រឿងភាគកូរ៉េមួយឆ្នាំៗកាន់តែមានគុណភាព ដឹងអត់ថាមួយភាគៗចំណាយដើមទុនប៉ុន្មាន? ពិសេសរឿង Netflix គឺមិនធម្មតា

ដើមទុននៃការផលិតរឿងភាគកូរ៉េត្រូវចំណាយអស់ប៉ុន្មាន? ជាសំនួរដែលងាយសួរ​តែពិបាកឆ្លើយ ព្រោះពីមួយឆ្នាំទៅមួយឆ្នាំដើមទុននៃការផលិតមិនបាននៅថេរដូចគ្នារហូតនោះទេ។

កាលពី២០ឆ្នាំមុនប៉ុស្តិ៍ទូរទស្សន៍នៅប្រទេសកូរ៉េខាងត្បូងមានតែ៣ប៉ុស្តិ៍ធំៗប៉ុណ្ណោះដូចជាប៉ុស្តិ៍ KBS , SBS និង MBC។ សម័យនោះការចំណាយដើមទុនផលិតរឿងក្នុងមួយភាគប្រហែលជា  ២៥០០០ដុល្លារ  តែមកដល់​សម័យបច្ចុប្បន្នដើមទុននៃការផលិតរឿងក្នុងមួយភាគអាចកើនទៅដល់ប្រហែលជា ៥៩០០០ដុល្លារ​ជាមធ្យម។

អំឡុងពេលក្នុងឆ្នាំ២០០០ ឆាកនៅក្នុងរឿងភាគនីមួយៗមិនសូវមានភាពអាថ៌កំបាំងដូចរឿងភាគក្នុងសម័យនេះប៉ុន្មានទេ ហើយប្រភេទសាច់រឿងក៏មានមិនខុស​​គ្នា​ច្រើន ដែលភាគច្រើនជាប្រភេទរឿងបែបរ៉ូមែនទិក និងសាច់រឿងដែលរៀបរាប់ពីសង្គមគ្រួសារជាដើម។

កាលពីសម័យនោះតម្លៃខ្លួនរបស់តួសម្តែងត្រឹមតែ១០%នៃចំនួនដើមទុនផលិតទាំងមូល តែបច្ចុប្បន្នតម្លៃខ្លួនរបស់តួរសម្តែងគឺជាចំណែកមួយដែលខ្ពស់បំផុតនៃចំនួនរបស់ដើមទុនផលិតទាំងមូល  ហើយរឿងភាគក្នុងពេលបច្ចុប្បន្នភាគច្រើនគឺទៅថតនៅក្រៅប្រទេស និងប្រើប្រាស់បច្ចេកទេសទំនើបដើម្បីអាចចាក់បញ្ចាំងនៅតាមបណ្តាប្រព័ន្ធផ្សព្វផ្សាយផ្សេងៗបានក្រៅ​ពី​ទូរទស្សន៍។

ក្រោយពីមានប៉ុស្តិ៍ទូរស្សន៍កើតថ្មីថែមជារឿយៗ ការប្រកួតប្រជែងក៏កាន់តែខ្លាំងឡើងធ្វើឱ្យអត្រាដើមទុននៃការផលិតរឿងភាគរបស់ប្រទេសកូរ៉េក៏កាន់តែកើនឡើងដូចគ្នា ដូចជារឿង “Mr.Sunshine” របស់ប៉ុស្តិ៍ tvN កាលពីឆ្នាំ ២០១៨ បានចំណាយដើមទុនផលិតដល់ទៅ ជាង១លានដុល្លារ។

“Mr.shunshine” ជារឿងភាគកូរ៉េដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកទស្សនានៅក្នុង Netflix  ហើយនៅឆ្នាំបន្ទាប់ខាង Netflix ក៏បានដាក់បញ្ចាំងនូវស្នាដៃ Original ដំបូងបង្អស់របស់ខ្លួនគឺរឿង  “Kingdom” ដែលបានចំណាយដើមទុនក្នុងការផលិតក្នុងមួយភាគអស់ប្រមាណជិត ២លានដុល្លារ។

ភាពជោគជ័យដែលទទួលបានសក្ដិសមទៅនឹងការចំណាយទុនធ្វើ Netflix បន្តប្រឡូកកាន់​តែ​ខ្លាំង​ក្នុងទីផ្សារខ្សែភាពយន្តភាគរបស់កូរ៉េ។  ចំណែករឿង “The Arthdal Chronicles” របស់ប៉ុស្តិ៍ tvN បានបំបែកកំណត់ត្រាដើមទុននៃការផលិតរឿង ដែលក្នុងមួយភាគចំណាយអស់ដល់ទៅ ២,៦ដុល្លារ​ ។

ទោះជាយ៉ាងណាក៏ដោយ Netflix នៅតែបន្តប្រឡូកក្នុងវិស្ស័យឧស្សាហកម្មភាពយន្តរបស់កូរ៉េ កាន់តែខ្លាំងឡើងៗ ដូចជារឿង “Suriname” ជាប្រភេទរឿងភាគបែបសម័យបុរាណ ដែលខាង Netflix បានចំណាយដើមទុនក្នុងការផលិតអស់ប្រមាណជាង ៥លានដុល្លារក្នុងមួយភាគ ដែលនេះត្រូវបានគេចាត់ទុកថាគឺជាការចំណាយ​ទុនធំបំផុត បើធៀបទៅនឹងការផលិតរឿងភាគកាលពី ២១ឆ្នាំមុនគឺខុសគ្នាដល់ទៅ ១៦០ដងឯណោះ។

ទោះយ៉ាងណាមក​ដល់​កៀក​ចុង​ឆ្នាំ២០២១​នេះ ភាពយន្ត “Squid Game” បានក្លាយជាភាពយន្តដែល​មាន​អ្នក​ទស្សនា​ច្រើន​ជាង​គេបង្អស់ ក្នុងចំណោមភាពយន្តដទៃទៀតរបស់ Netflix។ សារព័ត៌មាន Bloomberg បានប្រកាសថា Netflix អាច​រក​ប្រាក់​ចំណូល​បាន​ដល់​ទៅ ៨៩១,១លានដុល្លារ ពីឥទ្ធិពលនៃភាពយន្តភាគ​មួយ​នេះដែល​មាន​ន័យ​ថា​ក្រុមហ៊ុន​ចំណេញលុយ​រហូតដល់​ជាង៤០ដង បើប្រៀបនឹង​នឹង​ដើម​ទុន​ផលិត​ដែល​ចំណាយអស់សរុបប្រមាណ ២១,៤លានដុល្លារ។

តម្រូវ​ការ​ទីផ្សារ​កម្រិត​ពិភពលោក ធ្វើ​ឲ្យ​ Platform ដែល​ផ្ដល់​សេវា​ទស្សនា​កម្មវិធី​កម្សាន្ត​កាន់​​តែ​មាន​ចំណូល​ខ្ពស់​ទៅ​ៗ ហើយ​ទន្ទឹម​នឹង​នោះ​អ្នក​ទស្សនា​ក៏រំពឹង​ថា​នឹង​បាន​ឃើញ​ស្នាដៃ​ដែល​មាន​គុណភាព និង​ច្នៃប្រឌិត​ជាង​មុន​ដូច​គ្នា។ ស្រប​ពេល​ដែល​បច្ចុប្បន្ន​ Platform ទស្សនា​ភាពយន្ត​អនឡាញ​កាន់​តែ​រីកដុះដាល​យ៉ាងច្រើន​ទៀត​នោះ​មិនថា Disney+, Apple TV+ និង Coupang Play ដូច្នេះ​គេ​ក៏​អាច​រំពឹង​បាន​​ថា អនាគត​ដើម​ទុន​សម្រាប់​ការ​ផលិត​ភាពយន្ត​ភាគ​កូរ៉េ​នឹង​ចំណាយ​កាន់​តែ​ខ្ពស់។ បើ​ដូច្នេះ​តើ​វា​នឹង​មានផលប៉ះពាល់​បែបណា​ដល់​វិស័យ​នេះ?

នៅ​ពេល​នេះ​ក្រុម​ទូរទស្សន៍​ខ្សែ​កាប​ដែល​ឈរជើង​នឹងនរ និង​មាន​ភាពយន្ត​លេចធ្លោ​ច្រើន​ដូចជា JTBC និង tvN បាន​ចាប់ផ្ដើម​ធ្វើ​កិច្ច​សហការជាមួយ​ស្ថាប័ន​ដែល​មាន​ដើម​ទុនក្រាស់​ដូចជា Netflix ប៉ុន្តែក្រុម​ទូរទស្សន៍​ធម្មតា​ដែល​ជា​អ្នក​ជោគជ័យ​ក្នុង​សម័យ​មុន​បែរ​ជា​កំពុង​ជួប​ការ​លំបាក​ដោយសារ​ចំណុច​នេះ។

កាលពី​ឆ្នាំមុន ប៉ុស្តិ៍ KBS, SBS និង MBC បាន​ផលិត​រឿង​ភាគ​បាន ១៦រឿង, ១៣រឿង និង ១១រឿង​តាម​លំដាប់ ប៉ុន្តែ​ក្នុង​ឆ្នាំ​២០២១​នេះ ក៏​មាន​ការ​កាត់បន្ថយ​នៅ​សល់​ត្រឹម​ចន្លោះ ៦-១០រឿង​ប៉ុណ្ណោះ​ ដោយ​ខាង​ស្ថានីយ​រក​ឃើញ​ថា​​កម្មវិធី​កម្សាន្ត Reality Show ផ្សេងៗ​ដែល​ចំណាយ​ទុន​តិច​​ជាង (ត្រឹម ១០ម៉ឺន​ដុល្លារក្នុង​មួយ​ភាគ) អាច​រក​ចំណូល​បាន​ល្អ​ប្រសើរ​ជាងរឿង​ភាគ​ដែល​ត្រូវ​ចំណាយ​ទុន​ខ្ពស់​ទៅៗ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង