ជូនតាមសំណូមពរ! ល្ខោនបាមោជ្ជទ័យ រឿង”កុលាបប៉ៃលិន” នឹងសម្ដែងជូនទស្សនាម្ដងទៀត

ដោយ​សារ​តែ​សន្ទុះ​នៃ​ការ​គាំទ្រ​យ៉ាង​ច្រើន​លើសលប់​ពី​សំណាក់​មហាជន​នៅ​ក្នុង​ស្រុក ​នាយកដ្ឋាន​សិល្បៈ​ទស្សនីយភាព​​បាន​សម្រេច​បង្ហាញ​ជូន​ទស្សនីយភាព​សិល្បៈ​បុរាណ​ល្ខោន​បាមោជ្ជ​ទ័យ រឿង “កុលាប​ប៉ៃលិន” ជា​ថ្មី​ម្ដង​ទៀត​នា​ពាក់​កណ្ដាល​ខែ​កុម្ភៈ​ខាង​មុខ​នេះ។

ឆ្លើយ​តប​ទៅ​នឹង​ការ​សំណូមពរ​របស់​មហាជន​ដែល​មិន​ទាន់​បាន​ទស្សនា​ការ​សម្ដែង​ទស្សនីយភាព​សិល្បៈ​បុរាណ​ ល្ខោន​បាមោជ្ជ​ទ័យ រឿង “កុលាប​ប៉ៃលិន” នាយកដ្ឋាន​សិល្បៈ​ទស្សនីយភាព​បាន​រៀប​ចំ​ការ​សម្ដែង​ជា​ថ្មី​ម្ដង​ទៀត ​រយៈពេល ​៣​ ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី ​១៤​ ដល់​ថ្ងៃ​ទី ​១៦ ​ខែ​កុម្ភៈ​ ឆ្នាំ​២០២៥​។​

តាម​រយៈ​ការ​ជូន​ដំណឹង​ពី​ផេក​ផ្លូវ​ការ​របស់​នាយកដ្ឋាន​សិល្បៈ​ទស្សនីយភាព​បាន​ឱ្យ​ដឹង​ទៀត​ថា ​ការ​សម្ដែង​ឡើង​វិញ​នេះ​ដែរ​ នឹងធ្វើ​ឡើង​នៅ​សាល​សន្និសីទ​ចតុម្មុខ​ ចាប់​ពី​ម៉ោង​ ៥៖៣០ ​នាទី​ល្ងាច​តទៅ​។ គួរឱ្យដឹងដែរថា ​ការ​សម្ដែង​ល្ខោន​បាមោជ្ជ​ទ័យ រឿង “កុលាប​ប៉ៃលិន”​​ ទើបតែបញ្ចប់កាល​ពី​ពេល​កន្លង​ទៅ​ថ្មី​ៗ​នេះ មិន​ត្រឹម​មាន​អ្នក​ចូលរួម​យ៉ាង​ច្រើន​កុះករ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ទទួល​បាន​ការ​កោតសរសើរ​ពី​សំណាក់​មហាជន​អ្នក​ចូលរួម​តាម​រយៈ​ការ​សម្ដែង​របស់តួអង្គ ព្រម​ជាមួយ​សាច់​រឿង​នៅក្នុង​ទម្រង់​ល្ខោន​បុរាណ​ខ្មែរ​បាមោជ្ជ​ទ័យនេះទៀតផង។​

ល្ខោន​បាមោជ្ជ​ទ័យ ឬ​ប្រាមោទ្យ​ទ័យ គឺជា​ទម្រង់​ល្ខោន​ច្រៀង​បែប​ទំនើប​មួយ ដែល​បាន​កើតឡើង​នៅ​ដើមសតវត្សរ៍ទី​២០​ ក្រោយ​សង្គ្រាម​លោក​លើក​ទី​១ ចន្លោះ​ឆ្នាំ ១៩១៤-១៩១៨ ។ គួរ​ជា​ទី​មោទន​បំផុត​ដែល​ល្ខោន​បុរាណ​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​គាស់​កកាយ​យក​មក​បង្ហាញ​ឡើង​វិញ​ដើម្បីឱ្យ​កូន​ខ្មែរ​គ្រប់​គ្នា​បាន​ស្គាល់៕​​​​​

ប្រភពរូបភាព ៖ នាយកដ្ឋានសិល្បៈទស្សនីយភាព



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *