បង្ហាញក្រុមចម្រៀងនារីជំនាន់ទី ៤ ទាំង ៥ ក្រុមកំពុងល្បីនាំមុខគេក្នុងវិស័យខេប៉ុប

អាចនិយាយបានថាក្នុងឧស្សាហកម្ម K-pop មានក្រុមចម្រៀងថ្មីៗជាច្រើនបានបង្ហាញខ្លួនជាបន្តបន្ទាប់រហូតពេលនេះគឺដល់ជំនាន់ទី ៥ ទៅហើយ ប៉ុន្តែក្នុងនោះមានតែក្រុមមួយចំនួនតូចប៉ុណ្ណោះដែលអាចស្គាល់ពាក្យថាជោគជ័យ។ សម្រាប់អត្ថបទខាងក្រោមនេះ AMS នឹងបង្ហាញពីក្រុមចម្រៀងនារីជំនាន់ទី៤ ចំនួន ៥ ក្រុមដែលមិនត្រឹមតែកំពុងទទួលបានជោគជ័យឈានមុខគេ តែក៏បានកំណត់ស្តង់ដារថ្មីសម្រាប់អ្នកជំនាន់ក្រោយផងដែរ។

១. NewJeans

បង្ហាញខ្លួនដំបូងក្នុងខែកក្កដា ឆ្នាំ២០២២ NewJeans បានទទួលភាពជោគជ័យភ្លាមៗជាមួយ Concept បែប Y2K ដែលបានក្លាយជា Trend ពេញនិយមថ្មីមួយទៀតក្នុងវិស័យចម្រៀងប៉ុប។ បទចម្រៀងដំបូងរបស់ពួកគេមានចំណងជើងថា “Attention” ពិតជាបានទាក់ទាញការចាប់អារម្មណ៍របស់អ្នកស្ដាប់យ៉ាងទូលំទូលាយ បន្តដោយបទល្បីៗជាច្រើនទៀតដូចជា Hype Boy, OMG, Super Shy, Ditto និង Cool With You ដែលធ្វើឱ្យពួកគេក្លាយជាក្រុមចម្រៀងជួរមុខទាំងវ័យក្មេង។ សមត្ថភាពរបស់សមាជិកក្រុមក្នុងការលាយបញ្ចូលគ្នានូវរសជាតិតន្ត្រីប៉ុប ហ៊ីបហប និង R&B យ៉ាងរលូននៅក្នុងបទចម្រៀង ធ្វើឱ្យពួកគេអាចទទួលបានអ្នកគាំទ្រចម្រុះទូទាំងពិភពលោក។

២. (G)I-DLE

ក្រុមចម្រៀងពីផលិតកម្ម CUBE មួយនេះត្រូវបានគេស្គាល់ច្រើនសម្រាប់តន្ត្រីប្រកបដោយភាពច្នៃប្រឌិត និងនិពន្ធដោយខ្លួនឯង ដែលរក្សាបាននូវលក្ខណៈពិសេសផ្ទាល់ខ្លួនពួកគេ។ ចាប់តាំងពីការបង្ហាញខ្លួនដំបូងជាមួយបទ LATATA និងបទល្បីៗជាបន្តបន្ទាប់ដូចជាបទ Tomboy,បទ Oh My God និងបទ NXDE ពួកគេបានបង្ហាញពីសមត្ថភាពក្នុងបកស្រាយនូវប្រភេទចម្រៀង និង concept ផ្សេងៗគ្នាជានិច្ច។ ជាងនេះទៅទៀត ពួកគេក៏ផលិតចម្រៀងជាច្រើនដែលទាក់ទងនឹងបញ្ហាសង្គម ជាពិសេសបញ្ហារបស់ស្ត្រី។

