HYBE កើបចំណូលជាង ៥០០​ លានដុល្លារ ក្នុងត្រីមាសទី២ ខណៈការប្រគំតន្ត្រី J-Hope និង Jin ជោគជ័យខ្លាំង

ក្រុមហ៊ុនកម្សាន្តយក្សកូរ៉េខាងត្បូង HYBE បានរាយការណ៍ពីប្រាក់ចំណូលប្រចាំត្រីមាសទី២របស់ខ្លួនកាលពីថ្ងៃទី ៦ ខែសីហា។ នៅក្នុងរយៈពេល៣ខែនៃត្រីមាសទី២ឆ្នាំនេះ ប្រាក់ចំណូលរបស់ពួកគេបានកើនឡើង ១០.២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន គិតជាទឹកប្រាក់គឺឈានដល់ ៧០៥.៦ ពាន់លានវ៉ុន ឬជាង ៥០៨.៧៤ លានដុល្លារ។ ប្រាក់ចំណេញប្រតិបត្តិការក៏កើនឡើង ៣០% ដែរ ដោយឈានដល់ ៦៥.៩ ពាន់លានវ៉ុន ឬ ៤៧.៥២ លានដុល្លារអាមេរិក។

ផ្អែកតាមរបាយការណ៍ ប្រាក់ចំណូលរបស់ពួកគេភាគច្រើនបានមកពីការប្រគំតន្ត្រីទេសចរណ៍ពិភពលោករបស់សិល្បករ ជាពិសេសការប្រគំតន្ត្រីទេសចរណ៍ទោលរបស់សមាជិកក្រុម BTS ដូចជា J-Hope និង Jin ។ ក្នុងនោះ ការប្រគំតន្ត្រី “Hope On The Stage” អាចលក់សំបុត្រចូលទស្សនាបានជិតកន្លះលានសន្លឹក ខណៈការប្រគំតន្ត្រីទេសចរណ៍លើកដំបូងរបស់ Jin ក៏ទទួលបានការគាំទ្រប្រហែលគ្នាដែរ។ ក្រុមហ៊ុន HYBE ក៏បានគូសបញ្ជាក់ផងដែរថា ចាប់តាំងពីការបញ្ចប់កាតព្វកិច្ចយោធារបស់ BTS មក ចំនួនអ្នកប្រើប្រាស់ Weverse ដែលគាំទ្រក្រុមនេះបានកើនឡើងជាលំដាប់ ដោយឈានដល់ ១២ លាននាក់។ តួលេខនេះបង្ហាញថា BTS នៅតែជាក្រុមចម្រៀងដែលមានឥទ្ធិពល និងជាកត្តាជំរុញដ៏សំខាន់នៃការរីកចម្រើនរបស់ក្រុមហ៊ុន។

លើសពីនេះ មានការប្រគំតន្ត្រីទេសចរណ៍របស់សិល្បករផ្សេងទៀតដូចជាក្រុម SEVENTEEN, TOMORROW X TOGETHER, និង LE SSERAFIM ។ ការប្រគំតន្ត្រីរបស់សិល្បករទាំងនេះមិនត្រឹមតែបង្កើតប្រាក់ចំណូលពីការលក់សំបុត្រប៉ុណ្ណោះទេ ប៉ុន្តែក៏អាចរកប្រាក់ចំណូលបានយ៉ាងច្រើនផងដែរពីការលក់ទំនិញអនុស្សាវរីយ៍ផ្សេងៗ។

ជាក់ស្ដែង ប្រាក់ចំណូលនៃការប្រគំតន្ត្រីរបស់ HYBE បានកើនឡើង ៣១% (១៨៨.៧ ពាន់លានវ៉ុន ឬ ១៣៦ លានដុល្លារ) ខណៈប្រាក់ចំណូលពីការលក់វត្ថុអនុស្សាវរីយ៍គឺកើនឡើង ៤០% (១៥២.៩ ពាន់លានវ៉ុន ឬ ១១០ លានដុល្លារ)។ ដោយឡែកប្រាក់ចំណូលពីការលក់ចម្រៀងគឺបានចំនួន ២២៨.៦ ពាន់លានវ៉ុន ឬ ១៦៤.៨៩ លានដុល្លារ ដែលធ្លាក់ចុះ ៨% បើធៀបនឹងឆ្នាំមុន។

ទន្ទឹមនោះ HYBE ក៏បានរៀបចំរចនាសម្ព័ន្ធអាជីវកម្មនៅសហរដ្ឋអាមេរិករបស់ខ្លួនឡើងវិញផងដែរ ដោយបានប្រតិបត្តិការជាផលិតកម្មចម្រៀង ជាជាងពឹងផ្អែកតែលើប្រាក់ចំណូលពីការគ្រប់គ្រងសិល្បករមួយមុខ។ ពួកគេជឿថា ប្រាក់ចំណូលពីការគ្រប់គ្រងផលិតកម្មចម្រៀងនឹងមាននិរន្តរភាពជាង ហើយចំណូលពីផ្នែក Streaming ក៏មានស្ថេរភាពជាងដែរ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *