កំពូលរឿងភាគ K-drama ពីស្នេហាក្នុងជីវិតវិទ្យាល័យទាំង ៨ ដែលអ្នកមិនគួររំលង

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញា​សិប្បនិម្មិត្ត។

ជីវិតកាលពីរៀនវិទ្យាល័យរបស់មនុស្សម្នាក់ៗតែងតែមានអនុស្សាវរីយ៍ផ្សេងៗគ្នា មិនថាការសិក្សា និងទំនាក់ទំនងមិត្តភ័ក្ដិនោះទេ។ ក៏ប៉ុន្តែ អ្វីដែលភាគច្រើនយុវវ័យក្នុងជំនាន់នេះតែងជួប និងមានបទពិសោធន៍រួមគ្នានោះ គឺរឿង “ស្នេហាលើកដំបូង” រាប់បញ្ជូលទាំងស្នេហាដែលសមប្រកប និងការលង់ស្រឡាញ់គេតែម្នាក់ឯង។ 

បើទោះបីជាស្ថិតក្នុងលក្ខខណ្ឌណាក៏ដោយ តែវាជាការចង់ចាំមួយដ៏ល្អ។ ដូចនេះហើយ ថ្ងៃនេះ AMS ចង់មកណែនាំរឿង K-Drama ដែលនិយាយពីជីវិតស្នេហារបស់សិស្សវិទ្យាល័យចំនួន ៨ រឿងដែលអាចនាំឱ្យអ្នកអានត្រឡប់ទៅកាន់ជីវិតកាលពីវិទ្យាល័យសាជាថ្មី។ 

១. Boys Over Flowers 

AMS ជឿជាក់ថា ទស្សនិកជនកម្ពុជាភាគច្រើនប្រាកដជាបានស្គាល់ ឬធ្លាប់ទស្សនារឿង Boys Over Flowers ឬនិយមហៅថា F4 រួចមកហើយ។ Boys Over Flowers ឬ F4 ជាភាពយន្ដភាគដែលផ្អែកលើប្រលោមលោករូបភាពរបស់ជប៉ុន ដែលទស្សនិកជនមិនគួររំលង។ 

Boys Over Flowers ជារឿងដែលរៀបរាប់ពីដំណើរជីវិតក្មេងស្រីធម្មតាម្នាក់ឈ្មោះ Jan Di ដែលធំធាត់ក្នុងគ្រួសារដែលមានជីវភាពកណ្ដាល។ ថ្ងៃមួយ នៅពេលដែលនាងទៅដើរលេងនៅវិទ្យាល័យ Shinhwa  ដែលជាសាលាដ៏ល្បីល្បាញសម្រាប់កូនអ្នកមាន នាងបានជួយសង្គ្រោះជីវិតសិស្សម្នាក់ដែលព្យាយាយធ្វើអត្តឃាត ក្រោយពីទទួលបានការគំរាមគំហែងឥតឈប់ឈរ។ តាមរយៈនេះ Jan Di បានទទួលការកោតសរសើរ និងទទួលបានអាហារូបករណ៍សិក្សានៅវិទ្យាល័យមួយនេះ។ 

ទន្ទឹមគ្នានឹងឱកាសដ៏ល្អមួយនេះ នាងក៏បានជួបជាមួយនឹងយុវជនមួយក្រុមឈ្មោះ F4 ដែលមាន Gu Jun Pyo ជាមេក្រុម និងជាអ្នកស្នងមរតកពីក្រុមហ៊ុន Shinhwa Group, Yoon Ji Hoo ដែលជាចៅរបស់អតីតប្រធានាធិបតីកូរ៉េខាងត្បូង, So Yi Jung ដែលមានគ្រួសារជាម្ចាស់សារមន្ទីសិល្បៈដែលធំបំផុតក្នុងប្រទេសកូរ៉េខាងត្បូង, និង Song Woo Bin ដែលមានគ្រួសារជាម្ចាស់ក្រុមហ៊ុនសំណង់ដ៏ធំបំផុតប្រចាំប្រទេសកូរ៉ាខាងត្បូង។ មិនយូរប៉ុន្មាន Jan Di ក៏បានលង់ស្រឡាញ់ជាមួយនឹងសមាជិកនៃក្រុម F4 តែខណៈនេះ Gu Jun Pyo កំពុងតែព្យាយាមហាមឃាត់ចិត្តពីការលង់ស្រឡាញ់នាង។ 

អស់រយៈពេលជាច្រើនឆ្នាំកន្លងទៅ Boys Over Flowers នៅតែជាភាពយន្ដដែលនៅជាប់ក្នុងចិត្តរបស់ទស្សនិកជនតាមរយៈភាពកំប្លុកកំប្លែង និងរ៉ូមែនទិកនៃសាច់រឿង បើទោះបីជាគុណភាពនៃការផលិតមិនអាចនឹងប្រៀបធៀបនឹងភាពយន្តភាគកូរ៉េបច្ចុប្បន្ននេះក៏ដោយ។

២. Reply 1997 

Reply 1997 គឺជាភាពយន្តភាគ ដែលមានច្រើនរដូវកាល ហើយរដូវកាលនីមួយៗជាសាច់រឿងរបស់ក្រុមមិត្តភក្ដិផ្សេងៗគ្នា ក្នុងពេលវេលាខុសៗគ្នា។ ដោយឡែក Reply 1997 ក្នុងរដូវកាលទី១ គឺជាសាច់រឿងរបស់ Sung Shi Won និងមិត្តទាំង ៥នាក់របស់នាង ដែលជាសិស្សវិទ្យាល័យមួយក្រុមក្នុងឆ្នាំ ១៩៩៧។ រំលងទៅ ១៥ឆ្នាំ ក្នុងវ័យ៣៣ឆ្នាំ ពួកគេបានជួបជុំគ្នាម្ដងទៀត ហើយរំលឹកពីអតីតកាលរបស់ខ្លួន។ 

បើទោះបីជាសាច់រឿងផ្ដើមដោយតួអង្គនីមួយៗស្ថិតក្នុងអាយុខ្ទង់៣០ក៏ដោយ តែសាច់រឿងទាំងមូលផ្ដោតទៅលើជីវិតរបស់តួអង្គក្នុងវ័យជំទង់ ពោលគឺឆ្នាំ ១៩៩៧ ជាពេលវេលាដែល K-pop កំពុងតែចាប់ផ្ដើមមានប្រជាប្រិយភាពក្នុងប្រទេសកូរ៉េខាងត្បូង។ 

៣. Be My Boyfriend 

Be My Boyfriend ជាសាច់រឿងនៃទំនាក់ទំនងក្លែងក្លាយរវាង Oh Ji Na និង Lee Seung Min។ Oh Ji Na គឺជានារីដែលមានប្រជាប្រិយភាពប្រចាំសាលា ដោយសារតែសមត្ថភាព និងភាពឡូយឆាយរបស់នាង។ ជាពិសេស នាងក៏ជា trainee ម្នាក់ដែលត្រៀមខ្លនក្លាយជាតារា K-pop មួយរូប។ ក៏ប៉ុន្តែ ដើម្បីឱ្យនាងជោគជ័យកាន់តែខ្លាំង នាងត្រូវការជំនួយពីសិស្សប្អូនម្នាក់ ដែលមានឈ្មោះថា Lee Seung Min ហើយជំនួយនោះ គឺ ការក្លាយជាមិត្តប្រុសរបស់នាង។

Be My Boyfriend ជារឿងបែបកំប្លែងនិងមនោសញ្ចេតនា ដែលដំណើររឿងមិនស្មុគស្មាញពេក តែអនុញ្ញាត្តឱ្យអ្នកទស្សនារំលឹកអនុស្សាវរីយ៍ពីវិទ្យាល័យរបស់ខ្លួន។ 