៣. Aespa

aespa បានក្ដោបយកការចាប់អារម្មណ៍របស់ហ្វេន K-pop យ៉ាងឆាប់រហ័សជាមួយនឹង Concept បែបលោកអនាគត។ បទចម្រៀងដំបូងរបស់ពួកគេគឺ Black Mamba បានណែនាំអ្នកគាំទ្រទៅកាន់ពិភពលោកនិម្មិត ធ្វើឱ្យពួកគេមានភាពខុសប្លែកពីក្រុមផ្សេងទៀត។ បទបន្តបន្ទាប់ដូចជា Next Level និង Savage បានបង្កើតសាច់រឿងកាន់តែគួរឱ្យចាប់អារម្មណ៍បន្ថែមទៀត ព្រមជាមួយការច្រៀងដ៏មានថាមពល និងក្បាច់រាំគួរឱ្យចាប់អារម្មណ៍។

អាល់ប៊ុម​​ចុង​ក្រោយ​របស់ពួកគេ​​មាន​ចំណង​ជើង​ថា Armageddon ធ្វើឱ្យពួកគេគ្រងតំណែងក្រុមកំពូលរបស់ខេប៉ុបជាផ្លូវការ ជាពិសេសសម្រាប់បទចម្រៀង Supernova ដែលបានជាប់ចំណាត់ថ្នាក់កំពូលលើគ្រប់តារាងចម្រៀងកូរ៉េខាងត្បូងរយៈពេលជាច្រើនសប្តាហ៍។

៤. IVE

ទោះបីមិនបានមកពីផលិតកម្មធំៗដូចក្រុមផ្សេង ប៉ុន្តែ IVE ត្រូវបានចាត់ទុកជារសជាតិថ្មីសន្លាងមួយទៀតក្នុងពិភពខេប៉ុបទាំងបទចម្រៀងនិងរូបសម្រស់ដ៏ទាក់ទាញរបស់ពួកគេ។ បង្ហាញខ្លួនក្រោមផលិតកម្ម Starship Entertainment កាលពីចុងឆ្នាំ២០២១ បទ​ចម្រៀង​ដំបូង​របស់​ពួក​គេ​គឺ ELEVEN ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ភ្លាមៗ បន្ទាប់​មក​គឺ​បទ LOVE DIVE និង After LIKE ដែល​ទទួល​បាន​ជោគជ័យខ្លាំង​ស្មើៗ​គ្នា។ ក្រុមចម្រៀងដែលមានសមាជិក ៦ នាក់មួយ​នេះ​អាច​ទទួល​បាន​ពាន​រង្វាន់​ជា​ច្រើន​បន្ទាប់​ពី​ការ​បង្ហាញ​ខ្លួន​ដំបូង​។ សមត្ថភាពរបស់សមាជិកម្នាក់ៗក្នុងការបង្ហាញបទចម្រៀងមានគុណភាពខ្ពស់ និងការសម្តែងគួរឱ្យទាក់ទាញ អាចបង្ហាញឱ្យឃើញពីអនាគតដ៏ភ្លឺស្វាងខណៈពួកគេបន្តកសាងកេរ្តិ៍ឈ្មោះដ៏រឹងមាំនៅក្នុងឧស្សាហកម្មនេះ។

៥. LE SSERAFIM

LE SSERAFIM បានទាក់ទាញការចាប់អារម្មណ៍ជាមួយ Concept បែបសិចស៊ី និងការសម្តែងពោរពេញដោយថាមពលរបស់ពួកគេ។ ចាប់ផ្តើមពីបទ Fearless បទ Easy, បទ ANTIFRAGILE បទ Smart និងបទជាច្រើនទៀតសុទ្ធតែបានបង្ហាញពីការរីកចម្រើនឥតឈប់ឈររបស់ពួកគេ។ ការសម្តែងរបស់ពួកគេធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍ មិនត្រឹមតែនៅក្នុងប្រទេសកូរ៉េខាងត្បូងប៉ុណ្ណោះទេ ប៉ុន្តែនៅលើឆាកអន្តរជាតិក៏ដូចគ្នា ជាក់ស្ដែងដូចជានៅមហោស្រពតន្ត្រី Coachella និងកម្មវិធី MTV Video Music Awards របស់អាមេរិកកាលពីពេលកន្លងទៅ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក



Leave a Reply

Your email address will not be published.Required fields are marked *