សប្ដាហ៍ដំបូង “Avatar” វគ្គ២ ​អាច​រក​បានជាង ៤៣០លាន​ដុល្លារ តែ​ក៏​នៅ​ទាប​ជាង​ការ​រំពឹង​ទុក

ទិន្នន័យពីក្រុមហ៊ុន Walt Disney បានបង្ហាញថាភាពយន្ត “Avatar: The Way of Water” អាចរកចំណូលបានប្រហែល ៤៣៥ លានដុល្លារពីការបញ្ចាំងជុំវិញពិភពលោកកាលពីចុងសប្ដាហ៍ ដោយ​ក្នុង​នោះ​ចំណូល​នៅសហរដ្ឋអាមេរិក និងកាណាដាគឺប្រមាណ ១៣៤ លានដុល្លារ។

ប្រៀបធៀប​នឹង​ការព្យាករណ៍កន្លងមក តួលេខ​នេះ​ហាក់ទាបជាងការរំពឹងទុក តែ​ភាពយន្ត​នេះ​នៅ​តែ​ជា​ភាពយន្ត​ដែល​អាច​រក​ចំណូល​ក្នុង​សប្ដាហ៍​ដំបូង​បាន​ខ្ពស់​បំផុត​លំដាប់​ទី៣ ចាប់តាំង​ពី​មាន​ការ​ផ្ទុះ​ជំងឺកូវីដ១៩​មក។

អ្នកជំនាញពី Box office បាននិយាយថាភាពយន្ត “The Way of Water” នៅមានឱកាសទាក់ទាញទស្សនិកជនជាលក្ខណៈគ្រួសារយ៉ាងច្រើនក្នុងឱកាសបុណ្យណូអែល និងចូលឆ្នាំសកលខាងមុន ខណៈមិនមានភាពយន្តធំៗចេញប្រកួតប្រជែងឡើយរហូតដល់ខែកុម្ភៈ។

មិនខុស​ពីខ្សែភាពយន្តផ្សេងៗទៀតរបស់អ្នកដឹកនាំ James Cameron កន្លងមក​ទេ “The Way of Water” ត្រូវបានបង្កើតឡើងសម្រាប់ការ​បញ្ចាំង​រយៈពេលវែង ដូច្នេះ​លទ្ធផល​មិន​អាច​វាយ​តម្លៃ​បាន​នៅ​សប្ដាហ៍​ដំបូង​ឡើយ ព្រោះចំណូល​អាច​កើនជាលំដាប់។

ខណៈ​ដែល​ខាង​ផលិតកម្ម​ត្រូវ​បែងចែក​ចំណូល​ពីការលក់សំបុត្រជាមួយរោងកុន អ្នក​ដឹកនាំ​រឿង​លោក Cameron បាននិយាយថាភាពយន្តដែល​ចេញ​វគ្គ​ដំបូង​តាំង​ពី​ឆ្នាំ​២០០៩​នេះ នឹងត្រូវរក​ចំណូល​ឱ្យ​បាន​យ៉ាង​ហោច ២ ពាន់លានដុល្លារទើប​អាច​រក​ឃើញ​ប្រាក់ចំណេញ។

ភាពយន្ត “Avatar” វគ្គ​ដំបូងបានទាក់ទាញទស្សនិកជនជាមួយនឹងបច្ចេកវិទ្យា 3D ដែល​ជាបច្ចេកវិទ្យាថ្មីសម្រាប់ពេលនោះ ហើយ​បច្ចុប្បន្ន​រឿង​នេះនៅតែជារឿងដែលរកចំណូលបានខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ ជាមួយនឹងការលក់សំបុត្រទូទាំងពិភពលោកចំនួន 2.9 ពាន់លានដុល្លារ។ បច្ចុប្បន្ន លោក Cameron បានថតរឿង “Avatar” វគ្គទី ៣ រួចរាល់ហើយ និងវគ្គ​ ៤ កំពុង​ចាប់ផ្ដើម​ថត​ផ្នែក​ខ្លះៗ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