ព្រឺសម្បុរ! ១៤ ឆ្នាំមុនកប៉ាល់ Titanic លិច ធ្លាប់មានប្រលោមលោកមួយ សាច់រឿងស្រដៀងកប៉ាល់ Titanic ខ្លាំង ឥឡូវក៏មានរឿងផ្ទុះនាវាម្ដងទៀត

ត្រលប់ទៅឆ្នាំ ១៨៩៨ អ្នកនិពន្ធជនជាតិអង់គ្លេសម្នាក់ឈ្មោះ Morgan Robertson បានសរសេរប្រលោមលោកមួយមានចំណងជើងថា ‘The Wreck of the Titan’ ឬ ‘Futility’។ ប្រលោមលោកនេះនិយាយអំពីរឿងរ៉ាវរបស់លោក John Rowland អតីតនាវិកកងទ័ពជើងទឹកសហរដ្ឋអាមេរិក ដែលបន្ទាប់ពីត្រូវបានបណ្តេញចេញ គេបានដាក់គាត់ឱ្យធ្វើការនៅលើកប៉ាល់ឈ្មោះ Titan ជាកប៉ាល់ដែលវែងជាងគេ និងធំជាងគេ ហើយ​គេ​ជឿ​ថា​ជា​កប៉ាល់​ដែល​មិន​ចេះលិច។

ប៉ុន្តែខណៈពេលដែលកំពុងឆ្លងកាត់មហាសមុទ្រអាត្លង់ទិកខាងជើង កប៉ាល់នេះបានបុកជាមួយផ្ទាំងទឹកកក បណ្តាលឱ្យលិចទៅបាតសមុទ្រ និងមានអ្នកស្លាប់ជាច្រើន។ ចំណែក Rowland អាចរួចជីវិតពីឧប្បត្តិហេតុនេះ។ រឿងរ៉ាវនៃកប៉ាល់ Titan ក្នុងប្រលោមលោកនេះគឺស្រដៀងទៅនឹងហេតុការណ៍ពិតនៃគ្រោះថ្នាក់លិចកប៉ាល់ Titanic ក្នុងឆ្នាំ ១៩១២ ឬ ១៤ ឆ្នាំបន្ទាប់ពីប្រលោមលោកត្រូវបានបោះពុម្ពផ្សាយ។

មិន​ត្រឹម​តែ​គ្រោងរឿងដូចគ្នានោះ​ទេ ប៉ុន្តែ​ព័ត៌មាន​លម្អិត​ជា​ច្រើន​គឺ​ស្រដៀង​គ្នាដែរ មិនថាជាឈ្មោះ Titan និង Titanic ហើយទាំងពីរគឺសុទ្ធតែជាកប៉ាល់ឆ្លងសមុទ្ររបស់អង់គ្លេសដូចគ្នា។ ចំណុចស្រដៀងគ្នាផ្សេងទៀតរួមមាន៖

