មកដឹងពីអត្ថន័យដ៏ផ្អែមល្ហែម និងអត្ថប្រយោជន៍សុខភាពនៅពីក្រោយភេសជ្ជៈតំណាងភាសាស្នេហ៍ក្នុងរឿង The Early Spring

ថ្មីៗនេះ osmanthus milk ឬទឹកដោះគោផ្កាគួយហ័រកំពុង trending យ៉ាងខ្លាំងនៅកម្ពុជាក្រោយតួឯកប្រុស Luan Nian សម្ដែងដោយតារាប្រុស Jing Boran បានធ្វើទឹកដោះគោផ្កាគួយហ័រក្ដៅមួយកែវឱ្យតួឯកស្រី Shang Zhitao សម្ដែងដោយ Sun Qian ក្នុងខ្សែភាពយន្ដភាគចិន Early Spring។ យោងតាមការស្រាវជ្រាវទឹកដោះគោផ្កាគួយហ័រ ឬ osmanthus milk គឺជាសញ្ញានៃភាសាស្នេហ៍ដ៏ផ្អែមល្ហែម ការយកចិត្តទុកដាក់ និងភាពកក់ក្ដៅដែលតួឯកប្រុសផ្ដល់ទៅឱ្យតួឯកស្រី។

យ៉ាងណាមិញនេះមិនមែនគ្រាន់ជាភេសជ្ជៈដែលបង្ហាញពីបេះដូងស្មោះជូនតួឯកស្រីឡើយ ប៉ុន្តែ osmanthus milk ក៏មានអត្ថប្រយោជន៍មិនធម្មតាដែរ។ យោងតាមការចេញផ្សាយពីគេហទំព័រសុខភាពជាច្រើន៖

១. សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មកោសិកា

ផ្កាគួហ័រសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មកោសិកាដូចជា polyphenols, flavonoids និង phenolic acids ដែលជួយបន្សាបរ៉ាឌីកាល់សេរី ដើម្បីប្រយុទ្ធប្រឆាំងនឹងភាពចាស់នៃកោសិកា និងហានិភ័យនៃជំងឺ។ ការទទួលទានភេសជ្ជៈផ្សំឡើងពីផ្កាគួយហ័រជាមួយនឹងទឹកដោះគោជារៀងរាល់ថ្ងៃ ត្រូវបានអ្នកជំនាញលើកឡើងថាជាបង្កើនសារធាតុប្រឆាំងអុកស៊ីតកម្មប្លាស្មាសំខាន់ៗចំពោះមនុស្សពេញវ័យដែលមានសុខភាពល្អ ក្នុងរយៈពេលប្រាំពីរថ្ងៃ។

២. ជំរុញការគេង និងបំបាត់ភាពតានតឹង

ក្លិនក្រអូបឈ្ងុយប្លែកនៃរបស់ផ្កាគួយហ័រមិនត្រឹមតែផ្តល់នូវអារម្មណ៍រីករាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានអន្តរកម្មផ្ទាល់ជាមួយប្រព័ន្ធប្រសាទរបស់អ្នកទៀតផង។ នៅក្នុងផ្កានេះមានសារធាតុធម្មជាតិមួយឈ្មោះថា Linalool ដែលមានសមត្ថភាពជ្រៀបចូលទៅដល់ខួរក្បាល ដើម្បីជួយកាត់បន្ថយអ័រម៉ូនតានតឹង (Cortisol) ធ្វើឱ្យចិត្តយើងស្ងប់ បាត់ព្រួយបារម្ភ និងជួយឱ្យគេងលក់ស្រួលជាងមុន។ នៅពេលយកវាទៅឆុងជាមួយទឹកដោះគោក្តៅៗ វានឹងបង្កើតបានជាភេសជ្ជៈជួយឱ្យគេងលក់ស្រួលទ្វេដងព្រោះក្នុងទឹកដោះគោមានសារធាតុ Tryptophan (អាស៊ីតអាមីណូដែលជួយបង្កើតអ័រម៉ូនសម្រួលអារម្មណ៍) ដែលនៅពេលរួមផ្សំគ្នាវានឹងក្លាយជាឱសថធម្មជាតិដ៏ល្អបំផុតសម្រាប់ញ៉ាំមុនគេង និងធ្វើឱ្យមានកម្លាំងពេលក្រោកឡើងពេលព្រឹក។