៤. Heirs 

សាច់រឿង Heirs ជារ៉ាវរាវរបស់ Kim Tan ដែលមនុស្សគ្រប់គ្នាតែងតែស្រមៃចង់បានជីវិតដូចជាគេ ព្រោះគេជាអ្នកស្នងតំណែងប្រចាំគ្រួសារ។ ផ្ទុយទៅវិញ ជីវិតគេមិនស្រស់ស្អាតដូចនេះទេ។ ដើម្បីតែចង់បានតំណែងនេះ បងប្រុសរបស់ Kim Tan បានបញ្ជូនគាត់ទៅរស់នៅឯសហរដ្ឋអាមេរិក។ ក្នុងគ្រោះមានលាភ នៅអាមេរិក Kim Tan បានជួប និងលង់ស្រឡាញ់ទៅលើ Cha Eun Sang ដោយនាងជាងកូនរបស់អ្នកបម្រើរបស់លោកឯប្រទេសកូរ៉េ។ ខណៈពេលនោះ ស្រាប់តែគូដណ្ដឹងរបស់ Kim Tan បានមកទទួលលោកឱ្យទៅនៅប្រទេសកូរ៉េវិញ ដែលធ្វើឱ្យលោកត្រូវសម្រេចចិត្តរវាង ស្នេហ៍ពិត និងជីវិតពីមុនរបស់លោក។ 

មិនខុសពី Boy Over Flowers ទេ រឿង Heir នឹងធ្វើឱ្យទស្សនិកជនជក់ចិត្តពីមួយភាគទៅមួយភាគដោយមិនអាចឈប់បាន។ 

៥. Extraordinary You

Extraordinary You ជារឿងរបស់សិស្សវិទ្យាល័យម្នាក់ឈ្មោះ Eun Dan Oh ដែលកើតក្នុងគ្រួសារអ្នកមាន តែអកុសលនាងបែរជាមានជំងឺបេះដូងតាំងពីកំណើត។ ពីជីវិតធម្មតាៗ នាងស្រាប់តែសង្កេតឃើញពីភាពខុសប្រក្រតីក្នុងការចង់ចាំរបស់នាង។ ខណៈពេលដែលទូទៅ វាអាចជាការបាត់បង់ការចងចាំ តែការពិតនៅពីក្រោយភាពខុសប្រក្រតីនេះ វាមានអ្វីដែលនឹកស្មានមិនដល់។ ការពិតនោះគឺ នាងមិនមែនជាមនុស្សពិតនោះទេ តែនាងជាតួអង្គតុក្កតាក្នុងគេហទំព័រ Webtoon!

បន្ទាប់ពីដឹងការពិត នាងក៏លេងចាប់អារម្មណ៍ជីវិតពីមុនរបស់នាង ក៏ដូចជាស្នេហាដែលនាងធ្លាប់មានពីមុនមក។ ផ្ទុយមកវិញ នាងបែរទៅចាប់អារម្មណ៍ទៅលើតួអង្គមួយទៀត ដែលគេតែងតែហៅថា សិស្សលេខ ១៣។ នេះជាចំណុចដែលគួរឱ្យចាប់អារម្មណ៍បំផុតនៅក្នុងសាច់រឿង ព្រោះក្រោយពីពួកគេស្គាល់គ្នា ពួកគេបានតាំងចិត្តធ្វើបេសកម្មដើម្បីបង្កើតជីវិតដែលខ្លួនចង់បាន មិនមែនជីវិតតាមការសរសេររបស់អ្នកនិពន្ធតទៅទៀតទេ។  

Extraordinary You ជាសាច់រឿងមួយប្លែក ជាមួយការសម្ដែងដ៏ល្អពីតួអង្គនីមួយៗក្នុងការតស៊ូដើម្បីបានជីវិតដែលពួកគេចង់បាន។ 

៦. Pop Out Boy! 

Pop Out Boy! ជាភាពយន្តភាគដែលផ្អែកតាមសាច់រឿងប្រលោមលោករូបភាព ដែលនិយាយពីតួអង្គ Han Sun Nyeo។ នាងជាក្មេងស្រីធម្មតាម្នាក់ ដែលចូលចិត្តអាន comic។ ក៏ប៉ុន្តៃ ស្រាប់តែមានរឿងនឹកស្មានមិនដល់មួយកើតឡើងចំពេះនាង ដោយសុខៗស្រាប់តែតួអង្គ Chun Nam Wook ស្រាប់តែលេចចេញមកពីក្នុង Comic។ 

ខណៈពេលដែល Han Sun Nyeo ព្យាយាមស្វែងរកមូលហេតុដែល Chun Nam Wook អាចលេចចេញពីសៀវភៅនោះបាន នឹងធ្វើយ៉ាងណាដើម្បីឱ្យគេអាចត្រឡប់ទៅពិភពរបស់គេវិញ។

Chun Nam Wook វិញ លោកមានបេសកកម្មតែមួយប៉ុណោ្ណះ គឺឱ្យ Han Sun Nyeo លង់ស្រឡាញ់គេ។ 

Pop Out Boy! មានដំណើររឿងដែលងាយយល់ និងអាចរីករាយទៅជាមួយនឹងតួអង្គ។ ទស្សនិកជនអាចទស្សនារឿងនេះចប់ត្រឹមរយៈពេលតែមួយល្ងាចប៉ុណ្ណោះ ដោយរឿងនេះមានរយៈពេល ១៥នាទីក្នុងភាគ និងមានត្រឹម ១0ភាគតែប៉ុណ្ណោះ។ 

៧. True Beauty

ផ្ដើមពី ប្រលោមលោករូបភាពដែលទទួលបានការពេញនិយមកាលពីឆ្នាំ២០១៨ True Beauty ក៏ទទួលបានភាពជោគជ័យក្នុងទម្រង់ជាភាពយន្តភាគផងដែរ។ 

True Beauty ជាសាច់រឿងរបស់ក្មេងស្រីម្នាក់ដែលតែងតែទទួលបានការមាក់ងាយ ដោយសាតែសម្រស់របស់នាង។ មូលហេតុនេះហើយ ទើបនាងសម្រេចចិត្តប្ដូរទៅរៀននៅសាលាថ្មី និងប្រែប្រួលការធ្វើខ្លួនរបស់នាង។ ផែនការរបស់នាងជោគជ័យតាមអ្វីដែលនាងប៉ង ព្រោះមិនត្រឹមតែនាងលែងទទួលបានការមើលងាយនោះទេ តែវាក៏បាននាំយកមិត្តភាព និងសូម្បីតែទំនាក់ទំនងស្នេហាមកឱ្យនាងផងដែរ។ ខណៈពេលដែលនាងកំពុងតែរីករាយនឹងជីវិតរបស់នាង តើនាងនៅតែអាចរក្សាអាថ៌កំបាំងជារៀងរហូតឬក៏យ៉ាងណា?

លើសពីភាពរីករាយនៃសាច់រឿង និងភាពស្រស់ស្រាយនៃតួអង្គនីមួយៗ True Beauty បានបង្ហាញនូវគុណវិបត្តិនៃការមាក់ងាយទៅទស្សនិកជនផងដែរ។

៨. Twinkling Watermelon 

Twinkling Watermelon ជារឿងរ៉ាវរបស់ Eun Gyeol ដែលប្រឹងរៀនដើម្បីអាចក្លាយទៅជាវេជ្ជបណ្ឌិត និងឆ្លៀតលេងហ្គីតាអគ្គិសនីរបស់ខ្លួននៅតាមដងនាពេលយប់។ បើទោះបីជាគេអាចបែងចែកពេលវេលាសម្រាប់ជីវិតគេក៏ពិតមែន តែនៅពេលដែលឪពុកគេដឹងពីរឿងនេះ ជម្លោះក៏បានកើតឡើង។ 

