សិល្បករខេប៉ុបទាំង ១០ ដែលមានការប្រគំតន្ត្រីធំ និងរកចំណូលបានច្រើនជាងគេនៅសេអ៊ូលនាដើមឆ្នាំ២០២៥

បើទោះបីសិល្បករ K-pop បន្តគ្របដណ្តប់លើឆាកតន្ត្រីជាសកល ប៉ុន្តែទីក្រុងសេអ៊ូលនៅតែជាវេទិកាស្នូលសម្រាប់ការសម្តែងផ្ទាល់ ជាមួយការរៀបចំឆាកដ៏អស្ចារ្យ និងជាកន្លែងដែលមានអ្នកទស្សនាណែនណាន់ដដែល។ ជាក់ស្ដែងឆ្នាំ2025នេះ មានការ​ប្រគំតន្ត្រីពីសំណាក់សិល្បករជាច្រើនទាំងជាក្រុម និងទោលដែលបានក្លាយជាពេលវេលាមិនអាចបំភ្លេចបានសម្រាប់អ្នកគាំទ្រខេប៉ុប។ ខាងក្រោមនេះយើងនឹងបង្ហាញពីការប្រគំតន្ត្រីដែលជោគជ័យបំផុតទាំង 10 នៅទីក្រុងសេអ៊ូលក្នុងឆ្នាំនេះ៖

1. G-DRAGON: “2025 WORLD TOUR: Ubermensch”

G-DRAGON ដណ្តើមបានចំណាត់ថ្នាក់កំពូលជាមួយការប្រគំតន្ត្រីដែលលក់សំបុត្រដាច់អស់ដល់ទៅពីរថ្ងៃនៅពហុកីឡដ្ឋាន Goyang Sports Complex ដែលទាក់ទាញអ្នកទស្សនារហូតដល់ 68,339 នាក់។ ប្រាក់ចំណូលសំបុត្រសរុបឈានដល់ 7.97 ពាន់លានវ៉ុន (ប្រហែល 5.42 លានដុល្លារអាមេរិក) ក្លាយជាការប្រគំតន្ត្រីដែលរកចំណូលបានខ្ពស់បំផុតនៅទីក្រុងសេអ៊ូលគិតត្រឹមខែមេសានេះ។

2. j-hope (BTS): – “HOPE ON THE STAGE”

j-hope បានរៀបចំការសម្តែងចំនួនបីនៅ KSPO Dome ដោយទាក់ទាញអ្នកគាំទ្រចូលទស្សនាចំនួន 37,801 នាក់។ ការប្រគំតន្ត្រីរបស់សមាជិក BTS រូបនេះបាននាំមកនូវប្រាក់ចំណូល 6.83 ពាន់លានវ៉ុន (ប្រហែល 4.64 លានដុល្លារអាមេរិក) ពីការលក់សំបុត្រ និងបានជាប់ចំណាត់ថ្នាក់ខ្ពស់បំផុតទីពីរទាំងចំនួនទស្សនិកជន និងប្រាក់ចំណូល។

3. NCT 127 : “4TH TOUR ‘NEO CITY : SEOUL – THE MOMENTUM”

NCT 127 បានសម្ដែងនៅ Gocheok Sky Dome រយៈពេលពីរយប់ នៅចំពោះមុខអ្នកគាំទ្រសរុប 36,860នាក់។ ការប្រគំតន្ត្រីនេះបានបង្កើតប្រាក់ចំណូល 5.75 ពាន់លានវ៉ុន (ប្រហែល 3.91 លានដុល្លារអាមេរិក) ជាប្រាក់ចំណូល ធ្វើឱ្យពួកគេអាចជាប់ចំណាត់ថ្នាក់ទីបីក្នុងបញ្ជីនេះ។

4. TXT: “ACT : PROMISE – EP.2”

TXT បង្កការចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងការសម្តែងបីថ្ងៃនៅ Inspire Arena ដោយទាក់ទាញអ្នកចូលរួមទស្សនាចំនួន 26,368 នាក់។ ជាមួយចំណូលពីការលក់សំបុត្រសរុប 4.38 ពាន់លានវ៉ុន (ប្រហែល 2.98 លានដុល្លារអាមេរិក) ធ្វើឱ្យពួកគេទទួលបានចំណាត់ថ្នាក់ទីបួន។

