មកមើលទិដ្ឋភាព​ក្រុងពាលី និង​ហាត់​សមជាមុនសិន សម្រាប់​ព្រឹត្តិការណ៍​​ពិសេសស្អែកនេះ

ការ​សម្ដែង​ល្ខោនខោល​ដែល​ដក​ស្រង់​ត្រង់​ឈុត ត្រី​មេឃ​ក្នុង​រឿង​រាមកេរ្តិ៍ អម​ជា​មួយ​ការ​សម្ដែង​របាំ​ក្បាច់​បុរាណ ជា​ព្រឹត្តិការណ៍​ការ​សម្ដែង​ល្ខោនខោល​ដ៏​ធំ​បំផុត​មួយ​ដែល​មក​ដល់​នា​ថ្ងៃ​សុក្រ​សប្ដាហ៍​នេះ​ ពោល​គឺ​ថ្ងៃ​ទី ២៥ និង ២៦ ខែ​វិច្ឆិកា ឆ្នាំ២០២២ នៅ​អគារ​ខេម​រានី ទីស្នាក់ការ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​រាជធានី​ភ្នំពេញ។​

ក្រុម​សិល្បៈ​យុវជន​ល្ខោនខោល និង​របាំ​បុរាណ​ជំនាន់​ថ្មី ដឹកនាំ​ដោយ លោកគ្រូ ហង់ ភូមិរ៉ា ហៅ យាយ​កន្តែរ៉ែ បាន​ហ្វឹកហាត់​យ៉ាង​សស្រាក់សស្រាំ​ ត្រៀម​ខ្លួន​យ៉ាង​ល្អ និង​បាន​ក្រុង​ពាលី​រួច​ផង​ដែរ​ថ្មីៗ​នេះ ដើម្បី​ត្រៀម​បង្ហាញ​ទៅ​ដល់​សាធារណជន​ទូទៅ ជា​ពិសេស​យុវជន​ឱ្យ​បាន​យល់​ដឹង និង​ស្គាល់​កាន់តែ​ច្បាស់​ពី​ល្ខោនខោល និង​ផ្សព្វផ្សាយ​បន្ត​ពី​វប្បធម៌​ដ៏​ល្អ​ឯក​មួយ​នេះ​របស់​កម្ពុជា។

ព្រឹត្តិការណ៍​ការ​សម្ដែង​ល្ខោនខោល​ដ៏​ធំ​នេះ មិន​ត្រឹម​តែ​មាន​ការ​សម្ដែង​ប៉ុណ្ណោះ​ទេ​ តែ​មហាជន​ដែល​ចូល​រួម​នឹង​មាន​ឱកាស​ស្គាល់​កាន់​តែ​ច្បាស់​ពី​សមិទ្ធផល​សិល្បៈ របស់​ក្រុម​សិល្បៈ​យុវជន​ល្ខោនខោល និង​របាំ​បុរាណ​ជំនាន់​ថ្មី​ដូចជា សំលៀកបំពាក់ ខ្មុក និង​ឧបករណ៍​ភ្លេង​នានា​ តាម​រយៈ​ការ​តាំង​ពិព័រណ៍​នៅ​ក្នុង​បរិវេណ​កម្មវិធី​ទាំង​មូល​។

​កាន់​តែ​កៀក​ថ្ងៃ​មែន​ទែន​ហើយ​កុំ​ភ្លេច​កក់​ថ្ងៃ​ទុក​ ចែកចាយ​ព័ត៌មាន​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​បង​ប្អូន​មក​ចូល​រួម​ឲ្យ​បាន​ច្រើន​ដើម្បី​ស្វែង​យល់​បន្ថែម​ និង​រួម​គ្នា​លើក​ស្ទួយ​វប្បធម៌​ជាតិ​​។ សូម​ទស្សនា​កម្រង​រូបភាព​ក្រុង​ពាលី​របស់​ក្រុម​សិល្បៈ​យុវជន​ល្ខោនខោល និង​របាំ​បុរាណ​ជំនាន់​ថ្មី​ទាំង​អស់​គ្នា​មុន​ថ្ងៃ​សម្ដែង​ផ្លូវការ​ចូល​មក​ដល់​ឆាប់ៗ​នេះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម