ពលរដ្ឋប្រទះឃើញប្រាសាទចំណាស់មួយ កណ្ដាលព្រៃក្រោយចម្ការអ្នកភូមិ

ប្រាសាទ​ចំណាស់​មួយ​ត្រូវ​បាន​ពលរដ្ឋ​ក្នុង​ខេត្ត​សៀមរាប​ប្រទះ​ឃើញ​នៅ​ទីតាំង​មួយ​ក្រោយ​ចម្ការ​អ្នក​ភូមិ។ ប្រាសាទ​បុរាណ​មួយ​នេះ​ធ្លាប់​ត្រូវ​បាន​អ្នក​ភូមិ​ជូន​ដំណឹង​ទៅ​ខាង​អាជ្ញាធរ​អប្សរា និងបាន​មក​ពិនិត្យ​ម្ដង​ហើយ។

តាម​រយៈ​សម្រង់​សម្ដី​របស់​លោក Samnang Norn ម្ចាស់​អាខោន​ដែល​បាន​បង្ហោះ​រូបភាព​ច្រើន​សន្លឹក​ពី​ប្រាសាទ​បុរាណ​ដែល​អ្នក​ភូមិ​បាន​ប្រទះ​ឃើញ​ខាង​ក្រោយ​ចម្ការ​របស់​ពួក​គេ​បាន​ប្រាប់​ឱ្យ​ដឹង​ថា ​ក្រោយ​លោក​ទទួល​បាន​ដំណឹង​ពី​អ្នក​ភូមិ​ថា​បាន​ឃើញ​ប្រាសាទ​ចំណាស់​មួយ​ក្រោយ​ចម្ការ​លោក​​ក៏​បាន​ទៅ​ដល់​ទីតាំង​ផ្ទាល់​និង​បាន​ថត​ទាំង​រូប​ភាព​និង​វីដេអូ​ដើម្បី​ចែកចាយ​លើ​បណ្ដាញ​សង្គម។

តាម​រយៈ​ការ​បង្ហោះ​របស់​លោក​បាន​សរសេរ​រៀប​រាប់​បែប​នេះ​ថា៖ «ពួកយើងបានប្រទះប្រាសាទដ៏កម្សត់មួយលាក់ខ្លួនក្រោយចម្ការអ្នកភូមិ ពុំមានអ្នកដឹងថតបង្ហាញទេ។ នេះជាប្រភេទប្រាសាទទោល (ប្រាង្គតែមួយ) សង់ពីឥដ្ឋបែរទៅទិសខាងកើត ខូចខាតផ្នែកកំពូលបន្តិច ឥដ្ឋនៃប្រាង្គខាងក្រៅរបះធ្លាក់ច្រើន ដោយសារឫសដើមជ្រៃចាក់រុំព័ទ្ធ ប៉ុន្តែខាងក្នុងនៅស្អាត។ បំណែកផ្តែរនិងត្របកផ្កាឈូកនៃកំពូលមិនបាត់បង់ទេ ផ្នែកផ្សេងមិនឃើញដោយសារព្រៃដុះក្រាស់ពេកពិបាកពិនិត្យមើល»។ ប្រាសាទនេះមានចម្ងាយពីផ្លូវប្រហែល៥០០ម៉ែត្រ ស្ថិតនៅភូមិអូររូង ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប។

បន្ថែមពីនេះលោក​ក៏​បាន​ប្រាប់ឱ្យដឹងថា៖ «​ខ្ញុំ​មិន​បាន​ជូន​ដំណឹង​ទៅ​អាជ្ញាធរ​ទេ​ដោយ​សារ​តែ​ម្ចាស់​ផ្ទះ​ក្បែរ​នោះ​បាន​ប្រាប់​ខាង​អប្សរា​ធ្លាប់​មក​ទី​នេះ​ម្ដង​​មក​ហើយ អ្នក​ចម្ការ​ក្បែរ​នោះ​សុទ្ធ​តែ​បាន​ដឹង​ប៉ុន្តែ​មិន​បាន​ថត​បង្ហាញ​ទើប​មិន​សូវ​មាន​អ្នក​ស្គាល់»។

ខាងក្រោមនេះជា​រូបភាព​ដែល​ថត​បាន​ពី​ប្រាសាទ​ចំណាស់​ដែល​ពលរដ្ឋ​បាន​ប្រទះ​ឃើញ៖

ចុចទីនេះដើម្បីទស្សនា វីដេអូ ៖ https://www.facebook.com/messenger_media?attachment_id=1471454173856507&message_id=mid.%24cAAAAB6XIrrKfFdtOzGY5JVBxKHBh&thread_id=100004048430326

រូបភាព ផ្ដល់ជូនដោយ Samnang Norn 


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

២០ ឆ្នាំក្រោយចេញស្នាដៃដំបូង Taylor Swift ទទួលងារជាកំពូលអ្នកនិពន្ធស្រីវ័យក្មេងបំផុតក្នុងបញ្ជីកិត្តិយស Songwriters Hall of Fame

Taylor Swift ថ្មីៗនេះបានក្លាយជាស្ត្រីមានអាយុក្មេងជាងគេបំផុត ដែលត្រូវបានចាត់បញ្ចូលទៅក្នុងបញ្ជីកំពូលអ្នកនិពន្ធបទចម្រៀង Songwriters Hall of Fame ក្នុងវ័យ ៣៦ ឆ្នាំ ដែលជាជោគជ័យដ៏សំខាន់មួយទៀតនៅក្នុង

រួសរាន់​ឡើង មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ ចាប់ទទួល​ពាក្យ​ប្រកួត «រឿង​ខ្លី» សម្រាប់ផលិតករវ័យក្មេង

ដោយ​មាន​ការ​សំណូម​ពរ​ពី​សំណាក់​អនាគត​ផលិតករ​ភាពយន្ត​វ័យ​ក្មេង​ជា​ច្រើន​រូប ពេល​នេះ​មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ សម្រេច​ពន្យារពេល​ក្នុង​ការ​ទទួល​ពាក្យ​ប្រកួត​ប្រជែង​រឿង​ខ្លី​រហូត​ដល់​ចុង​ខែ កក្កដា ឆ្នាំ ២០២៦ ក្នុង​

ក្លឹបអ្នកគាំទ្រចិន YUNI រួមគ្នាចុះធ្វើសកម្មភាពសប្បុរសធម៌ក្នុងឱកាសថ្ងៃកំណើតរបស់តារាប្រុស ZIYU

ថ្មីៗនេះ YUNI ក្លឹបអ្នកគាំទ្រផ្លូវការរបស់តារាប្រុស ZIYU បានរួមគ្នាប្រើក្ដីស្រឡាញ់របស់ពួកគេទៅធ្វើសកម្មភាពសប្បុរសធម៌មួយក្នុងឱកាស

N.John សហការ​ជាមួយ 1 Million Dance Studio ដែលល្បីពេញកូរ៉េខាងត្បូង

ការ​ទៅ​សម្ដែង​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​របស់ N.John កាលពី​ខែ​ឧសភា ឆ្នាំ ២០២៦ កន្លង​ទៅ ហើយ​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ពី​សំណាក់​អ្នក​គាំទ្រ ក៏​ដូចជា​អ្នក​រាំ​អាជីព​នៅ​ទីនោះ។ ក្នុង​នោះ​ក៏​មាន​ក្លឹប​រាំ 1 Million Dance Studio ដ៏​ល្បី​ដែល​តារា

Ariana Grande ប្រកាសបង្កើតមូលនិធិ Brighter Days Ahead Foundation ដើម្បីគាំទ្រសហគមន៍ LGBTQIA+

នៅថ្ងៃទី១២ ខែមិថុនា កន្លងទៅ Ariana Grande បានប្រកាសបើកដំណើរការមូលនិធិ Brighter Days Ahead Foundation ដើម្បីជួយគាំទ្រដល់សិទ្ធិរបស់ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា និងក្រុមអ្នកកែភេទ រួមទាំងការផ្តល់នូវសេវា

Joshua នឹងថ្លែងសុន្ទរកថាលើកទឹកចិត្តដល់យុវជន នៅទីស្នាក់ការកណ្តាលអង្គការ UNESCO នាទីក្រុងប៉ារីស

Joshua សមាជិកក្រុមខេប៉ុបបុរស Seventeen នឹងថ្លែងសុន្ទរកថានៅទីស្នាក់ការកណ្តាលរបស់អង្គការ UNESCO នៅទីក្រុងប៉ារីស នាថ្ងៃ ២៥ ខែមិថុនា ឆ្នាំ ២០២៦ ខាងមុខ ក្នុងនាមជាទូតសុឆន្ទៈយុវជន។

ប្អូនស្រីសាន់ឆាយទម្លាយសារដ៏ក្ដុកក្ដួល រយៈពេលមួយឆ្នាំក្រោយមរណភាពបងស្រី

ទោះបីជាសិល្បការិនីតៃវ៉ាន់ Barbie Hsu ឬភាគច្រើនបានស្គាល់ជាតួ សាន់ឆាយ បានលាចាកលោកទៅអស់រយៈពេលជាងមួយឆ្នាំហើយក៏ដោយ ក៏ប្អូនស្រីបង្កើតរបស់នាងនៅតែបន្តបង្ហាញពីក្តីស្រឡាញ់ និងការនឹករឭកយ៉ាង

TREASURE បង្កើតប្រវត្តិសាស្ត្រថ្មី! ឈ្នះពានរង្វាន់ដំបូង ស្របពេល MV ផ្ទុះដល់ ១០០ លាន VIEW ក្នុងរយៈពេលត្រឹម ១១ ថ្ងៃ

ថ្មីៗនេះ TREASURE ក្រុមចម្រៀងបុរសរបស់ YG Entertainment បានត្រលប់មកវិញជាមួយនឹងអាល់ប៊ុមខ្នាតតូចទី ៤ មានចំណងជើង "NEW WAV" ចេញផ្សាយនៅថ្ងៃទី ១ ខែមិថុនា ដោយមានបទចម្រៀងចំណងជើង "IF I" ជាបទចម្រៀងភាសាអង់គ្លេស

បវរកញ្ញាខ្មែរកូនកាត់អ៊ីតាលី Angelia Dougherty កំពុងក្រសោបបានប្រជាប្រិយភាពពីអ្នកគាំទ្រនៅកម្ពុជា

Angelia Dougherty ដែល​ជា​កូន​ខ្មែរ​កាត់​អ៊ីតាលី និង​បាន​ធំធាត់​ឡើង​នៅ​សហរដ្ឋអាមេរិក តែ​កញ្ញា​មាន​ចិត្ត​ចង់​ថែរក្សា​វប្បធម៌​ខ្មែរ​ បើ​ទោះ​រស់នៅ​នាយ​សមុទ្រក៏ដោយ ក៏​នាង​ចេះ​​រាំ​របាំ​ខ្មែរ​យ៉ាង​ស្ទាត់​ជំនាញ​ និង

Oliver Tree ម្ចាស់បទ Life Goes On ទទួលមរណភាព ដោយសារគ្រោះថ្នាក់ឧទ្ធម្ភាគចក្របុកគ្នា

Oliver Tree បានទទួលមរណភាពក្នុងវ័យ ៣២ ឆ្នាំ ដោយសារគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រ កាលពីព្រឹកថ្ងៃទី ១៤ ខែមិថុនា នេះ នៅក្នុងទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល។

Leave a Reply

Your email address will not be published.Required fields are marked *