5. Taeyeon (Girls’ Generation): “The TENSE”

Taeyeon បានសម្ដែងនៅ KSPO Dome រយៈពេលបីយប់ នៅចំពោះមុខអ្នកគាំទ្រសរុបចំនួន 28,682 នាក់។ ការប្រគុំតន្ត្រីរបស់នាងរកចំណូលបានជាង 4.00 ពាន់លានវ៉ុន (ប្រហែល 2.72 លានដុល្លារអាមេរិក) ដែលធ្វើឱ្យនាងបានជាប់ចំណាត់ថ្នាក់ទីប្រាំ បើទោះបីជាការបង្ហាញពីប្រាក់ចំណូលផ្លូវការតិចជាងបន្តិចក៏ដោយ។

6. aespa: “LIVE TOUR – SYNK : PARALLEL LINE – ENCORE”

aespa បានត្រលប់មកឆាកតន្ត្រីវិញជាមួយការសម្ដែងពីរថ្ងៃនៅ KSPO Dome នៅចំពោះមុខអ្នកគាំទ្រចំនួន 19,855 នាក់។ កម្មវិធី​របស់ពួកគេបាន​ទាញប្រាក់ចំណូលបាន​ជាង 3.30 ពាន់​លានវ៉ុន (ប្រហែល 2.24 លាន​ដុល្លារ) ពី​ការ​លក់​សំបុត្រ។

7. DAY6: “3RD WORLD TOUR <FOREVER YOUNG>”

DAY6 បានធ្វើបានធ្វើការប្រគំតន្ត្រីនៅមជ្ឈមណ្ឌលសន្និបាត Daegu EXCO ចំនួនពីរថ្ងៃសម្រាប់អ្នកចូលរួមទស្សនាចំនួន 19,570 នាក់។ ជាមួយនឹងប្រាក់ចំណូល 3.03 ពាន់លានវ៉ុន (ប្រហែល 2.06 លានដុល្លារអាមេរិក) ពួកគេបានជាប់ចំណាត់ថ្នាក់ទីប្រាំពីរ។

8. THE BOYZ: “Fan-CON ‘The B Land'”

ក្នុងការសម្ដែងរយៈពេលបីយប់នៅ KSPO Dome ក្រុមចម្រៀង THE BOYZ បានទាក់ទាញអ្នកគាំទ្រចូលទស្សនាចំនួន 23,761 នាក់ និងរកចំណូលបាន 3.06 ពាន់លានវ៉ុន (ប្រហែល 2.08 លានដុល្លារអាមេរិក) នាំឱ្យពួកគេបានជាប់នៅលេខប្រាំបីក្នុងបញ្ជី។

9. ATEEZ: “2025 WORLD TOUR [TOWARDS THE LIGHT : WILL TO POWER] FINALE”

ATEEZ បានបញ្ចប់ដំណើរប្រគំតន្ត្រីទេសចរណ៍ពិភពលោករបស់ពួកគេជាមួយនឹងកម្មវិធីចុងក្រោយចំនួនពីរថ្ងៃនៅពហុកីឡដ្ឋាន KSPO Dome ដោយបានទាក់ទាញអ្នកគាំទ្រចំនួន 16,671 នាក់ និងបង្កើតប្រាក់ចំណូលបាន 2.67 ពាន់លានវ៉ុន (ប្រហែល 1.82 លានដុល្លារអាមេរិក) ពីការលក់សំបុត្រ។

10. IVE: “THE 3RD FAN CONCERT ‘IVE SCOUT’”

បិទបញ្ជីក្រោយគេគឺក្រុមចម្រៀងនារី IVE ដែលបានសម្តែងចំពោះមុខអ្នកគាំទ្រ 19,735 នាក់នៅ KSPO Dome សម្រាប់ការសម្ដែងចំនួនពីរថ្ងៃ។ ការប្រគំតន្ត្រីរបស់ពួកគេបាននាំមកនូវប្រាក់ចំណូលសរុប 2.47 ពាន់លានវ៉ុន (ប្រហែល 1.68 លានដុល្លារអាមេរិក) ធ្វើឱ្យពួកគេបានជាប់ចំណាត់ថ្នាក់កំពូលទី១០ ក្នុងបញ្ជី៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ

ហេតុផល ៥ យ៉ាងដែលប្រជាជនខ្មែរគ្រប់រូបមិនគួររំលងការទៅទស្សនាភាពយន្ត «LOOT»

ភាពយន្តឯកសារស៊ើបអង្កេត «LOOT: ការវិលត្រឡប់មកវិញនូវរតនៈសម្បត្តិវត្ថុរបស់កម្ពុជា» ដែលលាតត្រដាងរឿងរ៉ាវប្រវត្តិសាស្ត្រដ៏សំខាន់នៃការលួចវត្ថុបុរាណ

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ



Leave a Reply

Your email address will not be published.Required fields are marked *