រឿងកូរ៉េកាលពីដើមឆ្នាំ ២០០០ ផ្ដើមមានជីវិតជាថ្មី ព្រោះតែភាពសាមញ្ញនៃសាច់រឿង គឺជាចំណុចពិសេស

ទស្សនិកជនវ័យក្មេងចាប់ផ្ដើមនិយមទស្សនរឿងភាគកូរ៉េខាងត្បូង ដែលផលិតតាំងតែពីដើមឆ្នាំ ២០០០ ឡើងវិញ នាំយកប្រជាប្រិយភាពជាថ្មីទៅលើសាច់រឿងសាមញ្ញ ងាយស្រួលមើល ដែលអ្នកផលិតជំនាន់ក្រោយតែងមើលរំលង។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Korea Times កម្មវិធីទស្សនាមាតិកា Wavve របស់កូរ៉េខាងត្បូងផ្ទាល់បាន និងកំពុងតែបាននាំយកភាពយន្តកូរ៉េចាស់ៗត្រឡប់មកចាក់ផ្សាយជាថ្មី មិនថានៅលើកម្មវិធីរបស់ខ្លួន និងនៅក្នុងរោងភាពយន្តនោះទេ។

ជាក់ស្ដែង  Wavve បានកែប្រែមុខមាត់ថ្មីឱ្យរឿង My Lovely Sam Soon ដែលចាក់ផ្សាយជាលើកដំបូងតាំងតែពីឆ្នាំ ២០០៥ ផ្លាស់ប្ដូរពីភាពយន្ត ១៦ ភាគ ​មកជាភាពយន្តដែលមានត្រឹម ៨ភាគប៉ុណ្ណោះ។​ កំណែទម្រង់នេះ ទទួលបានភាពជោគជ័យគួរ​ឱ្យកត់សម្គាល់ ជាមួយនឹងការចូលទស្សនាច្រើនបំផុតប្រចាំកម្មវិធី Wavve ចាប់តាំងពីថ្ងៃចាក់ផ្សាយដំបូង។

បន្ថែមពីនេះ កម្មវិធីទស្សនាកម្មវិធីកម្សាន្តតែមួយ ក៏បាននាំយកភាពយន្តភាគដូចជា I’m Sorry, I Love You (2004) និង A Gentleman’s Dignity (2012) ត្រឡប់មកវិញដែរ នាំឱ្យរឿងនេះក្លាយជាប្រធានជជែកគ្នាជាថ្មី ក្នុងចំណោមទស្សនិកជនជំនាន់ក្រោយ។

ឆ្លើយតបនឹងសំណួរថា ហេតុអ្វីបានជារឿងភាគចាស់ៗនៅតែអាចទាញយកចំណាប់អារម្មណ៍របស់ទស្សនិកជនបាន អ្នកនាំពាក្យរបស់ Wavve បានឱ្យដឹងថា៖ “បច្ចុប្បន្ននេះ ទស្សនិកជនចាប់ផ្ដើមនិយមមើលអ្វីដែលងាយៗជាងមុន។ រឿងភាគចាស់ៗវាមានសាច់រឿងច្បាស់លាស់ ថែមរឿងខ្លះមានលំនាំជាន់គ្នា ដែលរឿងភាគផលិតក្រោយៗ មិននិយម និង ព្យាយាមមិនបញ្ចូលវាទៅក្នុងសាច់រឿងរបស់ខ្លួននោះទេ។ ភាពសាមញ្ញនេះ​ហើយ ដែលធ្វើឱ្យទស្សនិកជនជំនាន់ក្រោយមានអារម្មណ៍ថា រឿងចាស់ៗជាអ្វីដែលថ្មីសម្រាប់ពួកគេ”។

ទន្ទឹមគ្នានេះ លោក Ha Jae-keun ដែលជាអ្នកវិភាគវប្បធម៌បានសង្កេតឃើញថា ការទស្សនារឿងចាស់ៗបែបនេះ ប្រៀបដូចជាការទៅសិក្សាពីភាពផ្លាស់ប្ដូរនៃវប្បធម៌ដូចគ្នាដែរ។ លោកបន្តថា៖ “ការបានមើលរឿងចាស់ៗនឹងធ្វើឱ្យអ្នកមានអារម្មណ៍ថាជ្រួលជ្រាប និងឃើញពីមន្តស្នេហ៍នៃអតីតកាល មុននឹងប្រែក្លាយជាវប្បធម៌ប៉ុបដូចពេលសព្វថ្ងៃនេះ”។

ទោះបីជាមានលើកឡើងបែបនេះក្ដី ការកែប្រែមុខមាត់ថ្មីដោយកាត់សាច់រឿងចាស់ចេញខ្លះ ប្រៀបបាននឹងការកាត់អ្វីដែលហួសសម័យចេញដូចគ្នាដែរ។ ជាក់ស្ដែងអ្នកដឹកនាំរឿង I’m Sorry, I Love You បាននិយាយថា៖ “យើងបានកាត់ឆាកដែលមានលក្ខណៈដដែលៗដោយមិនចាំបាច់ និងហួសសម័យ តែយើងនៅតែអាចរក្សាស្នូលដើមនៃសាច់រឿង”៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *