សត្វ​ចិញ្ចឹម​ច្រើន​តែ​មាន​ចរិត​កាត់តាម​ម្ចាស់​ ពិត​ឬ​អត់​? ឆែកមើល​ដើម្បី​ដឹង​សត្វ​ប្រភេទណា​ត្រូវ​នឹង​ចរិត​របស់​អ្នក

បើ​និយាយ​ពី​សត្វ​ចិញ្ចឹម​ប្រិយមិត្ត​ប្រាកដ​ជា​នឹក​ទៅ​ដល់​ សត្វ​ឆ្មា​ និង​ សុនក​ មុន​គេ​ជាក់​ជា​មិន​ខាន​។ តែ​សត្វ​ចិញ្ចឹម​ដែល​យើង​នឹង​លើក​យក​មក​និយាយ​នៅ​ពេល​នេះ​បូក​រួម​ទាំង​ កណ្ដុរ​ និង​ត្រី​ថែម​ទៀត​ផង​។ ពិត​ណាស់​ថា​ពពួក​សត្វ​ និង​រស​និយម​របស់​យើង​ម្នាក់ៗ​ខុស​ពី​គ្នា​

​ ដូច្នេះ​ហើយ​ការ​ចិញ្ចឹម​ ការ​បង្រៀន​ទៅ​ដល់​សត្វ​ចិញ្ចឹម​របស់​អ្នក​ក៏​មាន​វិធី​ខុស​ពី​គ្នា។ អ្នក​ខ្លះ​ជា​មនុស្ស​ឯកា​ទើប​ចង់​មាន​សត្វ​ចិញ្ចឹម​ដើម្បី​បាន​គ្នា​ អ្នក​ខ្លះ​ចូល​ចិត្ត​ឲ្យ​សត្វ​ចិញ្ចឹម​មក​យក​ចិត្ត​​។ អ្នក​ខ្លះ​ទៀត​គ្រាន់​តែ​លង់​ស្នេហ៍​ជា​មួយ​នឹង​ភាព​គួរ​ឲ្យ​ស្រឡាញ់​របស់​សត្វ​។ សត្វ​គ្រប់​ប្រភេទ​មាន​និស្ស័យ​និង​អត្តចរិត​​ ខុស​ពី​គ្នា​ ជាក់​ស្ដែង​ដូច​ជា​ សត្វ​ឆ្មា​ជា​សត្វ​ដែល​មាន​ចរិត​ឆ្មើងឆ្មៃ​ ថ្នម​ខ្លួន​ ពេល​ខ្លះ​កំណាញ់​ខ្លួន​សូម្បី​តែ​ជា​មួយ​ម្ចាស់​ខ្លួន​ឯង។ ក្រៅ​ពី​នោះ​សត្វ​ឆ្មា​គឺ​ជា​សត្វ​មួយ​ប្រភេទ​ដែល​ពូកែ​យក​ចិត្ត​ម្ចាស់​ធ្វើ​ឲ្យ​យើង​លង់​ស្រឡាញ់​ដោយ​មិន​ដឹង​ខ្លួន​ ។

មក​ត​ជា​មួយ​នឹង​សត្វ​ដែល​សុនក​ដែល​ជា​សត្វ​មាន​ចរិត​រួសរាយ​ សប្បាយ​រីករាយ​ស្ទើរ​តែ​គ្រប់​ពេល​​ជា​ពិសេស​គឺ​ជា​សត្វ​ដែល​ស្មោះ​ត្រង់​ចំពោះ​ម្ចាស់​យ៉ាង​ខ្លាំង។ សុនក​គឺ​ជា​សត្វ​ដែល​តែង​តែ​ចាំ​មើល​ចាំ​សង្កេត​សកម្មភាព​របស់​ម្ចាស់​ ចាំ​តាម​ ចាំ​យក​ចិត្ត​ ចាំ​ការពារ​ និង​ចាំ​បោក​ស៊ី​ជា​និច្ច។ ពូជ​សុនក​មាន​ច្រើន​ប្រភេទ​ខុស​ពី​គ្នា​ជាក់​ស្ដែង​ដូច​ជា​ពូជ​ Husky ឬ​ ដែល​យើង​ហៅ​ថា​ពូជ​អ្នក​ចម្បាំង​ ពូជ​នេះ​មាន​ចរិត​ កំប្លែង​ ឡេមឡឺម​ ឡប់ៗ​ ចូល​ចិត្ត​រក​ការងារ​ក្រៅ​ឲ្យ​ម្ចាស់​ធ្វើ​ជា​រឿយៗ​ ដូច​ជា​ ឡើង​លើ​ដើម​ឈើ​ដើម្បី​យក​គាត់​ចុះ​មក​វិញ​ ពេល​ខ្លះ​ក៏​នៅ​ក្នុង​ភក់​ និង​លើ​ដំបូល​ផ្ទះ​ជា​ដើម។ ដូច្នេះ​មនុស្ស​ដែល​មាន​អត្តចរិត​កំប្លុក​កំប្លែង​តែង​តែ​នឹក​ដល់​សុនក​ប្រភេទ​នេះ​ជាក់​ជា​មិន​ខាន។

សត្វ​បន្ទាប់​ដែល​យើង​លើក​យក​មក​និយាយ​គឺ​កូន​កណ្ដុរ​បារាំង​ ឬ​ Hamster ។ Hamster ជា​សត្វ​ដែល​មាន​ចរិត​ពូកែ​ខ្មាស​អៀន​តែ​ក៏​ចង់​ដឹង​ចង់​លឺ​។ ចូល​ចិត្ត​ដេក​ពេល​ថ្ងៃ​ ហើយ​រត់​លេង​ពេល​យប់​ កូន​កណ្ដុរ​ប្រភេទ​នេះ​មាន​ទាំង​ប្រភេទ​កាច​និង​ស្លូត។ តែ​កូន​កណ្ដុរ​ខ្លះ​មិន​មែន​កាច​មក​ពី​ពូជ​ទេ​គឺ​កាច​មក​ពី​ការ​ចិញ្ចឹម​មើល​ថែ​របស់​ម្ចាស់​។

សត្វ​ចុង​ក្រោយ​គឺ​សត្វ​ត្រី​​មាស​ ឬ​ ត្រី​កន្ទុយ​បី​ និង​ត្រី​ក្រឹម​។ សត្វ​ប្រភេទ​នេះ​ជា​សត្វ​ដែល​មាន​ភាព​ស្រស់​ស្អាត​ពី​ធម្មជាតិ​ មនុស្ស​ជា​ច្រើន​និយម​ចិញ្ចឹម​ដើម្បី​តាំង​លំអ​ក្នុង​ផ្ទះ​។ ត្រី​ប្រភេទ​នេះ​ជា​សត្វ​ដែល​មិន​កាច​សាហាវ​ ងាយ​ចុះ​ចំណោម​គ្នា​ ឆាប់​ភ្ញាក់​ផ្អើល​ អាច​ចិញ្ចឹម​លាយ​ជា​មួយ​ត្រី​ប្រភេទ​ផ្សេង​បាន​យ៉ាង​ងាយ។ ដូច្នេះ​សម្រាប់​អ្នក​ដែល​ស្រឡាញ់​ចូល​ចិត្ត​សត្វ​ ប្រភេទ​ណា​ ឬ​កំពុង​តែ​ចិញ្ចឹម​សត្វ​ណា​មួយ​សាក​សង្កេត​មើល​ថា​ពួក​គេ​មាន​ចរិត​ស្រដៀង​គ្នា​ជា​មួយ​អ្នក​ដែរ​ឬ​ទេ?



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ



Leave a Reply

Your email address will not be published.Required fields are marked *