រំឭកស្នាដៃសម្ដែងដ៏ជក់ចិត្ត ៥ រឿងរបស់ Yoona មុន​មកក្លាយជាមេចុងភៅក្នុងរឿង “Bon Appétit, Your Majesty”

បើនិយាយពីសិល្បករស្រីដែលជោគជ័យទាំងលើឆាកតន្ត្រីនិងអាជីពសម្ដែង គឺពិតជាមិនអាចរំលង Im Yoon-a ឬ Yoon-a សមាជិក SNSD បានឡើយ។ ក្នុងរយៈពេលជាងដប់ឆ្នាំនៅក្នុងវិស័យសិល្បៈ ស្នាដៃរបស់នាងទាំងចម្រៀង រឿងភាគទូរទស្សន៍ និងភាពយន្តកុនសុទ្ធតែទទួលបានការគាំទ្រយ៉ាងខ្លាំង។ ដូចគ្នាជាមួយរឿងភាគថ្មី Bon Appétit, Your Majesty ដែលនាងបានដើរតួជា Yeon Ji-young មេចុងភៅលំដាប់ Michelin ផ្កាយបីនាក់ដែលបានធ្វើដំណើរឆ្លងពេលវេលាទៅជួបស្ដេចផ្ដាច់ការពូកែភ្លក់ម្ហូបក្នុងសម័យ Joseon ដែលពេលនេះកំពុងទាក់ទាញចំណាប់អារម្មណ៍ទស្សនិកជនភ្លូកទឹកភ្លូកដី មិនថាអ្នកចូលចិត្តមើលរឿងបែបបុរាណ និងអ្នកចូលចិត្តមើលការធ្វើម្ហូប។

ខណៈប្រិយមិត្តជាច្រើនប្រហែលកំពុងរង់ចាំវគ្គបន្ទាប់រឿងនេះយ៉ាងអន្ទះសា ថ្ងៃនេះ AMS សូមនាំគ្រប់គ្នាមកមើលស្នាដៃសម្ដែងចំនួន ៥ របស់ Yoona ដែលមានគ្រប់រសជាតិទាំងកំប្លែង មនោសញ្ចេតនា បាញ់ប្រហារ និងបែបគ្រោះមហន្តរាយ ស្ដែងឱ្យឃើញពីទេពកោសល្យដ៏សម្បូរបែបរបស់នាង។

១. រឿងភាគ “You Are My Destiny” ឆ្នាំ២០០៨

និយាយអំពីការសម្ដែងរបស់ Yoona ហើយគឺមិនអាចភ្លេចរឿង “You Are My Destiny” បានឡើយ ខណៈរឿងនេះជាភាពយន្តដំបូងដែលណែនាំនាងដល់មនុស្សជាច្រើនក្នុងនាមជាតារាសម្តែង។ ថ្វីត្បិតតែជាការសម្តែងផ្លូវការដំបូងក៏ដោយ ប៉ុន្តែ Yoona បានធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍ជាមួយភាពទាក់ទាញរបស់នាងនៅក្នុងការសម្តែងរបស់នាងជា ចាងស៊ីប៊ីយុក ។ សាច់រឿង​នេះនិយាយ​ពី​ក្មេង​ស្រី​កំព្រា​ម្នាក់​ដែល​មាន​ក្តី​សុបិន​ចង់​ក្លាយ​ជា​អ្នក​រចនា​ម៉ូដ ប៉ុន្តែជីវិត​របស់​នាងជួបប្រទះ​ការ​ប្រែ​ប្រួល ៣៦០ដឺក្រេ ​និងឧបសគ្គរាប់ពាន់ជំពូក បន្ទាប់ពីទទួលការ​បរិច្ចាគ​ភ្នែកពី​កូន​ស្រី​របស់​គ្រួសារ​អ្នក​មាន ហើយ​ទី​បំផុត​ក្លាយ​ជា​សមាជិក​ក្នុង​គ្រួសារនោះ។

២. រឿងភាគ “K2” ឆ្នាំ២០១៦

បើនិយាយពីស្នាដៃបែបតានតឹងបំផុតដែល Yoona បានសម្តែងនោះ K2 គឺស្ថិតនៅកំពូលបញ្ជីតែម្ដង ព្រោះថាបន្ទាប់ពីតែងតែឃើញរូបភាពរបស់នាងក្នុងលក្ខណៈបែបទន់ភ្លន់ស្រស់ស្រាយ នៅក្នុងរឿងភាគនេះ Yoona បានប្រែក្លាយទៅជាតួអង្គដែលស្មុគស្មាញ ក្នុងនាមជាកូនស្រីឥតខាន់ស្លារបស់អ្នកនយោបាយម្នាក់។ ក្រោយមក នាងបានជួបអតីតទាហានស៊ីឈ្នួលម្នាក់ឈ្មោះ “K2” ដែលបានក្លាយជាអង្គរក្ស។ រយៈពេលជិតមួយទសវត្សរ៍កន្លងមក ភាពយន្តបាញ់ប្រហារនេះនៅតែដក់ជាប់ក្នុងចិត្តរបស់ទស្សនិកជនជាច្រើន។