៣. ជួយកាត់បន្ថយការរលាក

នៅក្នុងវិជ្ជសាស្ត្របុរាណចិនផ្កាគួយហ័រត្រូវបានគេយកមកប្រើប្រាស់ជាយូរយារណាស់មកហើយ ដើម្បីព្យាបាលជំងឺរលាកផ្សេងៗ ជាពិសេសគឺបញ្ហាផ្លូវដង្ហើម និងជំងឺក្អកធ្ងន់ធ្ងរ។ ផ្អែមតាមការសិក្សាឱសថសាស្ត្រទំនើបដែលចុះផ្សាយក្នុងទស្សនាវដ្តី Journal of Ethnopharmacology បានបញ្ជាក់ថាសារធាតុចាញ់ស្រាចេញពីផ្កាគួយហ័រមានសមត្ថភាពទប់ស្កាត់អង់ស៊ីមបង្កការរលាកសំខាន់ៗយ៉ាងមានប្រសិទ្ធភាព ព្រមទាំងជួយកាត់បន្ថយសារធាតុពុល និងភាពតានតឹងនៅក្នុងរាងកាយទាំងមូល។

៤. ជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារ

តាមប្រវត្តិសាស្ត្រ និងតម្រាថ្នាំបុរាណចិនផ្កាគួយហ័រត្រូវបានគេយកមកឆុង ឬកែច្នៃដើម្បីជួយបន្ធូរអាការរំខានក្នុងក្រពះពោះវៀន សម្រួលការឈឺពោះ និងបំបាត់អាការភើរ ឬណែនពោះបានយ៉ាងមានប្រសិទ្ធភាព។ ការសិក្សាផ្នែកគីមីរុក្ខជាតិដែលចុះផ្សាយក្នុងទស្សនាវដ្តី MDPI Foods បានរកឃើញសារធាតុ Glycosides ពិសេសដូចជា Osmopon នៅក្នុងផ្កាគួយហ័រអាចជួយពង្រឹងសុខភាពភ្នាសសើមការពារក្រពះ និងធ្វើឱ្យសាច់ដុំក្រពះធូរស្រាល។ ការញ៉ាំលាយជាមួយទឹកដោះគោនឹងជួយបង្កើតស្រទាប់ការពារមួយជាន់ទៀតលើភ្នាសក្រពះ។

៥. បង្កើនសារធាតុចិញ្ចឹមចាំបាច់ក្នុងរាងកាយ

ការឆុងផ្កាគួយហ័រជាមួយទឹកដោះគោគឺជាវិធីសាស្ត្រដ៏ល្អបំផុតក្នុងការបង្កើន និងផ្ទេរសារធាតុចិញ្ចឹមចូលទៅក្នុងរាងកាយ។ ទឹកដោះគោបន្ថែមនូវកម្រិតប្រូតេអ៊ីន កាល់ស្យូម វីតាមីន D និងវីតាមីន B3 ដែលតួនាទីជួយសម្រួលដល់លំហូរឈាម និងប្រព័ន្ធប្រសាទ។ លើសពីនេះជាតិខ្លាញ់ល្អដែលមាននៅក្នុងទឹកដោះគោនឹងជួយរំលាយព្រមទាំងបង្កើនការស្រូបយកសមាសធាតុជីវសកម្ម (Fat-soluble compounds) ពីផ្កាគួយហ័រចូលទៅក្នុងរាងកាយបានពេញលេញ។

កាយវិការរផ្អែមល្ហែមដែលតួឯកប្រុស Luan Nian ឆុងទឹកដោះគោផ្កាគួយហ័រក្តៅៗដោយក្តីស្រឡាញ់ជូន Shang Zhitao នៅក្នុងរឿង Early Spring បានប្រែភេសជ្ជៈសាមញ្ញមួយកែវនេះឱ្យក្លាយជានិមិត្តរូបនៃភាសាស្នេហ៍ដ៏សែនកក់ក្តៅ និងពោរពេញដោយការយកចិត្តទុកដាក់ចេញពីបេះដូង។ Trend នៃទឹកដោះគោផ្កាគួយហ័រ (Osmanthus Milk) ដែលកំពុងល្បីល្បាញនាពេលនេះ មិនត្រឹមតែជាតំណាងនៃក្តីស្រឡាញ់ដ៏ស្មោះស្ម័គ្រ និងរ៉ូមែនទិកនៅក្នុងខ្សែភាពយន្ដប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាទង្វើបង្ហាញពីការថ្នាក់ថ្នមសុខភាព ផ្តល់ភាពស្ងប់ស្ងាត់ និងផ្ដល់ក្តីសុខយ៉ាងពិតប្រាកដសម្រាប់មនុស្សដែលយើងស្រឡាញ់ផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ



Leave a Reply

Your email address will not be published.Required fields are marked *