អង្គការយូណេស្កូណែនាំឱ្យដាក់ទីក្រុង Venice អ៊ីតាលី ទៅក្នុងបញ្ជីបេតិកភណ្ឌស្ថិតក្នុងសភាពគ្រោះថ្នាក់

អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិកំពុងអំពាវនាវឱ្យរដ្ឋាភិបាលអ៊ីតាលី ធានានូវការយកចិត្តទុកដាក់បំផុត ដើម្បីដោះស្រាយបញ្ហា ភ្ញៀវទេសចរច្រើនលើសលប់ពេក និងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ដែលនេះជាបញ្ហាជាប់គាំងអស់ជាច្រើនឆ្នាំ និងអូសបន្លាយពេលយូរមកហើយនៅទីក្រុង Venice។

ទីក្រុង Venice គឺជាទីតាំងមួយក្នុងចំណោមទីតាំងចំនួន ១១៥៧ ដែលត្រូវបានចាត់បញ្ចូលជាតំបន់បេតិកភណ្ឌពិភពលោក មាន «តម្លៃជាសកលដ៏អស្ចារ្យ» ដោយសារតែវប្បធម៌ និងធម្មជាតិដ៏ល្អឯករបស់ខ្លួន។

ទាក់ទិនទៅនឹង អនុសាសន៍ដើម្បីដាក់ទីក្រុង Venice ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកស្ថិតក្នុងសភាព គ្រោះថ្នាក់ ត្រូវបានធ្វើឡើងដោយអង្គការយូណេស្កូ និងអ្នកជំនាញស្ថាប័នប្រឹក្សា មុនសម័យប្រជុំលើកទី ៤៥ នៃទីភ្នាក់ងារគណៈកម្មាធិការបេតិកភណ្ឌពិភពលោក ដែលគ្រោងនឹងប្រារព្ធធ្វើនៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត ក្នុងខែកញ្ញា ឆ្នាំ២០២៤។

សេចក្តីព្រាងដំណោះស្រាយនេះ មិនទាន់បានអះអាងថា ដំណើរក្នុងការដោះស្រាយ បញ្ហាជាប់គាំង ទាក់ទងនឹងវិស័យទេសចរណ៍ គម្រោងអភិវឌ្ឍន៍ និងការប្រែប្រួលអាកាសធាតុទេនៅទីក្រុង Venice នឹងត្រូវធ្វើបែបណានោះទេ។

សេចក្តីព្រាង ខាងលើនេះបានត្រឹមបញ្ជាក់ពីបញ្ហា៖ «ការបាត់បង់គុណភាព ខូចខាតដល់រចនាសម្ព័ន្ធអគារ និងតំបន់ទីក្រុង ការធ្វើឱ្យខូចអត្តសញ្ញាណវប្បធម៌ សង្គមទ្រព្យសម្បត្តិ និងគំរាមកំហែងដល់ គុណតម្លៃ នៃវប្បធម៌ បរិស្ថាន និងទេសភាព»។

បញ្ហាអាកាសធាតុ និងបញ្ហាទេសចរណ៍នៅទីក្រុង Venice

ទីក្រុង Venice កំពុងប្រឈមមុខនឹងបញ្ហាអាកាសធាតុខ្លាំងបំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

កាលពីខែកុម្ភៈ ឆ្នាំ ២០២៣នេះ ទីក្រុងបានប្រឈមគ្រោះរាំងស្ងួតយ៉ាងធ្ងន់ធ្ងរ រហូតគេមិនអាចធ្វើដំណើរតាម Gondola (ទូកប្រពៃណីរបស់ទីក្រុង Venice) បាន ហើយ តាក់ស៊ីតាមផ្លូវទឹក និងទូកសង្គ្រោះបន្ទាន់មិនអាចឆ្លងកាត់ប្រឡាយមួយចំនួនក្នុងក្រុងបាន។ ចំណែក កាលពីខែវិច្ឆិកា ឆ្នាំ ២០១៩ឯណោះវិញ ទឹកជំនន់មានស្ថានភាពធ្ងន់ធ្ងរខ្លាំង ដោយបានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងប៉ះពាល់អគារប្រវត្តិសាស្ត្រ។

ដោយឡែកសម្រាប់ Overtourism ឬចំនួនទេសចរច្រើនខ្លាំងលើសលប់ពេក នៅទីក្រុង Venice ក៏ជាបញ្ហាដែលកំពុងបន្ត។ អង្គការ UNESCO បានកត់បន្តកិច្ចខិតខំប្រឹងប្រែងមួយចំនួនដើម្បីប្រយុទ្ធប្រឆាំងនឹងបញ្ហាមួយចំនួន ដូចជាការហាមប្រាមលើនាវាធំៗមិនឱ្យចូលទៅក្នុងអាង San Marco Basin និងប្រឡាយ Giudecca Canal ជាដើម៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម