ល្បីចាប់មិនឈ្នះ! រឿងភាគថ្មី Yoona “Bon Appetit, Your Majesty” ឡើងដល់លេខ១ លើតារាង Netflix Global និង ៤១ ប្រទេសជុំវិញពិភពលោក

ភាពយន្តភាគចុងភៅឆ្លងភព “Bon Appetit, Your Majesty” កំពុងទទួលបានសន្ទុះគាំទ្រខ្លាំង ដោយបានឡើងដល់ចំណាត់ថ្នាក់លេខ ១ លើតារាង Netflix Global ក្លាយជារឿងភាគមានអ្នកទស្សនាច្រើនជាងគេនៅលើ Netflix ទូទាំងពិភពលោកគិតត្រឹមថ្ងៃទី ២៥ ខែសីហា វ៉ាមុខរឿងភាគធំៗជាច្រើនដូចជា “Hostage” និង “Wednesday”។

ផ្អែកតាមសារព័ត៌មាន Chosun រឿងភាគថ្មីកូរ៉េដែលសម្ដែងតួឯកដោយ Yoona និងតារាប្រុស Lee Chae-min បានជាប់ចំណាត់ថ្នាក់ Top 10 នៅក្នុងប្រទេសជាង ៩៣ និងឈរនៅចំណាត់ថ្នាក់លេខ១ ក្នុង ៤១ រួមមានតំបន់អាមេរិកខាងត្បូង ដូចជាប្រេស៊ីល និងឈីលី នៅតំបន់មជ្ឈិមបូព៌ា មានដូចជាអារ៉ាប៊ីសាអូឌីត និងកាតា នៅអាស៊ីអាគ្នេយ៍ មានដូចជាថៃ និងវៀតណាម និងបណ្តាប្រទេសជាច្រើនទៀតដូចជាអាហ្រ្វិក ចិន បង់ក្លាដែស អេហ្ស៊ីប ហ្ស៊កដានី ម៉ាឡេស៊ី ម៉ារ៉ុក និងសិង្ហបុរី។

គួរកត់សម្គាល់ផងដែរថា ភាពយន្តភាគនេះគឺជារឿងភាគកូរ៉េទីពីរប្រចាំឆ្នាំ២០២៥ ដែលបានឡើងដល់ចំណាត់ថ្នាក់កំពូលរបស់ Netflix Global បន្ទាប់ពីរឿង “Squid Game 3” ។

រឿងភាគបែបអភិនីហារ និងស្នេហាកំប្លែងៗមួយនេះ មានសាច់រឿងនិយាយពីមេចុងភៅស្រីលំដាប់ Michelin ដែលបានធ្វើដំណើរឆ្លងសម័យកាលត្រឡប់ទៅជំនាន់រាជវង្ស Joseon ហើយបានជួបព្រះអង្គម្ចាស់ចរិតផ្ដាច់ការដែលចូលចិត្តការភ្លក់ម្ហូប។

សមាជិក Girls’ Generation,​ Im Yoona បានសម្ដែងជាមេចុងភៅស្រីឈ្មោះ Yeon Ji-young ខណៈតារាប្រុស Lee Chae-min ដើរតួជាព្រះអង្គម្ចាស់ Lee Heon ដែលអ្នកទាំងពីរទទួលបានការសរសើរច្រើនដូចគ្នាទាំងរូបសម្រស់ និងទេពកោសល្យក្នុងការសម្ដែង។​ ភាគថ្មីៗត្រូវបានចាក់ផ្សាយរៀងរាល់យប់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ តាមរយៈប៉ុស្តិ៍ tvN និងនៅលើ Netflix ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *