សម្រាប់អ្នកមានសក់ជ្រុះចំណាំមើលវីតាមីន ៥ មុខនេះបាន

អ្នកណាៗក៏ចង់បានសក់ក្រាស់ មានទម្ងន់ និងទន់ភ្លឺរលោងដែលវាក៏ជាចំណែកមួយដែលជួយលើកសម្រស់ឱ្យកាន់តែស្រស់ស្អាតបន្ថែមទៀត។ ភាគច្រើនមនុស្សយើងនិយមទៅថែរក្សានៅសាឡន ប៉ុន្តែជាមួយគ្នានេះយើងមិនគួរមើលរំលងការញ៉ាំអាហារនោះទេ។ ដូច្នេះថ្ងៃនេះ AMS សូមណែនាំនូវវីតាមីនទាំង ៥ ដែលមានប្រយោជន៍ចំពោះការលូតលាស់សក់ ជាពិសេសសម្រាប់អ្នកមានបញ្ហាសក់ជ្រុះ៖

១. វីតាមីន A

វីតាមីន A បានដើរតួនាទីយ៉ាងសំខាន់ក្នុងការវិវត្តនៃជាលិកា epithelial រួមទាំងស្បែក សក់ និងក្រពេញ sebaceous ផងដែរ។ បន្ថែមលើនេះ ការ​ទទួល​ទាន​វីតាមីន A គ្រប់គ្រាន់​អាចជួយជំរុញ​ការ​ផលិត​សារធាតុ sebum ដែល​មាន​អត្ថប្រយោជន៍ដល់ការ​រក្សា​សំណើម​ស្បែក​ក្បាល និង​ពន្លឿនសក់​ដុះឱ្យ​លូតលាស់​ល្អ។ ចំពោះអាហារដែកសម្បូរវីតាមីន A រួមមានដំឡូងផ្អែម ការ៉ុត spinach និងផ្លែស្វាយទុំជាដើម។

២. វីតាមីន B

វីតាមីន B12 វីតាមីន B9 ឬអាស៊ីតហ្វូលិកបានដើរតួយ៉ាងសំខាន់ក្នុងការបង្កើតកោសិកាឈាមក្រហម និងជួយសម្រួលដល់ការបញ្ជូនអុកស៊ីសែនទៅកាន់ជាលិកាទាំងអស់ក្នុងរាងកាយរួមទាំងសក់ផងដែរ។ មិនតែប៉ុណ្ណោះ វាក៏អាចជួយជំរុញការបង្កើតកោសិកាឬសសក់ថ្មី ការពារសក់ស្កូវ និងការជ្រុះសក់។​ លើសពីនេះ វីតាមីន B ផ្សេងទៀតដូចជាវីតាមីន B7 ឬបាយអូទីនមានប្រសិទ្ធភាពក្នុងលូតលាស់ក្រចកទៀតផង។

៣. វីតាមីន C

វីតាមីន​ C ត្រូវបានគេទទួលស្គាល់ថាជាអាស៊ីត ascorbic ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មអាចជួយកាត់បន្ថយផលប៉ះពាល់នៃរ៉ាឌីកាល់សេរី ភាពតានតឹងអុកស៊ីតកម្ម ព្រមទាំងការពារ ឬពន្យឺតការវិវត្តរបស់ជំងឺមហារីកផងដែរ។ លើសពីនេះ វីតាមីន C ក៏ដើរតួជាអ្នកសំយោគប្រូតេអ៊ីនជួយដល់ការបង្កើនការផលិតខូឡាជែនដែលសំខាន់សម្រាប់ការបណ្ដុះសក់ឱ្យវែង ក្រាស់ និងមានសុខភាពផងដែរ។

៤. វីតាមីន D

វីតាមីន D ដើរតួនាទីយ៉ាងសំខាន់ក្នុងការគ្រប់គ្រងជាតិកាល់ស្យូម ពង្រឹងមុខងារប្រព័ន្ធភាពស៊ាំ និងការលូតលាស់នៃកោសិកា។ ប្រសិនបើក្នុងរាងកាយមានកម្រិតវីតាមីន D ទាបគឺមានភាគរយច្រើនអាចនាំឱ្យជ្រុះសក់ដោយសារវាជាសារធាតុចិញ្ចឹមមួយដ៏សំខាន់ដែលជួយដល់សុខភាពឫសសក់។

៥. វីតាមីន E

វីតាមីន E អាចផ្តល់សារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើនដល់រាងកាយ និងជួយបង្កើនកំណើតនៃសក់ថ្មីផងដែរ។ សម្រាប់អ្នកដែលញ៉ាំវីតាមីន E បានគ្រប់គ្រាន់នឹងមានសក់ខ្មៅរលោង និងភ្លឺចាំងស្អាត។ ចំពោះអាហារដែលសម្បូរវីតាមីន E មានដូចជាគ្រាប់អាល់ម៉ុន Spinach និងគ្រាប់ផ្កាឈូករ័ត្នជាដើម៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