៣. ភាពយន្ត “Exit” ឆ្នាំ២០១៩

បន្ទាប់​ពីរឿងភាគ ឥឡូវនេះមកនិយាយពីរឿងកុនវិញម្ដង ជាមួយភាពយន្ត Exit ជារឿងកំប្លែងអំពីការរត់គេចពីគ្រោះមហន្តរាយ។ សាច់រឿងនិយាយពីរឿងរ៉ាវរបស់បុរសក្រីក្រម្នាក់ដែលបានជួបស្នេហាដំបូងរបស់ខ្លួនគឺតួអង្គរបស់ Yoona ជាអ្នកគ្រប់គ្រងសណ្ឋាគារ។ ប៉ុន្តែ​អ្វីៗ​បាន​ផ្លាស់ប្ដូរ​វិញ នៅ​ពេល​ឧស្ម័នពុលដ៏​អាថ៌កំបាំង​មួយ​ស្រាប់តែ​គ្រប​ដណ្តប់ពេញ​ទីក្រុង បង្ខំ​ឱ្យ​ពួកគេត្រូវ​ភៀស​ខ្លួនដើម្បីរួច​ជីវិត។ ភាពយន្ត​នេះ​ទទួល​បាន​ជោគជ័យយ៉ាងខ្លាំងទាំងផ្នែកចំណូល និង​ការផ្ដល់ពិន្ទុជាវិជ្ជមានពីអ្នកវិភាគ ដោយបាន​ឈ្នះ​ពាន​ជា​ច្រើន​កម្មវិធី។

៤. រឿងភាគ “Big Mouth” ឆ្នាំ២០២២

សម្រាប់រឿងនេះគឺបានក្លាយជាប្រធានបទក្ដៅគគុកខណៈទស្សនិកជនគ្រប់គ្នាតាមដានចង់ដឹងថា “តើនរណាជា Big Mouse ពិតប្រាកដ?”។ សាច់រឿងរៀបរាប់ប្រាប់​ពី​ដំណើរ​រឿងរបស់ Park Chang-ho (សម្ដែងដោយ Lee Jong-suk) ជាមេធាវី​​​រហស្សនាម Big Mouth ដែលត្រូវបានគេយល់ច្រឡំជាមួយ Big Mouse ដែលជាកំពូលអ្នកបោកប្រាស់។ ដូច្នេះហើយ លោកត្រូវប្រើជំនាញថ្វីមាត់ដើម្បីការពារខ្លួនឯង និងមនុស្សជាទីស្រលាញ់ឱ្យរួចផុតពីគ្រោះថ្នាក់ ខណៈត្រូវស៊ើបនិងលាតត្រដាង Big Mouse ពិតប្រាកដដែលជាអ្នកបញ្ជាការនៅពីក្រោយឆាក។ ក្នុងរឿងនេះ Yoona ដើរតួជានារីគិលានុបដ្ឋាយិកា Go Mi-ho ជាភរិយាតួឯកប្រុសដែលមានចិត្តក្លាហាន តស៊ូ ស្រលាញ់យុត្តិធម៌ និងចាំជួយស្វាមីរបស់ខ្លួនរហូត។ រឿងនេះបានធ្វើឱ្យ Yoona ឈ្នះពាន​តារា​សម្តែង​ឆ្នើមផ្នែក Miniseries និង​ពានរង្វាន់ Best Couple Award នៅ MBC Drama Awards ។

៥. រឿងភាគ “King The Land” ឆ្នាំ២០២៣

ជារឿងភាគដែល​បាន​បង្កើត​ការ​ភ្ញាក់​ផ្អើល​ចាប់​តាំង​ពី​ការ​ប្រកាសសមាសភាពតួសម្ដែង ដែល​ជា​តារាខេប៉ុប​ជំនាន់​ទី​ពីរទាំងពីររូប​គឺ Yoona សមាជិក​ក្រុម SNSD និង Lee Jun-ho សមាជិក​ក្រុម 2PM ។ ខ្សែភាពយន្តបែបមនោសញ្ចេតនានេះ រៀបរាប់ពីរឿងរ៉ាវស្នេហាដែលកើតឡើងនៅសណ្ឋាគារ King រវាង Goo Won (សម្ដែងដោយ Jun-ho) អ្នកស្នងមរតកគ្រួសារមហាសេដ្ឋីក្រុមហ៊ុន King Group និងជាអ្នកស្អប់ស្នាមញញឹមក្លែងក្លាយ ជាមួយតួឯកស្រី Chun Sa-rang (សម្ដែងដោយ Yoon-a) ជាអ្នកទទួលភ្ញៀវដែលតែងតែនាំមកនូវស្នាមញញឹមដ៏កក់ក្តៅ និងផ្តល់ថាមពលវិជ្ជមាន។ ទស្សនៈផ្ទុយគ្នាធ្វើឱ្យពួកគេប៉ះទង្គិចគ្នានៅពេលដំបូង ប៉ុន្តែនៅពេលកាន់តែជិតស្និទ្ធ ទំនាក់ទំនងរបស់ពួកគេក៏កាន់តែរីកចម្រើន ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក



Leave a Reply

Your email address will not be published.Required fields are marked *