Halloween បែបខ្មែរ!​ រឿងខ្មោច​ខ្មែរជំនាន់ឆ្នាំ ២០០០ ទាំង ៦នេះ ស័ក្តិសមបំផុតសម្រាប់ទស្សនានៅថ្ងៃ Halloween

អនុស្សាវរីយ៍ជិះកង់ទៅជួលឌីស និងឃ្លុំភួយមើលរឿងខ្មោចកាលពីកុមារភាព ប្រហែលជាការចង់ចាំដ៏ល្អមួយរបស់ប្រជាជនខ្មែរជាច្រើនរូបដែលកើតទាន់ជំនាន់ឆ្នាំ ២០០០ ស្ដើង។ ត្បិតរំលងទៅជាច្រើនឆ្នាំក្ដី តែភាពព្រឺព្រួយនៃភាពយន្តប្រភេទភ័យរន្ធត់ទាំងនោះនៅតែស្ថិតក្នុងការចងចាំនៅឡើយ ហើយបើសិនជាមានឱកាសទស្សនារឿងនេះម្ដងទៀត ជាពិសេសនៅក្នុងថ្ងៃបុណ្យហាឡូវីនដែលនឹងមកដល់នៅថ្ងៃទី៣១ ខែតុលាខាងមុខនេះ អារម្មណ៍ទាំងនោះគង់ប្រហែលជាត្រឡប់មកវិញជាក់ជាមិនខាន។

ហេតុដូចនេះហើយ ថ្ងៃនេះ AMS សូមណែនាំរឿងខ្មោចទាំង ៦ របស់ផលិតករខ្មែរ ធានាថាមើលហើយលែងហ៊ានទៅបន្ទប់ទឹកតែម្នាក់ឯងតែម្ដង។

១. រឿង ព្រាយកន្ទោងខៀវ

មិនត្រឹមតែជារឿងរន្ធត់ដែលនាំឱ្យអ្នកទស្សនាខ្លាចប៉ុណ្ណោះទេ តែរឿងនេះក៏មានតម្លៃសម្រាប់ជំនឿរបស់ប្រជាជនខ្មែរផងដែរ។ សាច់រឿងទាំងមូលបានកើតឡើងក្នុងឆ្នាំ ១៦៨៨ ឯក្រុងសិរីសោភ័ណ ដោយរៀបរាប់ពីដើមកំណើតរបស់ “ព្រាយកន្ទោងខៀវ” ដែលប្រជាជនខ្មែរនៅទីជនបទតែងតែតែមានជំនឿ គោរពខ្លាច និងតែងរៀបចំពេរថ្វាយដល់ព្រាយកន្ទោងខៀវ សម្រាប់ធ្វើការបន់ស្រន់ និងសែនព្រេននានា។

សាច់រឿងផ្ដើមចេញពីរឿងរ៉ាវយល់ច្រឡំរវាងប្ដីប្រពន្ធមួយគូ គឺនាយច័ន្ទ និងនាងខៀវ រហូតមានហេតុធ្វើឱ្យនាងខៀវស្លាប់ទាំងពោះធំ និងក្លាយជាខ្មោចចេញលងអ្នកស្រុក។

២. រឿង ខ្មោចដើមចេកជ្វា

“អូនញ៉ាំកូវ (ដង្កូវ)” នេះជាឃ្លាដែលអ្នកធ្លាប់ទស្សនារឿង ខ្មោចដើមចេកជ្វា ចងចាំមិនភ្លេច។  ក្រៅពីនេះនៅមានឆាកផ្សេងៗទៀតដែលជាការចង់ចាំរបស់អ្នកទស្សនា ដូចជាវគ្គដែលអាចារ្យលោតពីលើផ្ទះ វគ្គពន្លូតដៃទៅបេះក្រូចឆ្មារ និងវគ្គវារតាមមែកចេកទៅកាច់កប្ដីជាដើម។

សាច់រឿងនេះនិយាយពីប្ដីប្រពន្ធមួយគូដែលរស់នៅឯខេត្ត បាត់ដំបង ក្នុងសម័យលង្វែក ដោយក្រោយមកនាងនុតដែលជាប្រពន្ធបានស្លាប់ទាំងមានកូនក្នុងផ្ទៃ ស្របពេលដែលស្វាមីទៅជួយដូរនៅឯស្រុកឆ្ងាយ។ នៅក្នុងរឿងមួយនេះ ក៏បានបញ្ចូលនូវជំនឿនានារបស់ខ្មែរបុរាណផងដែរ ដូចជាជំនឿនៃឆ្មាររំលងសាកសព និងជំនឿទាក់ទងនឹងដើមបាយម៉ាត ដែលអាចជួយបាំងភ្នែកខ្មោចមិនឱ្យឃើញជាដើម។

៣. រឿង ខ្មោចប្រពន្ធអាទុយ

ណែនាំរឿងដែលពេញទៅដោយភាពភ័យខ្លាចអស់ ២រឿងទៅហើយ ដូចនេះអ្នកអានអាចធូរស្បើយអារម្មណ៍បន្តិច តាមរយៈរឿងខ្មោចប្រពន្ធអាទុយ ដែលមានលាយឡំឈុតឆាកកំប្លែង និងរន្ធត់ជាមួយគ្នា អាចនាំឱ្យអ្នកទស្សនាប៉ះរោម និងសើចរឹងពោះក្នុងពេលតែមួយ។

