ក្រោយក្លាយជាម្ចាស់មកុដ Miss Teen International 2024 លី មួយលាង កាន់តែស្អាតឡើងៗរាល់ថ្ងៃ

លី មួយលាង ដែល​ទទួល​បាន​មកុដ Miss Teen International 2024 ពី​ឥណ្ឌា កាលពី​ពេល​ថ្មី​ៗ​នេះ ទើប​ទទួល​បាន​រថយន្ត​មួយ​គ្រឿង និង​ទឹកប្រាក់ ៥ ម៉ឺន​ដុល្លារ ពី​ការ​ឈ្នះ​កម្មវិធី​ដ៏​ល្បី​មួយ​នោះ។ ដោយ​ស្ថាប័ន Miss Teen International នៅ​ឥណ្ឌា Surprise កាដូ​ឡាន​ឲ្យ​យុវតី​រូប​នោះ​ផង​ដែរ។

ថ្ងៃ​ទទួល​រង្វាន់​អ្នក​គាំទ្រ​សង្កេត​ឃើញ​ថា លី មួយលាង រឹតតែ​ស្អាត​ទៅ​ៗ​តែម្ដង​ហើយ ការ​ស្លៀកពាក់​កាន់តែ​​ប្លែក​សម​ជាមួយ​តំណែង​តែម្ដង។ ក្នុង​ឈុត​ស អម​ដោយ​មកុដMiss Teen International មួយ​លាង រំភើប​រហូត​ដល់​ស្រក់​ទឹកភ្នែក ព្រោះ​ទទួល​បាន​កាដូ​ជា​របស់​មាន​តម្លៃ​ដ៏​ទៅ ២ យ៉ាង។

យុវតី​ដែល​មាន​ទម្រង់​មុខ​ស្រទន់ មាន​មន្ត​ស្នេហ៍ និង​ជា​គ្រាប់​ពេជ្រ​របស់​កម្ពុជា បាន​ថ្លែង​ទាំង​ទឹកភ្នែក​រលីងរលោង​បែប​អំណរ​ដល់​ស្ថាប័ន ក៏​ដូចជា​អ្នក​គាំទ្រ​ជាច្រើន​ចំពោះ​រូប​នាង។ កញ្ញា លី មួយលាង ជយលាភី Miss Teen International 2024 ទទួល​រង្វាន់​រុប​ចំនួន ១០ ម៉ឺន​ដុល្លារ ដោយ​សាច់​ប្រាក់​សុទ្ធ ៥ ម៉ឺន​ដុល្លារ ព្រម​ជាមួយ​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង ៥ ម៉ឺន​ដុល្លារ​ពី​ស្ថាប័ន Miss Teen International។

បើ​ទោះ​ជា​ម្ចាស់​មកុដ Miss Teen International 2024 ទទួល​ទាំង​ទឹកភ្នែក តែ​ជា​ទឹកភ្នែក​នៃ​ក្ដី​អំណរ ហើយ​នាង​នៅតែ​អាច​រក្សា​រូបរាង​ជា​បវរកញ្ញា​បាន ដោយ​ព្យាយាម​ទប់​អារម្មណ៍​មិន​ឲ្យ​ខ្សឹកខ្សួល​ពេក​ឡើយ។ ចំណែក​អ្នក​គាំទ្រ​វិញ​បាន​និយាយ​ថា មួយលាង ត្បិត​យំ ប៉ុន្តែ​បែរ​ជា​គ្មាន​ធ្លាក់​រូប​សម្ផស្ស​ឡើយ បែរ​ជា​មើល​ទៅ​កាន់តែ​ស្អាត​ម្យ៉ាង​ទៅ​វិញ។ នេះ​ជា​ពាក្យ​លេងសើច និង​លើក​ទឹក​ចិត្ត​ដ៏​បវរកញ្ញា​រាង​តូច​ច្រឡឹង។

ទម្រាំ​តែ​ទទួល​បាន​មកុដ Miss Teen International 2024 កញ្ញា​បាន​ប្រឹងប្រែង​ណាស់​រហូត​រយៈ​ពេល ២ ឆ្នាំ​ឯណោះ ទើប​អាច​ជោគជ័យ​បាន​ដូច​សព្វថ្ងៃ ហើយ​អ្នក​គាំទ្រ​បាន​និយាយ​ថា រង្វាន់​សរុប ១០ ម៉ឺន​ដុល្លារ​នោះ ពិតជា​ស័ក្ដិសម​នឹង​ការ​ប្រឹងប្រែង​មិន​គិត​យប់​ថ្ងៃ​រយៈពេល ២ ឆ្នាំ​របស់​នាង។ អ្នក​គាំទ្រ​ខ្លះ​ទៀត បាន​និយាយ​ថា ពួកគេ​ត្រេកអរ​ជាមួយ​រង្វាន់​មួយ​នោះ ជាជាង​សាមី​ខ្លួន​ទៅ​ទៀត ព្រោះ​អ្នក​មាន​សមត្ថភាព និង​ព្យាយាម​ត្រូវ​តែ​បាន​អ្វី​ជា​ការ​តបស្នង៕

រូបភាព៖ Miss Teen Cambodia



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក



Leave a Reply

Your email address will not be published.Required fields are marked *