៩ ចំណុចគួរប្រុងប្រយ័ត្ន មុនជ្រើសរើសទទួលទានអាហារបំប៉ន

ក្នុងរបត់សង្គម ដែលមនុស្សមានពេលវេលាតិចជាងមុនក្នុងការរៀបចំរបបអាហារ ខណៈពេលដែលបន្លែផ្លែឈើ និងអាហារគោលមានផ្ទុកសារធាតុគីមីច្រើនជាងមុន មនុសុ្សជាច្រើនងាកមកប្រើប្រាស់ អាហារបំប៉ន (Supplements) ដើម្បីជួយឱ្យរាងកាយរឹងមាំ និងបង្កើនសម្រស់ក្នុងពេលតែមួយ។

ការទទួលទានអាហារបំប៉នមិនមែនជារឿងមិនល្អនោះទេ វាគឺជាជម្រើសមួយដែលអាចឆ្លើយតបតម្រូវការរបស់មនុស្សជាច្រើន។ យ៉ាងណាមិញ វាជារឿងសំខាន់ដែលអ្នកត្រូវដឹងពី ៩ ចំណុចគួរប្រុងប្រយ័ត្ន មុនពេលជ្រើសរើសទទួលទានអាហារបំប៉ន៖

១. ប្រយ័ត្នការឃោសនាដែល “ហួសពីការពិត” និងទទួលបានផលលឿនពេក

ក្នុងការជ្រើសរើសប្រើប្រាស់ផលិតផលអ្វីមួយ មនុស្សទូទៅតែងតែរំពឹងចង់បានផលឱ្យបានលឿនបំផុត។ ក៏ប៉ុន្តែអ្នកត្រូវប្រយ័ត្នចំពោះផលិតផលដែលអះអាងលើសពីការពិត ដូចជា “សក្នុងរយៈពេល ៣ ថ្ងៃ” ឬ “ស្គមក្នុង ១ សប្តាហ៍” ជាដើម។

អាហារបំប៉នដែលមានសុវត្ថិភាពត្រូវប្រើពេលយ៉ាងតិច ១-៣ ខែ ទើបអាចទទួលបានផល។ បើផលិតផលនោះបង្ហាញផលលឿនពេក វាអាចមានលាយសារធាតុដែលនាំគ្រោះថ្នាក់ដល់សុខភាពក៏ថាបាន។

២. កុំភ្លេចពិនិត្យលេខបញ្ជិកា (FDA) និងស្តង់ដារផលិតកម្ម

មុននឹងសម្រេចចិត្តទិញ អ្នកត្រូវពិនិត្យមើលលេខបញ្ជិកាពីក្រសួងសុខាភិបាល ឬស្ថាប័នពាក់ព័ន្ធ។ លើសពីនេះ អ្នកត្រូវយកលេខនោះទៅផ្ទៀងផ្ទាត់ក្នុងគេហទំព័រផ្លូវការ ព្រោះបច្ចុប្បន្ន ជនខិលខូចអាចបង្កើតផលិតផលក្លែងក្លាយហើយបន្លំលេខទាំងនោះបាន។

ក្រៅពីនេះ អ្នកគួររកមើលសញ្ញា GMP ឬ ISO ដើម្បីបញ្ជាក់ថា ការផលិតមានអនាម័យ និងស្តង់ដារអន្តរជាតិ។

៣. បរិមាណសារធាតុចម្រាញ់ “ច្រើន” មិនមែនជារឿងល្អគ្រប់ពេលទេ

មនុស្សមួយចំនួនយល់ច្រឡំថា ញ៉ាំកាន់តែច្រើន កាន់តែល្អ ប៉ុន្តែការពិតជាក់ស្ដែង រាងកាយអាចស្រូបយកសារធាតុបំប៉នទាំងនោះក្នុងកម្រិតសមស្របណាមួយតែប៉ុណ្ណោះ។ តួយ៉ាង ការញ៉ាំវីតាមីន C លើសពី ២ ០០០ មីលីក្រាម ក្នុងមួយថ្ងៃ វាអាចធ្វើឱ្យអ្នករាក ឬបង្កើតជាគ្រួសក្នុងតម្រងនោមជាដើម។

ការញ៉ាំក្នុងកម្រិតត្រឹមត្រូវតាមតម្រូវការរាងកាយ គឺជាជម្រើសល្អចំពោះសុខភាព ខណៈជួយឱ្យថ្លើម និងតម្រងនោមមិនធ្វើការធ្ងន់ហួសពីសមត្ថភាព។

៤. ប្រយ័ត្នការញ៉ាំសារធាតុបំប៉នជាន់គ្នា រហូតបង្កជា “ជាតិពុល” ដល់រាងកាយ

មនុស្សមួយចំនួនទទួលទានអាហារបំប៉នច្រើនប្រភេទក្នុងពេលតែមួយ ដូចជាការញ៉ាំអាហារបំប៉នដែលមានវីតាមីនរួមផង និងញ៉ាំវីតាមីនមួយមុខៗដាច់ដោយឡែកបន្ថែមទៀតផង។ ស្រដៀងនឹងចំណុចខាងលើដែរ សកម្មភាពនេះអាចធ្វើឱ្យរាងកាយទទួលបានសារធាតុតែមួយលើសកម្រិត ដែលអាចសន្សំទុកក្នុងរាងកាយរហូតក្លាយជាជាតិពុល ធ្វើឱ្យវិលមុខ ឬរលាកថ្លើមជាដើម។

៥. អាហារបំប៉នខ្លះអាច “ប្រឆាំង” ជាមួយថ្នាំប្រចាំកាយ

នេះជាចំណុចសំខាន់សម្រាប់អ្នកមានជំងឺប្រចាំកាយ ឬត្រូវញ៉ាំថ្នាំជាប្រចាំ។ សារធាតុនៅក្នុងអាហារបំប៉នខ្លះ អាចនឹងមានប្រតិកម្មជាមួយនឹងថ្នាំដែលអ្នកត្រូវញ៉ាំជាប្រចាំ។ ដូច្នេះ មុននឹងសម្រេចចិត្តទទួលទានអាហារបំប៉នអ្វីមួយ អ្នកគួរពិគ្រោះជាមួយឱសថការី ឬគ្រូពេទ្យជាមុនសិន។  

៦. កុំភ្លេចសង្កេតអាការៈក្រោយបរិភោគ

រាងកាយមនុស្សម្នាក់ៗមានប្រតិកម្មខុសគ្នា។ ទោះបីជាអាហារបំប៉ុននោះចម្រាញ់ចេញពីធម្មជាតិ ១០០ភាគរយក្ដី ក៏បុគ្គលមួយចំនួនអាចប្រតិកម្មនឹងអាហារបំប៉ននោះ កើតជាអាការរមាស់ ក្អួតចង្អោរ ឬគេងមិនលក់ជាដើម។ ដូច្នេះ សូមចងចាំថា បើសិនជាអ្នកទទួលទានអាហារបំប៉នណាមួយរួចមានអារម្មណ៍មិនស្រួលខ្លួន ត្រូវឈប់ទទួលទានភ្លាមៗ។ ដ្បិតស្ដាយលុយដែលចំណាយទៅហើយក្ដី តែសុខភាពមានតម្លៃជាងតម្លៃអាហារបំប៉ន។

៧. អាហារបំប៉នដែលមានជាតិស្ករខ្ពស់

អាហារបំប៉នខ្លះ ជាពិសេសប្រភេទចាហួយ ឬប្រភេទឆុងផឹកដែលមានរសជាតិឆ្ងាញ់ ងាយស្រួលញ៉ាំ តែងតែមានផ្ទុកជាតិស្ករខ្ពស់។ ដូច្នេះ ការទទួលទានក្នុងរយៈពេលយូរ អ្នកអាចទទួលបានផលប៉ះពាល់ពីផលិតផលទាំងនោះវិញ ដូចជា ការឡើងជាតិស្ករក្នុងឈាមជាដើម។

៨. តម្លៃថោកខុសធម្មតា

មនុស្សទូទៅតែងតែចង់ចំណាយប្រាក់តិច តែទទួលបានបានគុណប្រយោជន៍ច្រើន។ យ៉ាងណាមិញ ផលិតផលថោកតែមានគុណភាពល្អ គឺជារឿងមួយដែលកម្រនៅក្នុងវិស័យអាហារបំប៉ន ព្រោះវត្ថុធាតុដើមល្អតែងតែមានតម្លៃខ្ពស់។ ក្នុងករណីដែលអាហារបំប៉នទាំងនោះមានតម្លៃទាបពេក អាចមកពីផលិតផលទាំងនោះមានផ្ទុកធាតុផ្សំល្អ និងសំខាន់ក្នុងកម្រិតទាប ឬប្រើប្រាស់វត្ថុធាតុដើមដែលអាចប៉ះពាល់ដល់សុខភាព។