បន្ទាប់ពីជម្លោះនោះហើយ Eun Gyeol ក៏សម្រេចចិត្តចេញទៅដើរស្រូបខ្យល់អាកាសនៅខាងក្រៅ មុននឹងគាត់ជួបប្រទះនឹងហាងលក់ឧបករណ៍តន្ត្រីដ៏ចម្លែកមួយ ដែលបាននាំគេឱ្យត្រលប់ទៅឆ្នាំ១៩៩៥។ ពេលនោះ Eun Gyeol មានឱកាសបានជួបឪពុករបស់ខ្លួនកាលពីវ័យជំទង់ ដែលកំពុងតែតាមស្រឡាញ់ទៅលើនារីម្នាក់ តែនាងមិនមែនជាម្ដាយរបស់ Eun Gyeol នោះទេ។ ឪពុករបស់ Eun Gyeol ព្យាយាមតាមញ៉ែនាង ហើយគ្រប់យ៉ាងដំណើរការយ៉ាងរលូន។ ទន្ទឹមគ្នានោះ Eun Gyeol ក៏នឹកឃើញថា បើស្នេហារបស់ឪពុកខ្លួនបានជោគជ័យ គាត់នឹងមិនបានរៀបការជាមួយម្ដាយខ្លួន ហើយ Eun Gyeol ខ្លួនឯងក៏មិនអាចមានជីវិតបានដែរ។ ដូច្នេះហើយ គាត់ត្រូវធ្វើយ៉ាងណា ដើម្បីកុំឱ្យរឿងនេះកើតឡើងបាន ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ចូលរួមម្ដងទៀតហើយ! ប្រេនខ្មែរ ALmée Couture នឹងទៅ New York Fashion Week 2026 ខែក្រោយនេះ

ជា​ថ្មី​ម្ដង​ទៀត​ប្រេន​សម្លៀកបំពាក់​កូន​ខ្មែរ​ដែល​ល្បី​លំដាប់​អន្តរជាតិ ALmée Couture ដែល​កសាង​ឡើង​ដោយ​ដៃ​ស្ត្រី​វ័យ​ក្មេង​ដ៏​ស្រស់​ស្អាតTaing Sokhang។ កាលពី​

CSFF ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា

កាលពី​ថ្ងៃ ២១ ខែ សីហា ឆ្នាំ ២០២៦ កន្លង​ទៅ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា (CTB) និង​មហោស្រពភាពយន្តខ្លីចតុមុខ (CSFF)

ប្រទេសអូស្ត្រាលីប្រកាសហាមឃាត់មិនឱ្យបទចម្រៀងបង្កើតដោយ AI ចូលតារាងចម្រៀងផ្លូវការណាមួយឡើយ

ថ្មីៗនេះសមាគមឧស្សាហកម្មថតសំឡេងអូស្ត្រាលី (ARIA) បានចេញវិធានការថ្មីដោយហាមឃាត់បទចម្រៀងដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត

មកស្គាល់ពីត្បូង Zircon ខៀវ របស់ខេត្តរតនគិរី ល្បីសុះសាយរហូតដល់ក្រុមហ៊ុន LV ជ្រើសច្នៃគ្រឿងអលង្ការតម្លៃមហាសាល

ដូច​ដែល​ដឹង​ស្រាប់​ហើយ​ថា កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​ល្បី​រឿង​ក្រោយ​ក្រុមហ៊ុន Louis Vuitton របស់​បារាំង បាន​ច្នៃ​ត្បូង Zircon ខៀវ របស់​ខេត្ត​រតនគិរី នៃ​ប្រទេស​

«កន្លាស់អាវរូបចាបទាំងគ្រាប់» បច្ចុប្បន្នក្លាយជាគ្រឿងតុបតែង​លម្អ​កាយា​កូនក្រមុំ ក្នុងថ្ងៃមង្គលការ

សម្ដេច​ព្រះ​វររាជ​នី នាថ វ័ណ ជា​ម្ចាស់ «កន្លាស់​ចាប​ទាំង​គ្រាប់» ដ៏​ប្រណីត កាលពី​អតីតកាល បាន​កំពុង​ក្លាយ​ជា​គ្រឿងអលង្ការ​ដ៏​ថ្លៃថ្លា នា​ថ្ងៃ​មង្គលការ​កូន​ក្រមុំ

មហោស្រព​ភាពយន្ត​ខ្នាត​ខ្លី​កម្ពុជា បើក​ឱកាស​ឱ្យ​យុវជន​ចែក​រំលែក​រឿងរ៉ាវ​តាម​រយៈ​ខ្សែ​ភាពយន្ត

មហោស្រព​ភាព​យន្ត​ខ្នាត​ខ្លី​កម្ពុជា បាន​ក្លាយ​ជា​វេទិកា​សម្រាប់​សមិទ្ធិករ​វ័យ​ក្មេង​ដែល​ចង់​ប្រឡូក​ក្នុង​វិស័យ​ភាពយន្ត​ដោយ​​ចាប់​ផ្ដើម​ពី​ការ​ផលិត​ភាពយន្ត​ខ្លី ​ដើម្បី​បោះ​ជំហាន​ឈាន​ទៅ​រក​ភាពយន្ត​ខ្នាត​វែង។

ចោះប្រមាត់ ល្បែងកម្សាន្តរបស់ខ្មែរទំនៀមអ្នកសៀមរាបច្រើនលេងក្នុងរដូវវស្សា

ល្បែង​ចោះ​ប្រមាត់ ជា​ប្រភេទ​ល្បែង​កម្សាន្ត​មួយ​របស់​ខ្មែរ ដែល​ល្បែង​មួយ​នេះ​មាន​តែ​នៅ​ភូមិ​កំពង់ភ្លុក , ភូមិ​កំពង់​ឃ្លាំង ស្រុក​សូត្រ​និគម និង​ស្រុក​ជីក្រែង ខេត្ត​សៀមរាប ជា​ភូមិ​ស្ថិត​ជាប់​មាត់​ទន្លេ​សាប។

អ៊ិន លក្ខិណា ចូលដល់ Top 60 នៃការប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026

បវរកញ្ញា​ពិភពលោក​របស់​កម្ពុជា ២០២៦ កញ្ញា អ៊ិន លក្ខិណា បាន​ជាប់​ចូល​ក្នុង​ Top 60 នៃ​ការ​ប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026 ដែល​កំពុង​រៀបចំ​ឡើង​នៅ​ប្រទេស​វៀតណាម

ឪពុកម្ដាយចង់ឱ្យកូនមានចំណេះជំនាញសិល្បៈក្នុងខ្លួន សិក្សាឥតបង់ថ្លៃនៅសាលាមធ្យមវិចិត្រសិល្បៈ

អាណាព្យាបាល​ដែល​មាន​កូន​ៗ​ក្រោម​អាយុ ១៨ ឆ្នាំ ហើយ​ចង់​បណ្ដុះ​ជំនាញ​សិល្បៈ​ក៏​ដូច​ជា​ចង់​ឱ្យ​ពួកគេ​បាន​សិក្សា​នូវ​ចំណេះ​ជំនាញ​ដែល​ដូន​តា​ខ្មែរ​បាន​បន្សល់​ទុក​ឱ្យ ឱកាស​បាន​ដល់​ហើយ។

ទៅ​សៀមរាប​កុំ​ភ្លេច​ចូល​មើល​ពិព័រណ៍​សំលៀកបំពាក់​ប្រពៃណី​បុរាណ​ខ្មែរ សម្រាប់ភ្ញៀវ​ខ្មែរ​ ១ពាន់​រៀល​ប៉ុណ្ណោះ

ដំណឹង​ល្អ​សម្រាប់​ទេសចរ​ដែល​ទៅ​លេង​លេង​កម្សាន្ត​ក្នុង​ខេត្ត​សៀមរាប​កុំ​ភ្លេច​ឆៀង​ចូល​ទស្សនា ពិព័រណ៍​សម្លៀកបំពាក់​បុរាណ​ដែល​ជា​កេរ្តិ៍​ដំណែល​ដូន​តា​បាន​បន្សល់​ទុក​តាំង​ពី​យូរ​លង់​នៅ​ឯ​សារមន្ទីរ​វាយនភណ្ឌ​ប្រពៃណី​អាស៊ី។



Leave a Reply

Your email address will not be published.Required fields are marked *