ភ្ញៀវទេសចរចង់ចូលលេង និងមើលកូនដំរី «លំផាត់» អាចមើលពេលវេលាជាក់លាក់នេះបាន

«​លំផាត់​»​ ជា​ឈ្មោះ​កូន​ដំរី​ញី​ដ៏​គួរ​ឱ្យ​ស្រលាញ់​ អាយុ​ប្រមាណ​ជា​ ៥​ ខែ ​កំពុង​មាន​វត្តមាន​រស់​នៅ​ក្នុង​ឧទ្យាន​សួន​សត្វ​ភ្នំ​តាម៉ៅ​ និង​កំពុង​ក្លាយ​ជា​ទី​ចាប់​អារម្មណ៍​នៃ​អ្នក​ទេសចរ​បរទេស​ ក៏​ដូច​ជា​ក្នុង​ស្រុក​ជា​ច្រើនទៅ​ទស្សនា និង​លេង​កម្សាន្ត​ជាមួយ​ផង​ដែរ​។​

ដោយ​សារ​តែ​មាន​ការ​អាណិត​អាសូរ ​ជាមួយ​អត្តចរិត​គួរ​ឱ្យ​ស្រលាញ់​របស់​ លំផាត់​ ផង​នោះ​បាន​ធ្វើ​​ឱ្យ​ចំនួន​អ្នក​ទេសចរ​យ៉ាង​ច្រើន​ធ្វើ​ដំណើរ​ទៅ​កាន់​សួន​សត្វ​ភ្នំ​តា​ម៉ៅ​ដើម្បី​បាន​ចូល​លេង ​ក៏​ដូច​ជា​ទស្សនា​កូន​ដំរី​នេះដោយ​ផ្ទាល់​។ ​យ៉ាង​ណា​មិញ ​ដោយ​សារ​តែ​ លំផាត់​ ​មាន​អាយុ​ទើប​បាន​ ៥​ ខែ​ ណា​មួយ​ជើង​របស់​គេ​នៅ​មិន​ទាន់ជាស្រួលបួល ​ជា​ហេតុ​ធ្វើ​ឱ្យ​ក្រុម​ការ​ងារ​នៅ​សួន​សត្វ​បាន​រៀប​ចំ​តារាង​ពេល​វេលា​ ដើម្បី​ផ្ដល់​ភាព​ងាយ​ស្រួល​អ្នក​អ្នក​ទេសចរ​ដែល​មាន​បំណង​ចង់​មក​លេង លំផាត់​ ណាមួយ​ដើម្បី​ឱ្យ​ លំផាត់​ មាន​ពេល​វេលា​សម្រាក​បាន​គ្រប់​គ្រាន់​ផង​ដែរ​។​ សម្រាប់ពេល​វេលា​ដែលភ្ញៀវទេសចរ​អាចចូល​​ទស្សនា​ និង​លេង​ជា​មួយ​កូន​ដំរី​ «​លំផាត់​»​ គឺ ៖

ពេល​ព្រឹក ​ចាប់​ពី​ម៉ោង​៩៖៣០​ ដល់​ម៉ោង ៩៖៥០ និង ម៉ោង​១០៖៣០ ​ដល់​ម៉ោង ១០៖៥០ (រៀង​រាល់​ថ្ងៃ)

ពេល​រសៀល​ ចាប់ពី​ម៉ោង១៖៣០ ដល់​ម៉ោង ១៖៥០ និង ម៉ោង​៣៖០០​ ដល់​ម៉ោង ៣៖២០ (រៀង​រាល់​ថ្ងៃ)

គួរ​ឱ្យ​ដឹង​ដែរ​ថា​ កូន​ដំរី​ញី​មួយ​ក្បាល​នេះ​ត្រូវ​បាន​ក្រុម​អភិរក្ស​ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់​ ជួប​ប្រទះ​ក្បែរ​ទី​ស្នាក់​ការ​ដោយសារ​ជាប់​អន្ទាក់​ព្រាន​។​ ដោយ​សារ​តែ​របួស​ជើង​ធ្ងន់​ និង​ត្រូវ​ការ​មើល​ថែ​ ក៏ដូចជាការ​ផ្ដល់​ទឹកដោះ​ ក្រុម​ការងារ ​រួម​ជាមួយ​ស្ថាប័ន​ពាក់​ព័ន្ធ​បាន​សម្រេច​ដឹក​យក​កូន​ដំរី​មួយ​នេះ​មក​ថែ​រក្សា​នៅ​ឧទ្យាន​សួន​សត្វ​ព្រៃ​ការពារ​ និង​សួន​ភូត​គាម ​ភ្នំ​តា​ម៉ៅ​។​ មួយវិញទៀត ដោយ​សារ​តែ​កូន​ដំរីមួយនេះត្រូវ​បាន​ប្រទះ​ឃើញ​នៅ​តំបន់​អភិរក្ស​លំផាត់​ក្នុង​ខេត្ត​មណ្ឌលគិរី​ដូច្នេះ​ក្រុម​អ្នក​ថែ​ទាំង​ក៏​បាន​ដាក់​ឈ្មោះ​ លំផាត់​ និង​បាន​ហៅ​បែប​នេះ​ត​ៗគ្នាមក​ដល់​ពេល​នេះ៕​

ប្រភពរូបភាព ៖ Wildlife Care



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la

មូលនិធិគ្រួសារ Herbalife (HFF) បន្តភាពជាដៃគូជាមួយអង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) នៅប្រទេសកម្ពុជា

មូលនិធិគ្រួសារ Herbalife (HFF) បានប្រកាសពីការបន្តភាពជាដៃគូជាមួយ អង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញដែលផ្តល់

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

ប្រធានសមាគមសិល្បករខ្មែរអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង រៀបចំឱ្យក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម



Leave a Reply

Your email address will not be published.Required fields are marked *