៩. អាហារបំប៉ន មិនមែនជា “អាហារចម្បង” ទេ

អ្នកត្រូវចាំថា អាហារបំប៉ន គឺគ្រាន់តែជា “អាហារបន្ថែម” ប៉ុណ្ណោះ មិនអាចជំនួសអាហារគោលបានទេ។ ដូច្នេះ ទោះទទួលទានអាហារបំប៉នហើយ អ្នកនៅតែចាំបាច់ទទួលទានអាហារឱ្យគ្រប់ ៥ ក្រុម សម្រាកឱ្យបានគ្រប់គ្រាន់ និងហាត់ប្រាណឱ្យទៀងទាត់។

បើមិនដូច្នេះទេ ទោះអ្នកទទួលទានអាហារបំប៉នថ្លៃប៉ុណ្ណា ក៏មិនអាចទទួលបានផលល្អចំពោះសុខភាព​ និងសម្រស់នោះឡើយ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

Designer បរទេសម្នាក់នាំយកវប្បធម៌ខ្មែរ បង្ហាញនៅ Noir Fashion Week ទីក្រុងញូវយ៉ក

ចំណាយ​ពេល ១៧ ឆ្នាំ​នៅ​កម្ពុជា លើ​វិស័យ​ច្នៃ​ម៉ូត ដោយ​ផ្ដោត​លើ​ការ​រចនា​សម្លៀក​បំពាក់​បុរស ទីបំផុត Drewe Taylor ដែល​ជា​ជន​ជាតិ​អាហ្វ្រិក​ខាង​ត្បូង ​អាច​នាំ​យក​សមិទ្ធផល​នៃ​ការ​បំផុស​វប្បធម៌​ខ្មែរ​ឡើង​ឆាក​អន្តរជាតិ​បាន​

អាកាសធាតុក្ដៅមិនមែនជាបញ្ហាសម្រាប់សម្រស់ សិទ្ធី នីកា ឡើយ ស្អាត ឆ្វាចគ្រប់ពេល

តារា​សម្ដែង​ស្រី សិទ្ធី នីកា តែង​តែ​ត្រូវ​បាន​គេ​សរសើរ​ពី​រូប​សម្រស់​ដែល​ស្អាត​តាំងពី​ធម្មជាតិ​បើ​ទោះ​ជា​មាន​ការ​តុបតែង​មុខ ឬ​គ្មាន​ក៏​ដោយ ក៏​អ្នកនាង​មើល​ទៅ​នៅតែ​ស្រស់​បំព្រង​គ្រប់​ពេល​តែម្ដង។ ចូល​មក​ដល់​ពេល​នេះ គឺជា​រដូវ​ក្ដៅ​ហើយ​ស្ទីល៍​ផាត់​

គ្រូ ១ថ្ងៃ គ្រូ ១ ជីវិត! OG ហ្គូលឌិន ធ្វើចម្រៀងជូនពរខួបកំណើត Ruth Ko បង្កប់ក្ដីនឹករឭក

ម្ចាស់​ពាន Rapper Fighter រដូវ​កាល​ទី១ OGGolden – អូជីហ្គូលឌិន ធ្វើ​បទ​ចម្រៀង​ជូន​ពរ COACH Ruth Ko ក្នុង​ថ្ងៃ​កំណើត អម​ដោយ​ការ​នឹក​រលឹក​ជា​ពន់ពេក ដ្បិត​មិន​អាច​ជួប មិនអាចសូម្បីជជែកជាមួយ​មនុស្ស​ដែល​ខ្លួន​

ការប្រគំតន្រ្ដីរបស់ BTS នៅទីលាន Gwanghwamun ទទួលបានមតិចម្រុះ ខណៈត្រូវគេយកទៅប្រៀបជាមួយ Lisa

ការត្រៀមខ្លួនសម្រាប់ការប្រគំតន្ត្រីវិលត្រឡប់មកវិញរបស់ក្រុម BTS ដែលមានឈ្មោះថា "BTS THE COMEBACK LIVE: ARIRANG" នៅថ្ងៃទី ២១ ខែមីនា

CAM-ENGENE រួមដៃគ្នា បញ្ជូនរថយន្តតវ៉ាទៅមុខអាគារ HYBE សុំឱ្យ Heeseung ចូលក្រុម ENHYPEN វិញ

នៅព្រឹកថ្ងៃទី១២ ខែមីនានេះ គណនីបណ្ដាញសង្គមក្រុមអ្នកគាំទ្រ Enhypen Engene Cambodia បានចែករំលែកថា រថយន្តតវ៉ាដែលក្រុមអ្នកគាំទ្រកម្ពុជា រួមគ្នាបញ្ជូនទៅតវ៉ាសុំឱ្យ Heeseung ចូលក្រុមវិញ បានទៅដល់

ស្ថាបនិកសាលាដូង អ៊ុក វណ្ណដេ និង ហេង វិសាល បន្តពួតដៃគ្នាជួយក្មេងភៀសសឹក ជាសម្ភារៈសិក្សារាប់ពាន់ឈុត

មិន​ស្ងាត់​ហើយ​ក៏​មិន​ស្ងៀម ជា​យុទ្ធ​សាស្ត្រ​របស់​លោក អ៊ុក វណ្ណដេ ក្នុង​ការ​ជួយ​ទៅ​ដល់​ជន​ភៀស​សឹក និង​កុមារ​ដែល​កំពុង​ជួប​ការ​លំបាក​ក្នុង​ការ​រៀន​សូត្រ។ ជាមួយ​គ្នា អ្នក​ផលិត​មាតិកា​រូប​សង្ហា លោក ហេង វិសាល និង​ភរិយា

កែវ ទិត្យផល្លី ប្រឡងសិស្សពូកែ ប្រចាំរាជធានីភ្នំពេញ បានចំណាត់ថ្នាក់ល្អ

តារាចម្រៀងវ័យក្មេង ​​ពោរពេញ​ដោយ​សមត្ថភាព និង​ទេព​កោសល្យ កែវ ទិត្យផល្លី នៅ​តែ​ធ្វើ​ឱ្យ​មហាជន​អ្នក​គាំទ្រ​កោត​សរសើរ​នូវ​ការ​ខិត​ខំ​ប្រឹង​ប្រែង​ទាំង​ថ្ងៃ​យប់​របស់​ខ្លួន តាម​រយៈ​ការ​ទទួល​បាន​ចំណាត់​ថ្នាក់​ល្អ ក្នុង​ការ​ប្រឡង​ជ្រើស

ដ្បិតមានពាក្យរិះគន់ខ្លះ Jisoo កំពុងត្រៀមខ្លួនទទួលពានរង្វាន់នៅមហោស្រពភាពយន្តភាគទីក្រុង Cannes

Jisoo ត្រៀមឡើងទទួលពានរង្វាន់ Madame Figaro Rising Star Award នៅក្នុងមហោស្រពស៊េរីភាពយន្ត Cannes International Series Festival នៅថ្ងៃទី២៣ ខែមេសាខាងមុខនេះ​។

តារាកំប្លែង នាយក្រិន ឈឺធ្ងន់ចូលសង្គ្រោះបន្ទាន់ ត្រៀមបញ្ចូនទៅព្យាបាលនៅភ្នំពេញថ្ងៃនេះ

កាល​ពី​យប់​មិញ តារា​កំប្លែង នាយ​ក្រិន ស្រាប់​តែ​ឈឺ​ធ្ងន់ និង​ត្រូវ​ដឹក​ទៅ​កាន់​មន្ទីរពេទ្យ​ភ្លាមៗ​ដើម្បី​សង្គ្រោះ​បន្ទាន់ ហើយឥឡូវនេះកំពុងត្រៀមបញ្ជូនទៅព្យាបាល​នៅភ្នំពេញ។ នេះ​បើ​តាម​រូបភាពដែល​បាន​បង្ហោះ​លើ​

សម្ពាធ ទឹកភ្នែក និងការតស៊ូរបស់សមាជិក ENHYPEN មុនពេលមានថ្ងៃនេះ

ដំណើរជីវិតនៃភាពជោគជ័យរបស់ក្រុមចម្រៀងបុរស ENHYPEN ត្រូវបានគេមើលឃើញថា និងប្រៀបដូចទៅនឹងរឿងនិទាន Cinderella។មុនពេលដែលពួកគេបោះជំហាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី
Leave a Reply

Your email address will not be published. Required fields are marked *