសត្រូវលើជីវិតខ្លួនឯង

គេអាចនឹងជួបរឿងពិបាកៗដូចគ្នា ប៉ុន្តែមិនយកគ្រប់យ៉ាងមកធ្វើជាហេតុផលដើម្បីបញ្ឈប់ការអភិវឌ្ឍខ្លួនឯងនោះទេ។

៣. មនុស្សមានអនាគតមិនច្រណែននឹងភាពជោគជ័យរបស់អ្នកដទៃ

គេមើលអ្នកដែលទៅបានឆ្ងាយជាងជាកម្លាំងចិត្ត មិនមែនជាសត្រូវដែលត្រូវបន្ទាបតម្លៃ ដើម្បីឱ្យខ្លួនឯងមានអារម្មណ៍ល្អជាងមុននោះទេ។

៤. មនុស្សមានអនាគតមិនខ្លាចការចាប់ផ្តើមពីសូន្យ

គេដឹងថាគ្រប់គ្នាសុទ្ធតែមានថ្ងៃដំបូង ហើយការមើលទៅហាក់ដូចជាមិនពូកែនៅថ្ងៃនេះ គឺជាតម្លៃនៃការក្លាយជាអ្នកពូកែនៅថ្ងៃខាងមុខ។

៥. មនុស្សមានអនាគតជ្រើសរើសការធ្វើសកម្មភាពច្រើនជាងការនិយាយ

គេមិនមែនយកតែប្រាប់ពីគម្រោងឱ្យអ្នកដទៃស្តាប់នោះទេ ប៉ុន្តែនឹងធ្វើឱ្យជីវិតមានការផ្លាស់ប្តូរពិតប្រាកដម្តងមួយជំហានៗ។

៦. មនុស្សមានអនាគតមិនឈប់ព្រោះតែអ្នកដទៃមិនយល់

គេដឹងថាគ្រប់ផ្លូវដើរ តែងតែមានអ្នកមើលមកប្លែកៗ ប៉ុន្តែលទ្ធផលនឹងបកស្រាយជំនួសគេផ្ទាល់នៅពេលដែលពេលវេលាមកដល់។

៧. មនុស្សមានអនាគតចេះគ្រប់គ្រងអារម្មណ៍

គេអាចខឹងបាន អាចខូចចិត្តបាន ប៉ុន្តែមិនបណ្តោយឱ្យអារម្មណ៍មួយឆាវមកបំផ្លាញរឿងសំខាន់ក្នុងរយៈពេលវែងនោះទេ។

៨. មនុស្សមានអនាគតសម្លឹងមើលវែងឆ្ងាយ

គេមិនយកអនាគតទាំងមូលទៅប្តូរនឹងភាពសប្បាយរាយប៉ាយមួយពេល ដែលធ្វើឱ្យជីវិតកាន់តែដុនដាបនៅពេលក្រោយនោះទេ។

៩. មនុស្សមានអនាគតមានវិន័យច្រើនជាងចំណង់មួយឆាវ

គេមិនរង់ចាំឱ្យតែមានកម្លាំងជំរុញចិត្តរាល់ថ្ងៃនោះទេ ប៉ុន្តែគេបង្កើតទម្លាប់ដែលនាំខ្លួនឯងទៅមុខបន្ត ទោះបីជាថ្ងៃខ្លះផ្លូវចិត្តមិនសូវរលូនក៏ដោយ។

១០. មនុស្សមានអនាគតចេះជ្រើសរើសមនុស្សជុំវិញខ្លួន

គេដឹងថាមនុស្សនៅជិតខ្លួនមានឥទ្ធិពលលើជីវិត ដូច្នេះគេមិនបណ្តោយឱ្យនរណាក៏ដោយមកជញ្ជក់ថាមពលរបស់ខ្លួនឯងទៅអស់នោះទេ។

១១. មនុស្សមានអនាគតមិនយកភាពលំបាកមកធ្វើជាលេសរហូតនោះទេ

គេអាចនឹងចាប់ផ្តើមមិនងាយស្រួល ប៉ុន្តែមិនព្រមឱ្យចំណុចចាប់ផ្តើមមកសម្រេចវាសនាចុងក្រោយនៃជីវិតទាំងមូលឡើយ។

១២. មនុស្សមានអនាគតព្រមស្តាប់ពាក្យពិត

ទោះបីជាពាក្យខ្លះស្តាប់ទៅមិនសូវសប្បាយចិត្ត ប៉ុន្តែបើវាជួយឱ្យគេរីកចម្រើន គេនឹងមិនបិទត្រចៀកគ្រាន់តែព្រោះតែខ្លាចបាក់មុខនោះទេ។

១៣. មនុស្សមានអនាគតមិនប្រញាប់វាយតម្លៃអ្នកដទៃ

គេដឹងថាគ្រប់គ្នាសុទ្ធតែមានរឿងរ៉ាវនៅពីក្រោយ មានរបួសស្នាម និងមានលក្ខខណ្ឌជីវិតដែលយើងប្រហែលជាមិនធ្លាប់បានឃើញទាំងអស់នោះទេ។ ពួកគេមិនមើលងាយអ្នកដែលមិនទាន់ដឹង ព្រោះគេយល់ច្បាស់ថា ខ្លួនឯងក៏ធ្លាប់ចាប់ផ្តើមពីភាពមិនដឹងដូចគ្នា។

១៤. មនុស្សមានអនាគតអាចត្រឡប់មកចាប់ផ្តើមថ្មីបានជានិច្ច

ខូចខាតបាន ដួលបាន បាត់មុខទៅសម្រាកបាន ប៉ុន្តែចុងក្រោយ គេនឹងនាំខ្លួនឯងត្រឡប់មកដើរទៅមុខបន្តទៀត។

១៥. មនុស្សមានអនាគតមិនចាំបាច់ជាន់អ្នកដទៃ ដើម្បីឱ្យខ្លួនឯងល្អនោះទេ

ព្រោះមនុស្សដែលមានភាពរឹងមាំពីខាងក្នុង មិនចាំបាច់ជាន់ឈ្លីនរណា ដើម្បីឱ្យខ្លួនឯងខ្ពស់ជាងគេនោះឡើយ។

១៦. មនុស្សមានអនាគតមាន Mindset ដែលនាំខ្លួនឯងឱ្យរីកចម្រើន

គេមិនមែនពូកែគ្រប់រឿងនោះទេ ប៉ុន្តែគេចេះគិត ចេះរៀនសូត្រ ចេះបត់បែន និងមិនព្រមបញ្ឈប់ខ្លួនឯងត្រឹម Version ចាស់នោះឡើយ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក



Leave a Reply

Your email address will not be published.Required fields are marked *