ផលិតកម្មល្បីឈ្មោះរបស់ចិន ជ្រើសយកក្រុងបាត់ដំបងថតភាពយន្តខ្នាតធំ

ផលិតកម្ម​ដ៏​ល្បី​ឈ្មោះ​មួយ​នៅ​ក្នុង​ប្រទេស​ចិន​ Benchmark Production បាន​សហការ​ជាមួយ Palm Film Production របស់​កម្ពុជា​​ ដើម្បី​ថត​រឿង​ខ្នាត​ធំ​ «​និទាន​នៃ​ព្រៃ​ស្ម​សាន​»​​ ថែម​ទាំង​បាន​ជ្រើស​រើសយក​​ក្រុងបាត់​ដំបង​ ជា​ទីតាំង​ថត​រឿង​ខ្នាត​ធំ​នេះ​ទៀត​ផង​។​

តំបន់​អភិរក្ស​ក្នុង​ក្រុង​បាត់​ដំបង​បាន​ក្លាយ​ជា​ទី​ចាប់​អារម្មណ៍​ក្នុង​ការ​ថត​ភាពយន្ត​ខ្នាត​ធំ​របស់​ផលិតកម្ម​ដ៏​ល្បី​ឈ្មោះ​មួយ​នៅ​ក្នុង​ប្រទេស​ចិន​​។​ «​និទាន​នៃ​ព្រៃ​ស្ម​សាន​»​ ជា​ភាពយន្ត​បែបប្រតិដ្ឋបរិយាយ​ពី​បុរស​ជនជាតិ​ចិន​ម្នាក់​ធ្វើ​ដំណើរ​ចាកចេញ​​ពី​ប្រទេស​ ​មក​កាន់​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ដែល​ភាគ​ច្រើន​នៃ​សាច់​រឿង​គឺ​កើត​ឡើង​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។​

ភាពយន្ត​ខ្នាត​ធំ​ដែល​រួម​សហការ​រវាង​ផលិតកម្ម​ល្បី​ឈ្មោះ​​ ២ ​របស់​ប្រទេស​ចិន​ និង​ប្រទេស​កម្ពុជា​​​ត្រូវ​បាន​សម្រេច​ថត​នៅ​ប្រទេស​កម្ពុជា​ជា​ពិសេស​បាន​ជ្រើស​យក​តំបន់​អភិរក្ស​ក្នុង​ក្រុងបាត់​ដំបង​ជា​ច្រើន​កន្លែង ​ដែល​មាន​ដូច​ជា​ផ្ទះ​បុរាណ ក្នុង​សង្កាត់​វត្ត​គរ និង​សង្កាត់​រតនៈ​ សំណង់​អភិរក្ស​សម័យ​អាណានិគម​និយម​បារាំង​ ក្នុង​សង្កាត់​ស្វាយ​ប៉ោ​ជា​ទីតាំង​ថត​​។​

តាមរយៈការបង្ហោះនៅ​លើអាខោនហ្វេសបុកមន្ត្រីប៉ូលិសលោក សាំង ច័ន្ទសុផល បានឱ្យដឹងថា ព្រឹក​មិញ​នេះ​ក្រុមការងារ​របស់ផលិតកម្ម​ Benchmark Production និង Palm Film Production បាន​មក​ដល់​ទី​តាំង​ថតផ្ទាល់ដែលស្ថិតក្នុងក្រុងបាត់ដំបង ថែមទាំងទទួលបានការ​ស្វាគមន៍​យ៉ាង​កក់​ក្ដៅ​ពី​សំណាក់​លោក លាង វាសនា អភិបាល​ក្រុង​បាត់ដំបង​ផង​ដែរ៕​​​​

រូបភាព៖ សាំង ច័ន្ទសុផល

​​



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *