ភោជនីយដ្ឋានសាច់អាំងជប៉ុន “វ៉ាឃ្យូសៃតូ-WAGYU SAITO” មាននៅកម្ពុជាហើយ

ភោជនីយដ្ឋានសាច់អាំងលំដាប់ជប៉ុន វ៉ាឃ្យូសៃតូ (WAGYU SAITO) បានបើកសម្ភោធជាផ្លូវការហើយកាលពីថ្ងៃទី ១៦ ខែ កុម្ភៈ ឆ្នាំ ២០២៤ ថ្មីៗនេះ ក្រោមវត្តមានភ្ញៀវកិត្តិយសអញ្ជើញចូលរួមយ៉ាងអធឹកអធម។ នេះគឺជាសាខាដំបូងបង្អស់នៅរាជធានីភ្នំពេញ ក៏ដូចជានៅប្រទេសកម្ពុជា នៃភោជនីយដ្ឋានសាច់អាំងជប៉ុន (Wagyu Saito-Japanese Restaurant) ដែលបាននាំមកនូវសាច់គោ WAGYU ដ៏ល្បីល្បាញបំផុតនៅជប៉ុន និងនៅលើពិភពលោក មកជូនប្រជាជនកម្ពុជាបានសាករសជាតិពិតៗ ស្រស់ៗ មិនចាំបាច់ទៅដល់ជប៉ុនផ្ទាល់ក៏បាន។

សម្រាប់ប្រជាជនកម្ពុជា ដែលចង់សាករសជាតិសាច់គោ WAGYU ដែលល្បីមានរសជាតិឆ្ងាញ់ពិសេស សាច់ទន់ល្មើយ រលាយក្នុងមាត់ អាចទៅពិសារបានចាប់ពីពេលនេះតទៅ។ ភោជនីយដ្ឋានសាច់អាំងជប៉ុន វ៉ាឃ្យូសៃតូ (WAGYU SAITO) មានលក់ជាប្រភេទសាច់អាំង និងស្ទេក ដែលជាមុខម្ហូបពិសេសប្រចាំភោជនីយដ្ឋានខាងលើនេះ។ ក្រៅពីនេះក៏មានមុខម្ហូបបែបជប៉ុនដ៏សំបូរបែប ជាច្រើនមុខទៀត មានសាច់គ្រប់ប្រភេទ គ្រឿងសមុទ្រ បន្លែស្រស់ៗទៅតាមការនិយមចូលចិត្តរបស់ភ្ញៀវដែលអញ្ជើញមកដល់ភោជនីយដ្ឋាន។ អ្វីដែលពិសេសនោះ គឺសាច់អាំង និងស្ទេក មានទាំងប្រភេទសាច់គោ វ៉ាឃ្យូសៃតូ លំដាប់លេខ១ នាំចូលពីប្រទេសជប៉ុនពិតៗ និងជាប្រភេទសាច់គោអូស្ត្រាលី។

បន្ថែមពីលើសាច់អាំង និង ស្ទេក ព្រមទាំងមុខម្ហូបដ៏សំបូរបែប រាប់មិនអស់ហើយនោះ ភោជនីយដ្ឋាន សាច់អាំងជប៉ុន វ៉ាឃ្យូសៃតូ (WAGYU SAITO) ក៏មានលក់ជាស្រាក្រឡុក (Cocktail) ដ៏មានឱជារសឈ្ងុយឆ្ងាញ់ ត្រូវម៉ាច់សម្រាប់អ្នកនិយមពិសារ សាច់អាំងបណ្ដើរ ក្រេបស្រាក្រឡុកដ៏ឈ្ញុយឆ្ងាញ់បណ្ដើរ។ គ្រប់មុខម្ហូប ស្រាក្រឡុក និងភេសជ្ជៈ ទាំងអស់របស់ វ៉ាឃ្យូសៃតូ (WAGYU SAITO) សុទ្ធតែសម្រិតសម្រាំង យកគុណភាព រសជាតិ និងអនាម័យជាចម្បង ចេញពីចុងភៅជំនាញ ជនជាតិជប៉ុន មានបទពិសោធមិនតិចជាង ២០ឆ្នាំនោះទេ។ ចង់សាករសជាតិសាច់អាំងជប៉ុន ប្រៀបបានទៅដល់ប្រទេសជប៉ុនពិតៗ ភោជនីយដ្ឋានសាច់អាំងជប៉ុន វ៉ាឃ្យូសៃតូ (WAGYU SAITO) គឺជាជម្រើសដ៏ស័ក្ដិសមបំផុត។

បើនិយាយពីបរិយាកាស ការរៀបចំ ការតុបតែងលម្អ នៅក្នុងភោជនីយដ្ឋានជប៉ុនមួយនេះវិញ គឺពិតជាទាក់ទាញ ស្រស់ស្អាត ប្រកបដោយផាសុកភាព គ្រាន់តែដើរចូលភ្លាម គឺប្រៀបបានដូចទៅដល់​ភោជនីយដ្ឋាននៅប្រទេសជប៉ុនពិតៗ។ ចំណែកឯបុគ្គលិកវិញ រួសរាយរាក់ទាក់ ពោរពេញដោយស្នាមញញឹម និងការផ្ដល់សេវាកម្មជូនភ្ញៀវបានយ៉ាងល្អប្រសើរ។ 

កាន់តែពិសេសនោះ ភោជនីយដ្ឋានសាច់អាំងជប៉ុន វ៉ាឃ្យូសៃតូ (WAGYU SAITO) មានរៀបចំជាកន្លែងអង្គុយច្រើនជម្រើស មាននទាំងកន្លែងអង្គុយធម្មតា និងប្រភេទ VIP ដែលមានលក្ខណៈកាន់តែពិសេស មាន Veranda ដែលអាចមើលទេសភាពមាត់ទន្លេដ៏ស្រស់ត្រកាល។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ជាងនេះ សម្រាប់អ្នកចង់អង្គុយញ៉ាំសាច់អាំងបណ្ដើរ មើលទេសភាព ដងទន្លេចតុមុខបណ្ដើរ គឺអាចជ្រើសរើសសម្រាប់តុនៅខាងក្រៅ ហើយថែមទាំងមានជាប្រភេទតុ Couple ទៀតផង។ ចំពោះអ្នកដែលមានកូនតូចៗ គេក៏មានរៀបចំបន្ទប់ Playground សម្រាប់ក្មេងៗលេង ប្រកបដោយភាពស្រស់ស្អាត និងផាសុកភាព សុវត្ថិភាពជូនកុមារ។

សូមបញ្ជាក់ថា ភោជនីយដ្ឋានសាច់អាំងជប៉ុន វ៉ាឃ្យូសៃតូ (WAGYU SAITO) មានទីតាំងនៅ អគារ Unit F3-01 ជាន់ទី៣ ផ្ទះលេខ ៣១៣ ផ្លូវ ព្រះស៊ីសុវត្ថិ មាត់ទន្លេ ភូមិ ១ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ចាប់ផ្ដើមបើកទទួលភ្ញៀវចាប់ពីម៉ោង ៤រសៀល រហូតទៅដល់ម៉ោង ១១យប់។ ដូច្នេះកុំភ្លេចណា៎ ទៅសាករសជាតិសាច់អាំងជប៉ុនដ៏ល្បីល្បាញ ដើម្បីទទួលបានប្រម៉ូសិនពិសេស ការបញ្ចុះតម្លៃ ៥% សម្រាប់ភ្ញៀវដែលអញ្ជើញមកដល់ជាលើកដំបូង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ



Leave a Reply

Your email address will not be published.Required fields are marked *