  • ប្រវែងនៃកប៉ាល់ Titan ក្នុងប្រលោមលោកគឺ ២៤៤ ម៉ែត្រ ខណៈដែលកប៉ាល់ Titanic មានប្រវែង ២៦៩ ម៉ែត្រ។
  • ល្បឿនកប៉ាល់ Titan នៅពេលបុកជាមួយផ្ទាំងទឹកកកគឺ ៤៦,៣ គីឡូម៉ែត្រ/ម៉ោង ខណៈកប៉ាល់ Titanic មានល្បឿន ៤១,៦ គីឡូម៉ែត្រ/ម៉ោង។
  • កប៉ាល់ទាំងពីរមានបំពង់ផ្សែងចំនួនបួន។
  • កប៉ាល់ Titan មានអ្នកដំណើរប្រហែល ២៥០០ នាក់នៅលើនោះ ចំណែកប៉ាល់ Titanic មានអ្នកដំណើរប្រហែល ២២០០ នាក់
  • កប៉ាល់ទាំងពីរបានបុកជាមួយផ្ទាំងទឹកកកក្នុងខែមេសានៅអាត្លង់ទិកខាងជើងដូចគ្នា។
  • ចំណុចដែលកប៉ាល់ទាំងពីរលិចមានចម្ងាយប្រហែល ៧៤០,៨ គីឡូម៉ែត្រ ពីឆ្នេរសមុទ្រ Newfoundland ប្រទេសកាណាដា។
  • មិនទាន់អស់ទេ កប៉ាល់​ទាំង​ពីរ​បាន​បុក​ជាមួយ​ផ្ទាំង​ទឹកកក​នៅ​ពាក់​កណ្តាល​អធ្រាត្រដូចគ្នា ចំផ្នែកខាងស្ដាំកប៉ាល់ដូចគ្នា ហើយក្នុងអំឡុងពេលគ្រោះថ្នាក់ ទូក​សង្គ្រោះ​ក៏​មិន​មាន​គ្រប់គ្រាន់​ដូចគ្នា ដោយកប៉ាល់ Titan មានទូកសង្គ្រោះចំនួន ២៤ គ្រឿង ចំណែកកប៉ាល់ Titanic មានទូកសង្គ្រោះចំនួន ២០ គ្រឿង។

ទោះយ៉ាងណាក៏ដោយ ព័ត៌មានលម្អិតមួយចំនួនក៏មានភាពខុសគ្នាដែរ ដូចជាចំនួនអ្នករស់រានមានជីវិតលើកប៉ាល់ Titan មានតែ ១៣ នាក់ ចំណែកនៅលើកប៉ាល់ Titanic មាន ៧០៥ នាក់។ ទិសដៅធ្វើដំណើរខុសគ្នា ដោយកប៉ាល់ Titan បានធ្វើដំណើរពីអាមេរិកទៅអៀរឡង់ ចំណែកកប៉ាល់ Titanic បានធ្វើដំណើរពីអង់គ្លេសទៅអាមេរិក។ ស្ថានភាពនៃកប៉ាល់បន្ទាប់ពីការបុកគឺខុសគ្នា ដោយកប៉ាល់ Titan ទាំងមូលបានលិច ចំណែកកប៉ាល់ Titanic ត្រូវបានបាក់ជាពីរ មុនពេលលិចចូលទៅក្នុងសមុទ្រ។
ភាពស្រដៀងគ្នាឡើងព្រឺសម្បុរដូច្នេះធ្វើឱ្យមនុស្សជឿថា Morgan Robertson ដែលជាអ្នកនិពន្ធប្រលោមលោកនេះ ប្រាកដជាមានញាណពិសេសអាចមើលឃើញ​អនាគត។

រហូតដល់ខែមិថុនា ឆ្នាំ ២០២៣ ថ្មីៗនេះ ក៏មាន​ហេតុការណ៍សោកនាដកម្មមួយទៀតកើតឡើង គឺនាវាជ្រមុជទឹកទៅទស្សនាខ្មោចកប៉ាល់ Titanic ត្រូវ​បាន​គេ​បញ្ជាក់ថាបានផ្ទុះខ្ទេចនៅបាតសមុទ្រ ហើយ​អ្នកដំណើរ​ទាំង​ ៥ នាក់​បាត់បង់ជីវិតទាំងអស់ ធ្វើឱ្យគេនឹកឃើញប្រលោមលោកនេះម្ដងទៀតព្រោះឈ្មោះរបស់នាវាជ្រមុជទឹកដែលផ្ទុះនោះមានឈ្មោះ Titan ដូចឈ្មោះកប៉ាល់ក្នុងប្រលោមលោកនេះបេះបិតតែម្ដង ៕

ចុះប្រិយមិត្ត​វិញ​គិត​យ៉ាងណាចំពោះភាពចៃដន្យនេះ?



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