Tourism Malaysia បន្តចូលរួមផ្សព្វផ្សាយទាក់ទាញភ្ញៀវទេសចរកម្ពុជាតាមរយៈកម្មវិធីបុណ្យសមុទ្រ

ក្រុម​ប្រឹក្សា​ផ្សព្វផ្សាយ​ទេសចរណ៍​ម៉ាឡេស៊ី ឬ Tour​ism Malaysia បាន​បន្ត​កិច្ច​ខិតខំ​ប្រឹងប្រែងផ្សព្វ​ផ្សាយ និង​ទាក់ទាញ​ភ្ញៀវ​ទេសច​រកម្ពុជាឱ្យទៅទស្សនាប្រទេសម៉ាឡេស៊ី តាមរយៈការចូលរួម​កម្មវិធី​បុណ្យសមុទ្រ​លើក​ទី១០ ក្រោមប្រធានបទ «ទាំងអស់គ្នាដើម្បីទេសចរណ៍​» នៅក្នុងខេត្តកែប កាលពីថ្ងៃទី ០១-០៣ ខែធ្នូ ឆ្នាំ២០២៣។

អ្នក​ទេសចរ​កម្ពុជា គឺជា​គោលដៅ​ភ្ញៀវ​ទេសចរ​សំខាន់​មួយ​សម្រាប់​ប្រទេស​ម៉ាឡេស៊ី​ដោយ ក្រុម​ប្រឹ​ក្សា​ផ្សព្វផ្សាយ​ទេសចរណ៍​ម៉ាឡេស៊ី ដែល​មាន​ការិយាល័យ​ប្រចាំ​នៅទីក្រុងភ្នំពេញ​តែងតែ​ចូល​រួម​សហការ​សកម្ម​ជា​មួយ​​ក្រសួង​ទេសចរណ៍​កម្ពុជា តាមរយៈ​ព្រឹត្តិការណ៍​នានា​ដែល​ក្រសួង​តែង​រៀប​ចំ​ដែល​មាន​ដូច​ជា Cambodia Travel Mart កម្មវិធី ASEAN tourism forum កម្មវិធី​បុណ្យ​ទន្លេ ក៏ដូចជា​បុណ្យ​សមុទ្រ​នេះ។

បើ​តាម អ្នកស្រី ពត រ៉ានី ប្រធានផ្នែកទីផ្សារនៃក្រុមប្រឹ​ក្សា​ផ្សព្វផ្សាយ​ទេសចរណ៍​ម៉ាឡេស៊ី ប្រចាំ​នៅ​កម្ពុជា បានឱ្យដឹងថា​ ការចូលរួមកម្មវិធីបុណ្យសមុទ្រឆ្នាំ២០២៣ នេះមិនមែនជាលើកទី១ នោះ​ទេ ដោយ​ភាគីម៉ាឡេស៊ី​តែង​ចូលរួម​ស្ទើរ​តែ​រាល់​ឆ្នាំ ព្រម​ទាំង​កម្មវិធី​មួយ​ចំនួន​ផ្សេង​ទៀត​ដែល​រៀបចំ​ដោយ​ក្រសួង​ទេសចរណ៍​ក្នុង​គោលដៅ​ផ្សព្វផ្សាយ​ពី​ម៉ាឡេស៊ី និង​ជំរុញ​លំហូរ​អ្នក​ទេសចរ​នៃ​ប្រទេស​ទាំង​ពីរ​ផងដែរ។​

លើស​ពី​នេះ តំណាង​អ្នកស្រី​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា៖ «យើង​បាន​ចូលរួម​កម្មវិធី​បុណ្យ​សមុទ្រ​ចំនួន ៦ ដង​ហើយ​ក្នុង​ចំណោម​១០ដង ដោយលើកទី១ យើង​បាន​ចូលរួម​កាលពី​ឆ្នាំ ២០១៣ បន្ត​មក​ទៀត ឆ្នាំ ២០១៤ ២០១៥ ២០១៦ ២០២២ និង​ឆ្នាំ ២០២៣នេះ ហើយ​ក្រៅ​ពី​បុណ្យ​សមុទ្រ យើង​ក៏​បាន​ចូលរួម​កម្មវិធី​ជាច្រើន​ផ្សេង​ទៀត​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មក​នេះ ទាំង​ចូលរួម​ដោយ​ផ្ទាល់ និង​តំណាង​ឱ្យ​ស្ថានទូត​ម៉ាឡេស៊ី​នៅ​កម្ពុជា»។

គួរ​ជម្រាប​ថា ពិធីបុណ្យសមុទ្រលើកទី១០ ត្រូវ​បាន​បិទ​បញ្ចប់​នៅ​ខេត្ត​កែប កាល​ពី​ថ្ងៃ​ទី ០៣ ខែ​ធ្នូ ឆ្នាំ២០២៣ ​ក្រោម​អធិបតីភាព​សម្ដេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

ក្នុង​ឱកាសអញ្ជើញជាអធិបតីភាព ពិធីប្រកាសបិទបុណ្យសមុទ្រលើកទី១០ នៅខេត្តកែបនេះដែរ សម្ដេច​ធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ឱ្យដឹងថា បុណ្យសមុទ្រឆ្នាំ២០២៣ មានភ្ញៀវ​ទេសចររាប់​ម៉ឺននាក់ បានចូលរួមទស្សនាកម្សាន្ដក្នុងរយៈពេល៣ថ្ងៃមកនេះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់យ៉ាងដូច្នេះថា «ក្នុងរបាយការណ៍ដែលឯកឧត្តម សុខ សុកេន ក៏ដូចជាឯកឧត្តមអភិបាលខេត្ត បានបញ្ជូនមកខ្ញុំ ថ្ងៃទី១ យើងមានវត្តមានភ្ញៀតទេសចរ​ជិត​៤ម៉ឺន៦​ពាន់នាក់ ថ្ងៃទី២​ អ្នកចូលរួមរហូតដល់ជិត១២ម៉ឺននាក់ ដែលចូលរួមទស្សនា​។ នេះជាមោទនភាព​​នៃការជោគជ័យ​ណាស់»។

ជាមួយគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអះអាងឱ្យដឹងដែរថា បុណ្យសមុទ្រឆ្នាំ២០២៣ ក៏បាន​បំបែកឯតទគ្គកម្មពិធីបុណ្យ​សមុទ្រនាពេលមុនៗផងដែរ លើចំនួនស្ដង់​ពិព័រណ៌ដែល​មានរហូតដល់​ជិត៥០០ស្ដង់ ហើយស្ដង់ទាំង​អស់នោះមានផលិតផល មកពីបណ្ដារាជធានី-ខេត្តផ្សេងៗ នៅទូទាំ​ង​ប្រទេសតែម្ដង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក