ទុករឿងអាស្រូវមួយឡែក HyunA ប្រកាស Comeback លើកដំបូងក្រោយចូលផលិតកម្មថ្មី

កាលពីថ្ងៃទី ១៥ ខែកុម្ភៈ តារាចម្រៀងកូរ៉េ HyunA បានចែករំលែករូបថតជាច្រើនសន្លឹកជាមួយនឹង Caption បង្ហាញថា “នាងបានបញ្ចប់ការថតចម្រៀងរួចរាល់ហើយ”។ នៅក្នុងរូបថត គេឃើញ HyunA ពាក់មួករោមសត្វ និងខ្សែករូបបេះដូង សម្លឹងមើលកាមេរ៉ា ជាពិសេសបានទាក់ទាញការចាប់អារម្មណ៍ជាខ្លាំងតាមរយៈការប្រាប់ពីការវិលត្រលប់មកវិញលើកនេះ។

អាល់​ប៊ុម​ថ្មី​របស់ HyunA ដែលត្រៀមនឹងចេញនេះគឺ​​ជាការវិលត្រលប់មកវិញលើកដំបូងក្រោយរយៈ​ពេល​មួយ​ឆ្នាំ​និង​ប្រាំពីរ​ខែ​ចាប់​តាំង​ពី​អាល់​ប៊ុម​ “Nabillera” របស់​នាង​បាន​ចេញ​នៅ​ខែ​កក្កដា ឆ្នាំ ២០២២។

អាល់​ប៊ុម​ខាង​មុខ​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ក្លាយ​ជា​ចំណុច​របត់​សំខាន់​សម្រាប់ HyunA ដោយសារបន្ទាប់ពីការចេញអាល់ប៊ុម “Nabillera” HyunA ក៏បានចាកចេញពីផលិតកម្ម P Nation ដែលដឹកនាំដោយ Psy ហើយបានបញ្ចប់ទំនាក់ទំនងស្នេហារយៈពេលប្រាំមួយឆ្នាំរបស់នាងជាមួយតារាចម្រៀង Dawn ។

ក្រោយមក នាងបានរកឃើញទ្រនំថ្មីនៅក្រុមហ៊ុន At Area Entertainment ហើយបានប្រកាសជាសាធារណៈអំពីទំនាក់ទំនងស្នេហាថ្មីរបស់នាងជាមួយអតីតសមាជិកក្រុម Highlight គឺ Yong Junhyung ។ HyunA និង Yong Junhyung បាន​ប្រកាស​ពី​ទំនាក់ទំនង​របស់​ពួកគេ​ដោយ​ការ​ចែករំលែក​រូបថត​កាន់​ដៃ​ដើរ​លេង​ជាមួយ​គ្នា ដោយ Yong Junhyung បានបញ្ជាក់ជាផ្លូវការនូវទំនាក់ទំនងរបស់ពួកគេ ដោយបង្ហោះសារថា “ពួកគេកំពុងជួបគ្នា និងផ្លាស់ប្តូរថាមពលវិជ្ជមាន”។

ទោះយ៉ាងណា ការប្រកាសអំពីទំនាក់ទំនងស្នេហាថ្មីនេះធ្វើឱ្យ HyunA ត្រូវប្រឈមមុខនឹងការរិះគន់ផង និងត្រូវអ្នកគាំទ្រព្រួយបារម្ភផង ដោយសារតែ Yong Junhyung គឺជាបុគ្គលម្នាក់ដែលមានទំនាក់ទំនងជាមួយតារាចម្រៀង Jung Joon-young ដែលពេលនេះកំពុងជាប់ពន្ធនាគារពីបទជាប់ពាក់ព័ន្ធក្នុងការថត និងចែកចាយវីដេអូផ្លូវភេទខុសច្បាប់។ នៅចុងខែមករាកន្លងទៅ អ្នកគាំទ្រប្រមាណ ២សែននាក់បាន Unfollow គណនី Instagram របស់នាងដោយសារបញ្ហានេះ។

អាចនិយាយបានថា ការប្រកាសរបស់ HyunA អំពីគម្រោងចេញអាល់ប៊ុមថ្មីបានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកគាំទ្រ ដោយបន្ទាប់ពីឆ្លងកាត់ការផ្លាស់ប្ដូរ និងរឿងរ៉ាវជាច្រើនកន្លងមកនេះ គ្រប់គ្នាពិតជាចង់ដឹងចង់ឃើញអំពីបទចម្រៀង និងការសម្តែងថ្មីរបស់នាង ហើយក៏ចង់ដឹងដែរថាតើនាងអាចស្ដារប្រជាប្រិយភាព និងទាក់ទាញទឹកចិត្តអ្នកគាំទ្ររាប់សែនអ្នកដែលបានបាត់បង់ដោយសាររឿងអាស្រូវស្នេហារបស់នាងត្រលប់មកវិញបានឬក៏អត់ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ

មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ

ថ្មីៗនេះសមាគម​ចុងភៅ​កម្ពុជា Cambodia Chefs Association ដណ្ដើម​បាន​មេដាយ​រហូត​ដល់​ទៅ ១១ គ្រឿង ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សិល្បៈ​ចម្អិន​ម្ហូប​អន្តរជាតិ​លើក​ទី២០

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la