បើនិយាយពីសាច់រឿងវិញ ដើមហេតុនៃសាច់រឿងទាំងមូលគង់មិនកើតឡើងនោះទេ បើសិនជានាយទុយមិនទៅលេងស្រីរហូតធ្វើឱ្យនាងភឿនដែលជាប្រពន្ធលេបថ្នាំសម្លាប់ខ្លួន។ តែទោះបីជាស្លាប់ទៅជាខ្មោចទៅហើយក្ដី តែនាងនៅតែប្រច័ណ្ឌនិងតាមលងប្ដី និងពួកក្លើរហូតដល់គេគ្រប់គ្នាខ្លាចរអា។ រឿងនេះ AMS សូមចាត់ទុកជារឿងខ្មោចកំពូលកំប្លែងមួយរបស់ផលិតករខ្មែរដែលមិនគួរំលង។

៤. រឿង ខ្មោចនាងភូមិរី

ធ្លាប់តែឃើញអ្នកស្រី យក់ ថិតរដ្ឋា បញ្ចេញសំនៀងស្អកពេញដោយទឹកដមយ៉ាងពិរោះស្ដាប់ មានឯណាដល់តែមកដើរតួជា ខ្មោចនាងភូមិរី ធ្វើឱ្យអ្នកគាំទ្រចម្រៀងរបស់អ្នកស្រី ខ្លាចប៉ះសក់តែម្ដង។

និយាយពីសាច់រឿងវិញ ខ្មោចនាងភូមិរី និយាយពីជីវិតកម្មការនីរោងចក្រដែលមានវិបត្តិផ្លូវចិត្តតាំងតែពីក្មេង រហូតរលូតកូនស្លាប់នៅក្នុងបន្ទប់ជួលតែម្នាក់ឯង ក្រោយពីសង្សារប្រាប់ថា ខ្លួនទៅរៀបន្តនៅឯចក្រភពអង់គ្លេស។ ក្រៅពីឈ្មោះថា ខ្មោចនាងភូមិរី AMS សុំដាក់ឈ្មោះកាត់ឱ្យនាងថា ខ្មោចដែកស្វាន ក៏ព្រោះតែឈុតឆាកដាក់ទារុណកម្មគូសង្សារដោយដែកស្វានតែម្ដង។

៥. រឿង ផ្ទះខ្មោចទិញ

ជិះកាត់កំពង់ឆ្នាំងលើកណា ភ្នែកតែងរំពៃរកមើលផ្ទះឈើមួយខ្នងដែលគេតែងនិយមហៅថា ផ្ទះខ្មោចទិញ។

រឿងកុនដែលមានគ្រោងពីរឿងពិតមួយនេះ បានកើតឡើងនៅពេលដែលប្ដីប្រពន្ធមួយគូបានមកសង់ផ្ទះ នៅក្នុងឆ្នាំ ១៩៩៣ នៅឯស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំ។ នៅអំឡុងពេលសម្រាកបាយថ្ងៃត្រង់ ប្ដីប្រពន្ធនេះនិយាយលេងថា នឹងលក់ផ្ទះនេះក្នុងតម្លៃ ១៥តម្លឹង។​ ស្រាប់តែមានអ្នកជិតខាងម្នាក់និយាយកាត់ភ្លាមថា ថ្លៃយ៉ាងនេះមានតែខ្មោចទេទើបហ៊ានទិញ។ ត្បិតជាពាក្យនិយាយលែង តែនៅរាត្រីនោះប្ដីប្រពន្ធទាំងគូបានយល់សុបិនថា មានដង្ខៅសម័យអាណានិគមនិយមបារាំងម្នាក់បានមកទិញផ្ទះនេះ ហើយនេះជាការចាប់ផ្ដើមនៃប្រវត្តិដ៏ព្រឺព្រួចរបស់ផ្ទះមួយខ្នងនេះ។

៦. រឿង ខ្មោចព្យាបាទ

បិទវគ្គដោយរឿង ខ្មោចព្យាបាទ រឿងមួយនេះប្រជុំទៅដោយតារាចម្រៀងល្បីៗរបស់ខ្មែរជំនាន់នោះតែម្ដង ដូចជា លោក​ ហេង ប៊ុនលាភ អ្នកស្រី ឱក សុគន្ធកញ្ញា អ្នកស្រី មាស សុខសោភា អ្នកនាង អោក​ ម៉ារីម៉ា អ្នកនាង អោក សុម៉ាវត្តី និង អ្នកស្រី ឈិន សុធារី ជាដើម។

សាច់រឿងទាំងមូលនិយាយពី ខ្មោចនាងយមរីដែលតាមព្យាបាទក្រុមចម្រៀងកុលាប ៤ទង ក្រោយកុលាបទាំង ៤នេះបានបោកបញ្ឆោតនាងឱ្យទៅខូចខ្លួនជាមួយនឹងលោក ឆុត។ ចំណុចលេចធ្លោបំផុតសម្រាប់រឿងនេះ គឺ “ទំពាំងបាយជូរ” តែម្ដង ព្រោះក្រោយពីពួកនាងស្ដាប់តែងតែទំពាំងបាយជូរធ្លាក់ចេញពីមាត់របស់សាកសពនីមួយៗ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ



Leave a Reply

Your email address will not be published.Required fields are marked *