ដើមឆ្នាំនេះ មាស សុខសោភា ជួបទាំងរឿងល្អ និងអាក្រក់ តែល្អច្រើនជាង

តាមរយៈ​បទ​សម្ភាសន៍​ប្រាប់ AMS កន្លង​មក​កំពូល​តារា​ចម្រៀង​ស្រី​សំឡេង​ផ្អែម​ មាស សុខសោភា បាន​ឲ្យ​ដឹង​ពី​រឿង​ល្អ​ៗ​នៅដើម​ឆ្នាំ​នេះ​មាន​ច្រើន​យ៉ាង។ ក្នុង​នោះ​តារា​ស្រី​វ័យ ៣៩ ឆ្នាំ​ ទើប​ក្លាយជា​ថៅកែ​ឡេ​លាប​ខ្លួន ដែល​សម្ពោធ​កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​ កំពុង​ផ្ទុះ​ខ្លាំង​លើ​ទីផ្សារ​មាន​ទាំង​ហ្វេន និង​ មិត្ត​រួម​អាជីព​គាំទ្រ​ផលិតផល។

បើ​ទោះ​ជា​កំពុង​ដំណើរ​ការ​ផលិតផល​លើ​ទីផ្សារ​រលូន​ក៏​ពិត​មែន តែ​ឆ្នាំ​នេះ​ដែរ ម្ចាស់​បទ “វង្វេង​ស្នេហ៍​” ក៏​ប្រទះ​បញ្ហា​ធំ​មួយ​ដែរ​ក្នុង​អាជីព​សិល្បៈ​ខ្លួន នោះ​គឺ​នាង​កំពុង​មាន​បញ្ហា​បំពង់ក​ធ្ងន់ធ្ងរ (សំឡេង) រហូត​មិន​​ដឹង​ថា​អាច​នៅ​បន្ត​ច្រៀង​បាន​ទៀត ឬ​យ៉ាង​ណា​នោះ​ទេ ដែល​បញ្ហា​ផ្នែក​បំពង់ក​ធ្ងន់ធ្ងរ​នេះ ធ្វើឲ្យ​អាជីព​ចម្រៀង​​ក៏​មានការរាំងស្ទះ។ ការ​ប្រកាស​ឱ្យ​ដឹង​ពី​ស្ថានភាព​ជំងឺ​នេះ គឺ​មិន​យូរ​ប៉ុន្មាន​ក្រោយ​ពេល​នាង​ប្រាប់​ឱ្យ​ដឹង​រឿង​ចប់​កុងត្រា​ជាមួយ​​​ផលិតកម្ម​ រាម ហើយ​ងាក​មក​ពង្រឹង​ផលិតកម្ម​ផ្ទាល់​ខ្លួន  Camtrax Musicកាល​ពី​ចុង​ខែ​កុម្ភៈ កន្លងទៅ។

មាស សុខសោភា ទោះ​បី​ជួប​​បញ្ហា​សំឡេង​ក៏​នៅ​តែ​មាន​ទីផ្សារ​ខ្ពស់​ដដែល មិន​ខន​សឺត ច្រៀង​តាម​រោង​មង្គលការ​ធំ​ៗ និង​ជា​ BA ផលិតផល​ឡើយ នាង​នៅតែ​ក្ដោប​ការងារ​ទាំង​នោះ​ណែន​ដដែល។ ជាពិសេស​តាំង​ពី​ដើម​ឆ្នាំ​​២០២៣ នេះ ម្ចាស់​បទ “ដោះសា​” បាន​សម្រេច​បាន​ជោគជ័យ​ធំ​មួយ​ទៀត គឺ​ការ​សម្រក​ទម្ងន់​​បាន ១០ គីឡូក្រាម​ឯណោះ ពោល​ពី​គីឡូដើម ៥៨ មក​នៅ​ត្រឹម ៤៨ ​តែប៉ុណ្ណោះ ហើយ​ការ​ស្លៀកពាក់មាន​ភាព​លេចធ្លោ​ជាង​មុន បង្ហាញ​រាង​​កាន់តែ​ស្វែល ស្បែក​ភ្លឺ​ថ្លា​ ស្រស់​បំព្រង​ជាង​ពី​មុន ព្រោះ​ក្លាយ​ជា​ថៅកែ​ឡេស្រាប់។

ទន្ទឹង​នឹង​ផលិតផលកំពុង​បុក​ចូល​ទីផ្សារ​ហើយ សោភា ក៏​សម្រុក​ថត​ប្រម៉ូត​ផលិតផល​ខ្លួនឯង ព្រោះ​ថា​សម្រស់​វ័យ​ក្បែរ ៤០ ឆ្នាំ ឆ្នាំ​នេះ​មែន តែ​បែរជា​កាន់តែ​ស្អាត​ជាង​ពី​មុន​ខ្លាំង​។ រឿង​ល្អ​មិន​ទាន់​ចប់​ត្រឹម​នេះ​ឡើយ កាលពី​សប្ដាហ៍​មុន កំពូល​តារា​ចម្រៀង​​ពូកែ​ថ្នមសំឡេង​​រូប​នេះ​ក៏​ជា​ម្ចាស់​ពាន “សមិទ្ធផល​ដ៏​អស្ចារ្យ​ក្នុង​ជីវិត​” ពី PMA ដែរ៕ ​​​​​​



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក