សត្វល្អិតបំពងដូចជាចង្រិត ដុកឌឿ ឬអាពីងជាដើមគឺជាអាហារមួយដ៏ពេញនិយមសម្រាប់ប្រជាជនភាគច្រើនក្នុងប្រទេសកម្ពុជា។ ក្រៅពីមានរសជាតិឆ្ងាញ់ហើយ វាក៏មានអត្ថប្រយោជន៍ចំពោះសុខភាពមួយចំណែកដែរ។ ដូច្នេះថ្ងៃនេះ AMS នឹងចែករំលែកពីអត្ថប្រយោជន៍ទាំង ៥ នៃសត្វល្អិតបំពង៖

១. ប្រូតេអ៊ីនខ្ពស់៖ នៅក្នុងអាហារបំពងមួយនេះ ១០០ ក្រាមមានផ្ទុកនូវប្រូតេអ៊ីនប្រហែលពី ៩-៦៥ ក្រាមដោយអាស្រ័យទៅតាមប្រភេទសត្វ។ ហើយប្រូតេអ៊ីនដែលបានពីសត្វល្អិតគឺស្រដៀងទៅនឹងពងមាន់ ១ គ្រាប់ ឬសាច់ជ្រូក/សាច់មាន់ ១០០ ក្រាមផងដែរ។ លើសពីនេះ សត្វល្អិតដែលមានប្រូតេអ៊ីនច្រើនជាងគេគឺដុកឌឿ។
២. ជួយកាត់បន្ថយកូលេស្តេរ៉ុល៖chitin គឺជាសារធាតុម្យ៉ាងដ៏សម្បូរបែបដែលមាននៅក្នុងសត្វល្អិត។ នៅពេល chitin ត្រូវបានរំលាយរហូតដល់ផ្នែកមួយក្លាយជា chitosan វាអាចភ្ជាប់ជាមួយខ្លាញ់ ហើយក៏មានតួនាទីធ្វើឱ្យកម្រិតកូឡេស្តេរ៉ុលរបស់យើងធ្លាក់ចុះផងដែរ។
៣. ជួយប្រឆាំងមេរោគផ្សិតក្នុងបំពង់រំលាយអាហារ៖ សត្វល្អិតបំពងមិនត្រឹមតែមានប្រូតេអ៊ីនខ្ពស់ និងកាត់បន្ថយកម្រិតកូឡេស្តេរ៉ូលប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងជួយប្រឆាំងនូវមេរោគផ្សិតដែលតោងជាប់បំពងអាហារផងដែរ។
៤. មានតម្លៃសមរម្យ៖ សត្វល្អិតគឺជាអាហារមួយប្រភេទដែលមានតម្លៃសមរម្យ ហើយមនុស្សគ្រប់វ័យអាចទិញបាន។ សូម្បីតែរបាយការណ៍ពីអង្គការស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ (FAO) អំពី “សត្វល្អិតអាចបរិភោគបានថាជាអាហារដែលអាចផ្គត់ផ្គងមនុស្សដ៏ល្អសម្រាប់មនុស្សនៅពេលអនាគតផងដែរ។
៥. បន្ថែមពីលើអត្ថប្រយោជន៍ទាំងបួនខាងលើ វាក៏សម្បូរទៅដោយសារធាតុរ៉ែជាច្រើនទៀតដូចជាអំបិល ផូស្វ័រ ប៉ូតាស្យូម និងវីតាមីន B ជាដើម។

ប៉ុន្តែមិនថាវាមានអត្ថប្រយោជន៍ច្រើនប៉ុណ្ណានោះទេ ក៏មិនប្រាកដថាមនុស្សគ្រប់គ្នាសុទ្ធតែអាចញ៉ាំបានទាំងអស់នោះទេ។ ក្នុងនោះក្រុមមនុស្សដែលមិនអាចញ៉ាំបានមានដូចជា៖
- អ្នកមានជំងីអាឡែកហ្សី និងហឺត
- អ្នកមានបញ្ហាឆ្អឹង និងស្រ្តីមានផ្ទៃពោះ
- អ្នកមានកម្រិតជាតិខ្លាញ់ខ្ពស់ និងធាត់
- អ្នកមានជំងឺតម្រងនោម៕






















Account
Security
Favourite Content