ជ្រើសរើសម៉ូដសក់សេះមួយក្នុងចំណោម ៥ តាមតារាខេប៉ុបអាចជួយឱ្យមុខតូច

ការជ្រើសរើសម៉ូដសក់សេះអាចជួយឱ្យទម្រង់មុខតូចជាងមុនបាន។ ជាមួយគ្នានេះ សក់សេះ ឬហៅបានថា slimming bang គឺអាថ៌កំបាំងមួយក្នុងចំណោមការតុបតែងក្នុងវិស័យខេប៉ុបដែលកំពុងទទួលបានការពេញនិយម។ ជាក់ស្ដែងដូចជា Le Sserafim’s Chaewon Nmixx’s Haewon និង Aespa’s Karina ជាដើមក៏កំពុងប្រើម៉ូដសក់ slimming bang  ដើម្បីជួយមានទម្រង់តូចផងដែរ។ ចំពោះម៉ូដសក់សេះទាំងនោះមានដូចជា៖

១. សក់សេះវែង (Manga bang)

សក់មួយម៉ូដនេះសក្ដិសមសម្រាប់អ្នកដែលមានថ្ងាសធំ ព្រមទាំងអាចជួយធ្វើឱ្យមុខតូចជាងមុនទៀតផង។ ការកាត់ម៉ូដសក់សេះវែងបែបនេះគឺតម្រូវឱ្យយកស្ដែងល្មមដើម្បីកុំឱ្យមើលទៅកកដុំៗ ហើយងាយស្រួលក្នុងការលេងស្ទាយលេងសក់ដែរ។ សម្រាប់ហេតុផលផ្សេងម៉ូដសក់មួយនេះក៏ស៊ីជាំមួយគ្រប់ទម្រង់សក់មិនថាវែង ឬខ្លីឡើយដូចជា Chaewon, Ning Ning និង​ Joy ជាដើម។

២. សក់សេះពាក់កណ្ដាលថ្ងាស (Micro bang)

មានមនុស្សជាច្រើនគិតថាម៉ូដសក់បែបនេះពិតជាគួរឱ្យសំណើចបន្តិច ប៉ុន្តែវាពិតជាសាកសមជាមួយនឹងអ្នកដែលមានទម្រង់មុខខ្លី។ លើសពីនេះ ការកាត់សក់សេះពាក់កណ្ដាលថ្ងាស់នេះក៏ទាញទម្រង់មុខពាក់កណ្ដាលខាងក្រោមចុះ ព្រមទាំងរំលេចឡើងនូវឆ្អឹងថ្គាមដែលធ្វើឱ្យទម្រង់ចេញរាងទ្រវែងផងដែរ។

៣. សក់ឌឺមីបកវែង (Eight-figured bang)

ម៉ូដសក់ឌឺមីវែងមួយនេះគឺកំពុងតែទទួលការពេញនិយមពីតារាខេប៉ុបយ៉ាងច្រើន។ អ្នកដែលមានឆ្អឹងថ្ពាល់ខ្ពស់ ឬមុខមូលសាកសមនឹងប្រើម៉ូដសក់នេះមែនទែនព្រោះវាអាចជួយបិទបាំង និងបង្រួមទម្រង់មុខផងដែរ។ ប៉ុន្តែសម្រាប់ម៉ូដសក់ឌឺមីបកនេះស្អាតបំផុតពេលយើងមូលសក់បែបទឹករលក។ ជាមួយគ្នានេះ វាគឺតម្រូវឱ្យយើងប្រើម៉ាស៊ីនផ្លុំ ឬម៉ាស៊ីនរមូលសក់ដើម្បីរក្សាភ្លី។

៤. សក់ឌឺមីបកខ្លី (Soft baby bang)

សម្រាប់អ្នកមានថ្ងាសធំ ប៉ុន្តែមិនចង់កាត់សក់សេះវែងទេអាចសាកជាមួយនឹងសក់ឌឺមីបកខ្លីបាន។ ដោយសារម៉ូដសក់មួយនេះអាចជួយបិទបាំងទំហំថ្ងាស និងបង្រួមទម្រង់មុខបានយ៉ាងល្អ។ មិនតែប៉ុណ្ណោះ ក៏អាចធ្វើឱ្យមើលខ្ជូត គួរឱ្យស្រឡាញ់ផងដែរ។

៥. សក់ទម្រង់ស្លឹក Parilla (Perilla leaf bang)

ម៉ូដសក់មួយនេះមើលដូចជាសក់ឌឺមីធម្មតាដែរ ប៉ុន្តែគ្រាន់យើងប្រើកូនសក់ដើម្បីទម្លាក់មកជំនួសឱ្យការកាត់សក់។ យើងគ្រាន់ចែកសក់ជាពីរហើយចាប់ចង ឬកៀបឡើង ហើយទម្លាក់កូនសក់ប៉ុណ្ណោះ។ ម៉ូដសក់បែបនេះអាចជួយឱ្យយើងមានទម្រង់មុខ V តូច និងវែងជាងមុនដោយមិនចាំបាច់កាត់សក់នោះទេ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ចូលរួមអបអរផង! ដាដាវ​ ឡើងគេហដ្ឋានថ្មី និងរៀបការក្នុងថ្ងៃតែមួយ

ទី​បំផុត ដាដាវ និង​គូ​ស្នេហ៍ដ៏ពូកែ បានដឹកដៃគ្នាចូលរោងការហើយ។ ថ្ងៃ​មង្គល​របស់​អ្នក​ទាំង​ពីរ ក៏​ជា​ថ្ងៃ​នៃ​ការ​រៀប​ចំ​ពិធី​ឡើង​គេហដ្ឋាន​ថ្មី​ផង​ដែរ។ ដោយ​ឡែក មង្គលការ​ម្ចាស់​ប្រ៊េន BARE CAMBODIA រូប​នេះ​បង្ហាញ​វត្តមាន​ចូល​

មួយរឿងៗមិនក្រោម ៤០ លានដុល្លារ! បង្ហាញរឿងភាគកូរ៉េ ៧ រឿងដែលចំណាយដើមទុនផលិតច្រើនបំផុត

រឿងភាគកូរ៉េត្រូវបានគេស្គាល់តាមរយៈការបង្ហាញនូវអារម្មណ៍ដល់ៗ តួសម្តែងមានទេពកោសល្យ សាច់រឿងសម្រិតសម្រាំង និងរូបភាពបែបបុរាណដែលចាក់ឫសយ៉ាងជ្រៅក្នុងវប្បធម៌កូរ៉េ។ ប៉ុន្តែគ្រប់គ្នាធ្លាប់ឆ្ងល់ទេថា តើត្រូវ

ឈុត គ្រីស ឌីវ៉ា នាថ្ងៃ​ផ្ដាច់ព្រ័ត្រ The Next Level Rap Star ស្អាត និងស័ក្តិសមនាងបំផុត

បើ​ទោះ​ជា គ្រីស ឌីវ៉ា មិន​បាន​លើក​ពាន The Next Level Rap Star ក៏​ពិត​មែន តែ​មហាជន​ពិតជា​ទទួល​ស្គាល់​ទេពកោសល្យ និង​ការ​ខិតខំ​ប្រឹងប្រែង​របស់​នាង​នៅ​លើ​វិថី​មួយ​នោះ។ មិន​ត្រឹម​តែ​មាន​សមត្ថភាព rap យ៉ាង​អស្ចារ្យ ឌីវ៉ា ក៏​ជា​អ្នក​ច្នៃ​ម៉ូដ​សម្លៀក

តារាសម្ដែង Moses Chan កើបចំណូលបានយ៉ាងក្រាស់ក្រែលពីការជួលអចលនទ្រព្យ និងការផ្សាយពាណិជ្ជកម្ម

យោងតាមសារព័ត៌មាន HK01 តារាសម្ដែងលេចធ្លោរបស់ប៉ុស្តិ៍ TVB លោក Moses Chan នាពេលថ្មីៗនេះបានដាក់ជួលអាផាតមិនប្រណីតរបស់លោកនៅតំបន់ Beverly Hills ក្នុងសង្កាត់ Tai Po ក្នុងតម្លៃ ៥៥០០០

G-Dragon គិតគូរដល់បុគ្គលិក ទិញអាផាតមិនជូនជាកាដូ ព្រមទាំងបង្កើតមូលនិធិលើកកម្ពស់ការងារក្នុងវិស័យកម្សាន្ត

ផ្អែកតាមការចុះផ្សាយរបស់សារព័ត៌មាន Sport Chosun នៅថ្ងៃទី៣ ខែឧសភា នេះ G-dragon បានជូនកាដូជាអាផាតមិនដល់បុគ្គលិកដែលធ្វើការជាមួយលោកអស់ពេលជិត ២០ឆ្នាំ ខណៈតារាខេប៉ុបរូបនេះក៏បាន​បង្កើតមូលនិធិមួយ

ស្ថាបនិក YG សុំទោស TREASURE ដែលមិនបានមើលថែក្រុមបានល្អ ខណៈប្រាប់ពីគម្រោងបញ្ចេញអាល់ប៊ុមថ្មី

នៅរាត្រីថ្ងៃ ២៩ ខែមេសា ឆ្នាំ ២០២៦ YG Entertainment បានបញ្ចេញវីដេអូសម្ភាសន៍ Yang Hyun Suk អំពីគម្រោងរបស់ទីភ្នាក់ងារ រួមទាំងក្រុម TREASURE ខណៈស្ថាបនិករូបនេះក៏បានបង្ហាញអារម្មណ៍ខុសចំពោះសមាជិក

រឿន ណាត បង្អួតសម្រស់កណ្ដាលសួនផ្កាទូលីព នៅតែស្អាតមិនប្រែ

បើ​ទោះ​ជា​ពេល​នេះ​បវរកញ្ញា​ចក្កវាឡ​កម្ពុជា​ឆ្នាំ ២០១៨ អ្នក​នាង រឿន ណាត រស់នៅ​លើ​ទឹកដី​អាមេរិក តាម​ស្វាមី ឆ្ងាយពីសង្គមសិល្បៈយ៉ាងណា តែការរៀបចំខ្លួននៅតែអស្ចារ្យដដែល។ ការ​រស់នៅ​ឆ្ងាយ​ស្រុក ឆ្ងាយគ្រួសារ ឆ្ងាយ​អ្នក​គាំទ្រ តែ​បវរកញ្ញា​

មិនដែលភ្លេចខ្មែរ! ស្រួង ភាវី នឹងដឹកនាំវេជ្ជបណ្ឌិតកូរ៉េចុះទៅពិនិត្យសុខភាពឥតគិតថ្លៃ ជូនពលរដ្ឋ

អ្នកនាង ស្រួង ភាវី ដែល​ជា​កីឡា​ការិនី​ស្នូឃ័រ​ដែល​មាន​ដើម​កំណើត ដែល​កំពុង​ប្រកប​អាជីព​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង ហើយ​ក៏​ភ្លេច​ក្នុង​ការ​ជួយ​ជ្រោមជ្រែង​ប្រទេស​កំណើត​ឡើយ។ ដោយ​អ្នកនាង​បញ្ជាក់​ថា នៅ​ខែ​ក្រោយ ស្រួង ភាវី នឹង​ដឹក

TXT ចាប់ដៃគូជាមួយ UNICEF បើកយុទ្ធនាការដើម្បីសុខភាពផ្លូវចិត្ត

នៅថ្ងៃទី ២៩ ខែមេសានេះ ក្រុមខេប៉ុប Tomorrow X Together បានចូលរួមក្នុងសន្និសីទសារព័ត៌មានសម្រាប់យុទ្ធនាការសកល “Together for Tomorrow” ដែលបានប្រារព្ធឡើងនៅសាល Blue Hall នៃគណៈកម្មាធិការ

ម្ចាស់ឆានែល YouTube “Sojang” ត្រូវតុលាការបញ្ជាឱ្យសងប្រាក់ ១១ ម៉ឺនដុល្លារដល់ SM Entertainment ជុំវិញវីដេអូបរិហារកេរ្តិ៍សិល្បករជាច្រើន

ម្ចាស់ឆានែល YouTube "Sojang" ដែលជាឆានែលបង្ហោះព័ត៌មានចចាមអារ៉ាម និងព័ត៌មានក្លែងក្លាយដ៏ល្បីបំផុតមួយក្នុងវិស័យ K-pop ត្រូវបានតុលាការបញ្ជាឱ្យបង់ប្រាក់ចំនួន ១៧០ លានវ៉ុន (ប្រហែល ១១៥ ០០០ ដុល្លារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី