បេក្ខជនជើងខ្លាំង៣ក្រុម ដែលនឹងឆ្ពោះទៅវគ្គផ្ដាច់ព្រ័ត្រនៃកម្មវិធីល្ខោនខ្មែរ រដូវកាលទី១

អស់រយៈពេលជាច្រើនខែនៃដំណាក់កាលប្រកួត ប្រកបដោយភាពអនុស្សាវរីយ៍សប្បាយរីករាយ រំភើប ភាពសោកស្ដាយ មនោសញ្ចេតនាកាត់ថ្លៃពុំបានរវាងគ្រូបង្វឹក និងកូនក្រុម នាពេលនេះកម្មវិធីល្ខោនខ្មែរ រដូវកាលទី១ ក្រោមគំនិតផ្ដួចផ្ដើមដោយសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង បានមកដល់វគ្គផ្ដាច់ព្រ័ត្រហើយ។ កាលពីវគ្គវេទិការបស់ខ្ញុំ លទ្ធផលដែលប្រកបដោយភាពសុក្រឹតបានរកឃើញបេក្ខជនជើងខ្លាំងទាំង៣ក្រុម រួមមាន៖ ក្រុមមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប ក្រុមខ្ញុំស្រឡាញ់វប្បធម៌នៃស.ស.យ.ក ខេត្តកំពង់ស្ពឺ និងក្រុមយុវជនមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ ដែលទទួលបានពិន្ទុសរុបខ្ពស់ជាងគេ គិតចេញពីពិន្ទុវាយតម្លៃរបស់គណៈកម្មការមេប្រយោគ បូកផ្សំនឹងពិន្ទុបោះឆ្នោតពីសាធារណជននៅលើបណ្ដាញសង្គមហ្វេសប៊ុក។

ក្រុមមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប
ក្រុមមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប

ក្រុមសិល្បៈទាំង៣សមាសភាពក្រុមនេះ នឹងឆ្ពោះទៅការបង្ហាញសមត្ថភាពជាលើកចុងក្រោយ ដើម្បីប្រណាំងប្រជែងដណ្ដើមពានរង្វាន់ ក្នុងវគ្គផ្ដាច់ព្រ័ត្រនៃកម្មវិធីល្ខោនខ្មែរ រដូវកាលទី១។

-ជ័យលាភីលេខ១ នឹងទទួលបានទឹកប្រាក់ ១២ លានរៀល

-ជ័យលាភីលេខ២ នឹងទទួលបានទឹកប្រាក់ ៨ លានរៀល

-រីឯជ័យលាភីលេខ៣ នឹងទទួលបានទឹកប្រាក់ ៤ លានរៀល

ក្រុមខ្ញុំស្រលាញ់វប្បធម៌នៃស.ស.យ.ក. ខេត្តកំពង់ស្ពឺ

មិនត្រឹមតែប៉ុណ្ណោះ ទស្សនីយភាពសិល្បៈបុរាណពិសេសៗនឹងបង្ហាញវត្តមាននៅថ្ងៃផ្ដាច់ព្រ័ត្រផងដែរ។ ដើម្បីជ្រាបថា តើបេក្ខជនក្រុមណានឹងគ្រងជ័យលាភីរង្វាន់លេខ១ ហើយបេក្ខជនក្រុមណាខ្លះនឹងក្លាយជាម្ចាស់ជ័យលាភីលេខ២ និងលេខ៣? សូមកុំភ្លេចតាមដានទស្សនាការផ្សាយផ្ទាល់ វគ្គផ្ដាច់ព្រ័ត្រ ដែលនឹងមានការចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ BTV និងទំព័រហ្វេសប៊ុកផ្លូវការ របស់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែធ្នូ ឆ្នាំ២០២១ ចាប់ពីម៉ោង ៦យប់តទៅ ។

ទស្សនិកជនក៏អាចចូលរួមទស្សនាដោយសេរី​ នៅស្ថានីយទូរទស្សន៍បាយ័នស្ទឹងមានជ័យ ចាប់ពីម៉ោង ៥ល្ងាចតទៅ៕

ក្រុមយុវជនមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ រាជធានីភ្នំពេញ


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