ពេជ្រ វត្តីសារ៉ាវឌ្ឍី និយាយពីចំណុចសំខាន់ សម្រាប់អ្នកបន្តតំណែង Miss Grand ពីនាង​​

អ្នកស្នេហាវិស័យបវរកញ្ញាពិតជ្រាបច្បាស់ហើយថា ពេលនេះជាសមរភូមិដ៏ក្តៅគគុករបស់បេក្ខភាពផ្លូវការទាំង ២៥ រូប ឆ្ពោះទៅការដណ្តើមមកុដ Miss Grand Cambodia 2023  ដែលមានតម្លៃដល់ទៅ ២៧ ម៉ឺនដុល្លារ។ ជយលាភី Miss Grand Cambodia 2023 នឹងមកជំនួសតំណែង ពេជ្រ វត្តីសារ៉ាវឌ្ឍី ហើក៏មានភារៈកិច្ចតំណាងជាតិកម្ពុជាទៅប្រកួតកម្មវិធី​Miss Grand International 2023 នៅ​វៀតណាម នាពេលខាងមុខនេះដែរ។

ខណៈការប្រកួតកំពុងដំណើរការយ៉ាងសស្រាក់សស្រាំ ស្រាប់តែអ្នកប្រើប្រាស់ Tik Tok ម្នាក់បានចោតជាសំនួរទៅកាន់ Miss Grand Cambodia 2022 ថា ឆ្នាំនេះ «queen  គិតថានរណាអាចបន្តតំណែងពី queen?»

ភ្លាមៗនោះ វត្តី បានឆ្លើយតបថា ទាំង ២៥ នាក់ គឺអាចមានឱកាសទាំងអស់ ព្រោះមើលទៅបេក្ខភាពមានសមត្ថភាពដូចៗគ្នា ប៉ុន្តែអ្វីដែលសំខាន់គឺនៅថ្ងៃប្រកួត  Preliminary និង final ថា នរណាដែលចេះធ្វើឱ្យខ្លួនឯងផ្ទុះខ្លាំង និងអាចទាក់ទាញចិត្តមនុស្សគ្រប់គ្នា។ Grand ពេលនេះគេត្រូវការអ្នកដែលបន្តការងារ​បាន អ្នកដែលមានអាជីពអាចបន្តឈ្មោះ និង license Grand ទៅមុនទៀតបាន នៅពេលដែលយើងចូលជាគ្រួសារគេ។ ជារួម គឺគេត្រូវមនុស្សដែលពូកែ entertain មនុស្សឱ្យគេសប្បាយ គេត្រូវការភាពសប្បាយពីធម្មជាតិរបស់យើង។

ការរៀបរាប់ខាងលើរបស់ កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី អាចជាជំនួយបន្ថែមសម្រាប់បេក្ខភាពប្រកួតទាំង ២៥ រូប ដែលកំពុត្រៀមប្រកួតដណ្តើមមកុដ Miss Grand Cambodia 2023 នៅអំឡុងតែសីហាខាងមុខនេះ។

សូមជម្រាបថា បច្ចុប្បន្នបេក្ខភាពផ្លូវការទាំង ២៥ រូប កំពុងហ្វឹកហាត់ពង្រឹងសមត្ថភាពបន្ថែមជាមួយគ្រូជំនាញរៀបចំដោយស្ថាប័ន Miss Grand Cambodia 2023 របស់អ្នកស្រី អ៊ឹម សុគន្ធា។ ប្រាប់ចំពោះមុខអ្នកសារព័ត៌មានសិល្បៈក្នុងស្រុកកាលពីពេលថ្មីៗនេះ អ្នកស្រី អ៊ឹម សុគន្ធា បានលើកឡើងថា ការចំណាយលើការប្រកួតឆ្នាំនេះពិតជាច្រើនមែនទែន ប្រសិនបើអ្នកស្រីរៀបចំឱ្យកាន់តែធំ ខ្ទង់ចំណាយអាចលោតឡើងដល់កន្លះលានដុល្លារក៏អាចថាបាន។ អ្នកស្រីហ៊ានអះអាងថា ការប្រកួត Miss Grand Cambodia 2023 មានរឿងភ្ញាក់ផ្អើលច្រើន តែសុំមិនទម្លាយឱ្យដឹងពេលនេះឡើយ ទុកឱ្យឃើញពេលប្រកួតតែម្តង។

អ្នកស្រីសុំមិនប្រៀបធៀបរវាង Miss Grand Cambodia ឆ្នាំមុន និងឆ្នាំនេះ តែប្រាប់បានថា ការរៀបចំឆ្នាំនេះគឺថ្មីប្លែកអស្ចារ្យ ធ្វើបែបណាឱ្យទាក់ចិត្តទាក់ភ្នែកទស្សនិកជន។ ម្ចាស់ស្ថាប័ន Miss Grand Cambodia 2023 សង្ឃឹមថា ពុកម៉ែបងប្អូននឹងរង់ចាំមើលភាពអស្ចារ្យនៃការប្រកួត Miss Grand Cambodia 2023 ទាំងអស់គ្នា ព្រោះកម្មវីធីមានរឿង surprise ច្រើនណាស់៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